ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំមួយចំនួនបានបង្ហើបឲ្យដឹងថា លោកផន ម៉ៅ ទើបតែមកកាន់តំណែងថ្មីជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត ។ ប៉ុន្តែអ្នកថ្មីដែលទទួលបានតំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ដែលទទួលបានតំណែងជំនួសអ្នកចាស់នោះកំពុងអនុវត្តន៍តាមជំនាញរបស់ខ្លួនក្នុងការប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើនដដែល។ ប្រភពបានឲ្យដឹងទៀតថា ការដែលប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ផងដែលទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពពីក្រោមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកសន្ទុក បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមការងារថ្មីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ នោះដែរ។ ជាងនេះទៅទៀតឈ្មួញនិងអាជីវករដែលប្រើប្រាស់រថយន្តធុនធំដឹកទំនិញ ដឹកកសិផលផ្ទុកលើសទម្ងន់ចាប់ពី៥តោនដល់១០តោន ឬលើសពីនេះត្រូវបង់លុយតាមការកំណត់របស់លោក ផន ម៉ៅប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ដូច្នេះលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរចាត់់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ ខ្លះផងព្រោះលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ កំពុងបើកដៃឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់លោក ជូ កុល្លា និង បក្ខពួកទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា លោក ជូ កុល្លា អាងមានឪពុកក្មេកជាមន្ត្រីធំ នៅក្រសួងការពារជាតិទើបមានឥទ្ធិពលខ្លាំងក្លាក្នុងការប្រើតួនាទី ប្រើអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយថែមទាំងហ៊ានផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ យ៉ាងកំរោល។ ជាងនេះទៅទៀតលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ តែងប្រើឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារទង្វើរបស់ខ្លួនហើយបណ្តោយឲ្យក្រោមឱវាទប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។មានត