បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ

មនុស្ស​លោក​យើង​អាច​រស់​រាន​មាន​ជី​វិត​ទៅ​បាន​គឺ​អា​ស្រ័យ​ទៅ​លើ​ធម្ម​ ជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួនយើង​ ហើយ​ធម្ម​ជាតិ​ក៏​បាន​​ផ្តល់ផល​ប្រ​យោជ​ន៍​ជា​ច្រើន​សំ​រាប់​មនុស្ស​ សត្វ​ដែលកំ​ពុង​តែ​រស់​នៅ​មាន​ជីវិត និង​ផ្តល់​ភាព​ស្រស់​បំ​ព្រង​ ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃគួរ​ទាទី​មនោ​រម្យ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ បច្ចុប្ប​ន្នមាន​មនុស្ស​មួយ​ចំ​នួន​មិន​ចេះ​ស្រលាញ់​ធម្ម​ជាតិ​ ចូល​ចិត្ត​តែ​កាប់​រាន​បំ​ផ្លាញដោយ​ឥត​សំ​ចៃដៃ​ទៅ​វិញ ដែលគេ​​ចាត់​ទុក​មនុស្ស​ប្រ​ភេទ​នេះ​ជា​មនុស្ស​ចង្រៃ។

​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ព្រៃ​ឈើ​អាច​ជួយ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស​សត្វ​ អាច​ជួយ​ស្រូប​យក​ទឹក​ភ្លៀង អាច​ទប់​ទឹក​នៅ​ពេល​មាន​ទឹក​ជំ​នន់ អាច​ជួយ​ការ​ពារ​ខ្យល់​ព្យុះ អាច​ជួយ​កាត់​បន្ថយការ​កើន​ឡើង​នៃ​សីតណ្ហភាពក្តៅ​ហែង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ….។ល។ មិន​តែ​ប៉ុណ្ណោះ​មាន​ដើម​ឈើ​មួយ​ចំ​នួនគេ​យក​ទៅ​ដាំ​ធ្វើ​ជា​សួន​ ច្បារដើម្បី​លំ​អរ​ក្នុង​ទី​​ប្រ​ជុំ​ជន​ក្នុង​ការ​បង្អួត​ភ្ញៀវ​ទេស​ចរណ៍​ ជាតិ​ និង​អន្តរជាតិ ដូច​ជា​ដើម​ឈើ​នៅ​តាម​ដង​ផ្លូវ​ក្បែរ​​ព្រះរាជ​ដំ​ណាក់​ក្នុង​ខេត្ត​សៀម​រាប ​នេះ​ជា​ដើម​។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា អាជ្ញា​ធរ​ខេត្តសៀម​រាប​​ដែល​ទើប​តែ​ឡើង​កាត់​តំ​ណែង​ថ្មី កំពុង​តែ​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ថ្នល់​អោយ​បាន​ធំ​ទូលាយ ​ដើម្បី​អោយ​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍន៍នៅ​ក្នុង​ខេត្ត​នេះ​​ភាគ​ច្រើន​គឺ​កាប់​បំ​ផ្លាញ ​ធន​ធាន​ធម្ម​ជាតិ​ ដែល​ជា​ស្នា​ដៃ​នៃ​បុព្វ​បុរស​ជំ​នាន់​ដើម​បាន​បន្សល់​ទុក​ ដូច​ជា​ការ​កាប់​ដើម​គគឺ​ធំៗ​នៅ​មុខ​សណ្ឋាគារ​សុខាកន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ ដើម។​

បើ​យោង​តាម​ការ​រិះ​គន់​ក្នុង​បណ្តាញ​សង្កម​ (Facebook) បាន​អោយ​ដឹងថា ពល​រដ្ឋ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ មិន​បាន​ស្វា​គមន៍​ចំ​ពោះ​អាជ្ញា​ធរ​ខេត្ត​ដែល​បាន​កាប់​បំ​ផ្លាញ​ដើម​ឈើ​ធំ ​ៗ​នៅ​មុខ​សណ្ឋាគារ​សុខា​នោះ​ទេ ហើយ​ពួក​គាត់​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំ​ង​ទៅ​លើ​គំ​រោង​ថា អាជ្ញាធរ​និង​កាប់​ដើម​យាង គគឺ​តាមដង​ផ្លូវ​​ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៦ ខាង​លិច​ព្រះ​អង្គចេក​ព្រះ​អង្គចម និង​នៅ​ក្បែរ​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ធ្ងន់​ថា បើ​អជ្ញាធរ​ខេត្ត​ចង់​ពង្រីក​ផ្លូវ​អាស៊ាន​ក៏​គួរ​ទុក​ដើម​ឈើ​ប៉ុន្មាន​ដើម​ ដែល​មាន​ចម្ងាយ​ប្រ​ហែល​តែ​មួយ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​តែ​ប៉ុណ្ណោះ​ ចាំបាច់​កាប់​បំ​ផ្លាញ​ធ្វើ​អី ព្រោះ​ដើម​ឈើ​ទាំង​នេះ​វា​មាន​អាយុ​កាល​យូរឆ្នាំ​​ណាស់​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​ឈើ​ទាំង​នេះ​វា​ដុះ​ក្នុង​បរិវេណ​ជុំ​វិញ​ព្រះ​រាជ្យ​​ដំ​ ណាក់​ ដែល​សម្តេច​តា​តែង​តែ​អើត​មើ​ល​ហើយ​ញញឹមទៅ​លើ​ម្លប់​ដ៏​ត្រ​ជាក់​កាល​ពី​ ព្រះ​អង្គនៅ​មាន​ព្រះជន។ ពល​រដ្ឋ​បន្ត​សង្ស័យ​ថា អភិបាល​ខេត្ត​ឡើង​ថ្មី​មិន​ចូល​ចិត្ត​ដើម​ឈើ ហើយ​ប្រ​ហែល​មាន​គំ​រោង​កាប់​ដើម​ឈើ​ក្បែរព្រះ​រាជ​ដំណាក់​អស់​ រួច​គាស់​ទាង​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​ ព្រោះថាព្រះ​រាជ្យ​​ដំ​ណាក់​នេះក៏ទើស​ផ្លូវ​របស់​លោក​អភិបាល​ខេត្ត​ថ្មីនេះ​ ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យក​ដៃ​គគ់​ទ្រូវ​រួច​លាន់​មាត់​ថា ឱ!​ពុទ្ធោ!អើយ​មិន​ដែល​បាន​ដាំដើម​ឈើ​ទាំង​នេះ​បាន​មួយ​ដើម​សោះ តែ​បែ​ជា​មក​កាប់​បំ​ផ្លាញស្រួល​ៗ​បែប​នេះ​ទៅ​វិញ តើ​គេ​កំ​ពុង​តែ​អភិវឌ្ឍន៍​ជាតិ ឬបំ​ផ្លាញជាតិ?

មជ្ឈដ្ឋាន​ទូទៅ​យល់​ឃើញ​ថា បើ​អាជ្ញាធរ​ចង់​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​មែន​នោះ​លោក​អាច​ធ្វើ​ផ្លូវ​អោយ​ បាន​ច្រើន​ដូច​នៅ​ទី​ក្រុម​ភ្នំ​ពេញ​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍នៅ​រដូវ​មុណ្យ​ទាន​ម្តងៗ ហើយ​ពង្រី​ក្រុង​អោយ​បាន​ធំ និង​ជា​ពិសេស​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ពល​រដ្ឋ​ជាយ​ក្រុង​ប្រើ​ប្រាស​ ផង កុំ​សម្ងំ​ភ្លឺ​ចិញ្ចាំ​ចិញ្ចែង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ទី​ក្រុង​ប៉ុនសំ​បក ​ក្តាម​នេះ​អី។

ពល​រដ្ឋ​សូម​អង្វ​រ​អស់​លោក​អាជ្ញា​ធរ​មេត្តា​ពិចារ​ណា​សាជា​ថ្មី​ឡើង​ វិញ មុន​និង​ដាក់​បញ្ជា​អោយ​គេ​បំ​ផ្លិច​បំ​ផ្លាញ​ដើម​ឈើ​ដែល​មាន​អាយុ​រាប់​រយ​ ឆ្នាំ​ទាំង​នេះ។ ពួក​គាត់​បន្ថែម​ថា បើ​មិន​បាន​ជួយ​ដាំ​កុំ​តែ​ជួ​យ​បំ​ផ្លាញ​ទៅ​បាន​ហើយទាន៕ បើ​គាំ​ទ្រ​អត្ថ​បទ​ខាង​លើ​សូម​ជួយ​ចែក​រំ លែក​បន្ត​តាម​បណ្តាញ​សង្គម​របស់​អ្នក!

បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ