វង់​ល្បែង​​ស៊ី​សង​នៅ​​​កា​ស៊ីណូភូ​មិយើ​​ង​កំពុង​បើ​ក​ឲ្យ​ប្រជាព​​លរ​​ដ្ឋ​ខ្មែរ​ចូល​​​លេ​ងយ៉ា​ង​​ពេ​ញបន្ទុក​ជ​ល់​មាន់និ​​ងអា​​ប៉ោង​លេ​ង​ចាញ់​​លក់​​​អស់​​ទ្រ​​ព្យ​ស​ម្ប​ត្តិ​ដី​ធ្លី​​និង​​ជំ​ពា​​​ក់បំ​ណុ​ល​​ធ​​​​នា​គា​​រ​ជុំទិ​​ស

ត្បូងឃ្មុំ៖តើពិតទេលោកអភិបាលខេត្ត​ ជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូង ឃ្មុំមិនហ៊ានបង្រ្កាបល្បែងស៊ីសង ទុកគ្រាន់ដាក់ខែមែនឬ?ព័ត៌មានក្តៅ ទើបតែទទួលបាននៅវេលាម៉ោង១០ ៖៣០នាទីនេះផ្ដើមចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ​ដែលកំពុងរីករាលដាល យ៉ាងពេញបន្ទុក​គឺនាំឲ្យកើតមាន បទល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូ រចែកចាយនិងប្រើប្រាស់ គ្រឿង ញៀន​ដោយខុសច្បា ប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះក្នុងខេត្តត្បូងឃ្មុំ។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅ គគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំ ណុចដែលមន្រ្តីអាជ្ញាធរ​និងស មត្ថកិច្ច​ក្នុងតួនា​ទី ជា​មន្ត្រីន​គរបាលយុត្តិធម៌​ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅខេត្តត្បូងឃ្មុំល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់​វិធានការបង្រ្កាប​នោះឡើយ។ការ​លេង​ល្បែង​​ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយសម្រាប់​ប្រជាជនគឺជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជានេះ​បើ​យោង​ទៅ​តាម​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ល្បែង​ដែល​បាន​អ​នុម័ត​ដោយ​រដ្ឋ​សភានៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៦។ក្នុង​ឆ្នាំ ១៩៩៤ អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ទី១ត្រូវ​បាន​ផ្តល់​ឲ្យ​ណាហ្គាវើលស្ថិតនៅកោះពេ​ជ្រក្នុង​រាជធានី​ភ្នំពេញ។ចា​ប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល។ប៉ុន្តែ​រាជ​រដ្ឋាភិបាលនិង​ប្រតិបតិ្តករ​កាស៊ីណូបាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុង​ស្រុក​ចូល​លេង​ល្បែងដោយ​ធូរ​រលុង​នោះ​ទេ។អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល។ប៉ុន្តែ​រាជ​រដ្ឋាភិបាលនិង​ប្រតិបតិ្តករ​កាស៊ីណូបាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុង​ស្រុក​ចូល​លេង​ល្បែងដោយ​ធូរ​រលុង​នោះ​ទេ។តើជំនាញថ្នាក់ណាទើបអាចមានវិធានការត្រួតពិនិត្យ និងបង្ក្រាបបាន បើត្រឹមថ្នាក់ខេត្ត ដែលជាឪពុកម្តាយផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ?អ្នកនិយមចូលលេង​ល្បែងបាន​លួចបង្ហើបអោយដឹងថា​ កាស៊ីណូភូមិយើងដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានល្បែងច្រើនប្រភេទ៖ ជល់ មាន់ អាប៉ោង យូរគី លេងយ៉ាងគគ្រឹកគគ្រេង កំពុងប្រព្រឹត្តផ្ទុយពីច្បាប់​ដោយបានអនុញ្ញាតអោយ​ជនជាតិខ្មែរចូលលេង​ទាំងខុសច្បាប់ដើម្បីបន្លំភ្នែកថ្នាក់លើ គឹមានរយៈពេលមួយអាទិត្យមកហើយក្រោយពោះផ្អាកមួយរយៈ។នៅក្នុងនោះគេសង្កេតឃើញ​មានវង់ល្បែង​ដ៏ធំនេះកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេ​ងក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីសំណា​ក់អភិបាលខេត្តត្បូងឃ្មុំលោកជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោកបែនរ័ត្ន។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាកាស៊ីណូភូមិយើងនេះដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សម​ត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើប​ទីតាំងល្បែ​ងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះ​មានអ្នកខ្លះលេង​ចាញ់លក់់អស់ឡាននិងរបស់របរគ្រឿង​អលង្កាជាច្រើនទៀតដោយសារតែការ​ភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួ​រឲ្យព្រួយបារម្ភព្រោះ​​មានពលរដ្ឋ​ខ្លះចាញ់ល្បែ​ងលក់អស់ទ្រព្យសម្បត្តិ​ដីធ្លីនិងជំពាក់បំណុលធនាគារជុំទិសទៀតផង។ ដោយសារការព្រួយ​បារម្ភ ពីបញ្ហាអសន្តិសុខ​សង្គមដែលកើតចេ​​ញពីល្បែងស៊ីសង ជាច្រើនប្រភេទទើ​បប្រជាពលរដ្ឋអំពា​វនាវ​ស្នើសុំឲ្យលោកជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោក បែនរ័ត្នទប់ស្កាត់និង​ចាត់វិធានការបង្ក្រាប​ល្បែងស៊ីសងទាំងនេះ​ប្រកបដោយប្រសិទ្ធភាព៕ជាគន្ធា