សេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា ចាប់ពីតំបន់បឹងទន្លេសាបឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទៅដល់ព្រំប្រទល់ ស្រុក កំពង់ លែង ខេត្តកំពង់ឆ្នាំង មានបទល្មើសនេសាទប្រើរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក រាប់ពាន់ខ្សែពេញផ្ទៃបឹង ផ្ទៃព្រែកនិង ព្រៃលិច ទឹកតែម្តង។ តាមការបង្ហើបពីប្រជានេសាទបានឲ្យដឹងថា បើគ្មានការឃុបឃិតបើក ដៃពីសំណាក់មន្ត្រីរដ្ឋបាល ជលផលនិងសមត្ថកិច្ចពា ក់ព័ន្ធ ទេនោះ គឺគ្មានបុគ្គលណាឬជនណាអាចប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទបានឡើយ។ ជាពិសេសលោក ហម ហ៊ុន នាយខណ្ឌរ ដ្ឋបាលជល ផលខេត្តកំពង់ធំ ត្រូវបានគេដឹងថា ជាអ្នកបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ធ្វើអ្វីៗតាមអំពើ ចិត្ត ដើម្បី ជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូល ដ្ឋានពួកគាត់បទ ល្មើស នេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក របាំងស្បៃមុង និងលូស្បៃមុង ចាប់ត្រីក្នុងរដូវបិទនេសា ទកំពង់កើត ឡើងយ៉ាងពេញបន្ទុក។ ដូច្នេះហើយទើបប្រជានេសាទក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានអំពាវនាវឲ្យលោក អេង ជាសាន អគ្គនាយក រដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទដែលកើតឡើងយ៉ាងគំហុកនោះទេ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់គោ បានឲ្យដឹងថា ឈ្មោះហឿន ជាមេឈ្មួញល្បីខាងរត់ការជាមួ យមន្ត្រីជំនាញនិងសមត្ថកិច្ចពា ក់ព័ន្ធ ដើម្បីឲ្យបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងពេញបន្ទុកហើយឈ្មួញឈ្មោះ ហឿន នេះជាអ្នកប្រមូល ទិញត្រីពីក្រុមជ នប្រើ ឧបករណ៍ខុសច្បាប់ផងដែរ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន មេរដ្ឋបាលជល ផលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នោះឡើយ។ ជាពិសេសលោក សុខ លូ អភិបាលខេត្តកំពង់ធំ សម្ងំស្ងា ត់ឈឹងក្នុងខណៈដែលប ទល្មើសនេសាទប្រើឧបករណ៍ខុ សច្បាប់កើតឡើងយ៉ាងគំហុកពេ ញផ្ទៃបឹងទន្លេសាបក្នុងស្រុកកំពង់ ស្វាយនិង ស្រុកស្ទោង ខេត្តកំពង់ធំ នារដូវបិទនេសាទ។មានត