ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តបន្ទាយ មានជ័យ និង ខេត្តឧត្តរមានជ័យ ចូលមករក្សាទុកនិងចែកចាយតាម ទីផ្សារក្នុងខេត្តសៀមរាប សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជា មួយលោក សុខ សុដារ៉ា ប្រធាន សាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោន ម៉ៅ សាមឿន ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីមន្ត្រីគយមួយចំនួននៅក្នុងអង្គភាពសាខាគយខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប នៅតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប បានឲ្យដឹងថា ការដែលលោក សុខ សុដារ៉ា ហ៊ានធ្វើអ្វីៗ តាមអំពើចិ ត្តគឺដោយ សារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ចាំជួយការពារគ្រប់ពេលវេលា។ ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញធំៗដឹកជញ្ជូនមករក្សាទុករួចលក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប មានដូចជាគ្រឿងសំណង់ គ្រឿងកំប៉ុង ទំនិញចាប់ហួយ គ្រឿងសំអាង គ្រឿងបន្លាស់រថយន្តយម៉ូតូ និងទំនិញច្រើនប្រភេទទៀត។ ឈ្មួញធំៗទាំងនោះត្រូវបង់លុយតាមការកំណត់របស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ទើបមុខរបររបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃ។
ក្រុម ឈ្មួញនិង អាជីវករមួយចំនួនដែលដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ មកលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប បានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញប ង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុ តពីបង់លុយលើតុក្រោមតុ តាមការកំណត់ របស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន នោះដែរ។ ទន្ទឹមនឹងនេះឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀមដឹកជញ្ជូនចូលមក រក្សាទុកហើយលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប គឺជាប្រភពចំណូលដ៏ធំរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន កំពុងធ្វើឲ្យប៉ះពាល់ដល់ វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។មានត