ប្រភពពីមន្ត្រីនៅក្នុងអង្គភាពសាខាពន្ធដារ ខេត្តពោធិ៍សាត់ បានឲ្យដឹង លោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្ត ពោធិ៍សាត់ តែងយក ឈ្មោះ លោ ក គង់ វិបុល អគ្គនាយកនៃអគ្គនា យកដ្ឋានពន្ធដារ ទន្ទេញជាប់មាត់ដើម្បីបិទបាំង ទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយ របស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា លោក ម៉ា សំអាត បានកំណត់ឲ្យប្រជាពលរដ្ឋបង់ពន្ធ លើដីធ្លីអចលនទ្រព្យ និងការផ្ទេរកម្មសិទ្ធិដីធ្លី ស្រេចតែ បបូរមា ត់រ បស់ ខ្លួនដោយមិនខ្លាចចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ នោះទេ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រី ក្រសួ ងសេ ដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្តោយឲ្យលោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ព្រោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំពុងបណ្តោយឲ្យលោក ម៉ា សំអាត និងបក្ខពួកប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
ប្រភពពីមន្ត្រីរាជកា រក្នុងអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ មួយចំនួន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ម៉ា សំអាត ប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ និង បក្ខពួកនៅតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក គង់ វិបុល អគ្គនាយកនៃអ គ្គនាយកដ្ឋានព ន្ធដារ បានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យលោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ បន្តប្រព្រឹត្តអំពើពុ ករលួ យយ៉ា ងរំភើ យបើទោះបីរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរប ស់លោក ម៉ា សំអាត ប្រធាន សាខាពន្ធដារខេត្តពោធិ៍សាត់ នៅឡើយទេ។
ប្រភពស្និទ្ធនឹងលោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ បានឲ្យដឹងថា អំពើពុករលួយយ៉ាងរាលដាលរបស់លោក ម៉ា សំអាត និងប ក្ខពួកគឺជាប់ពាក់ព័ន្ធទៅនឹងការបង់ពន្ធលើដីធ្លីអចលនទ្រព្យក៏ដូចជាការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម។ ប្រភពបានឲ្យដឹងទៀតថា អំពើពុក រលួយរ បស់ លោក ម៉ា សំអាត ក៏មានជាប់ពាក់ព័ន្ធជាមួយលោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ដែលត្រូវ ជាប់ឃុំក្នុ ងពន្ធនា គាររយៈពេ ល៨ឆ្នាំ ដោយសារអំពើពុករលួយនោះដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ម៉ា សំអាត ប្រធានសា ខាពន្ធដារខេ ត្តពោធិ៍សាត់ អាចគេចផុតពីការស៊ើបអង្កេតរបស់អង្គ ភាពប្រឆាំងអំពើពុករលួយហើយបន្តប្រ ព្រឹត្តអំពើពុករលួយ យ៉ាងសុខស្រួល។មានត