កាលពីថ្ងៃទី០១ ខែកញ្ញា សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចអាវុធហត្ថអណ្តូងមាស បានចាត់វិធានការបង្ក្រាបម៉ូតូ ដឹកឈើប្រណីត ចំនួន ៣គ្រឿងក្នុ ងភូមិតាំងជីក ឃុំញ៉ាង ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនពាមអូរសាថី។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចអាវុធ ហត្ថលើផ្ទៃប្រទេសនិងសមត្ថកិច្ចអាវុធហត្ថស្រុកអណ្តូងមាស រុករកឃើញទីតាំងរក្សាទុកឈើ១កន្លែងនៅក្នុងចម្ការស្វាយចន្ទីភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស។ នៅក្នុងប្រតិបត្តិការកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចអាវុធហត្ថរកឃើញឈើ១៤កំណាត់ក្នុងចម្ការស្វាយចន្ទី ភូមិញ៉ាង ឃុំញ៉ាង ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ពីអត្តសញ្ញាណឈ្មួញម្ចាស់ឈើនោះទេ។
ប្រភ ពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចអាវុធ ហត្ថលើផ្ទៃប្រទេស ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើតាមតំបន់ព្រំដែនឃុំញ៉ាង ស្រុកអណ្តូងមាស ជាបន្តបន្ទាប់។ ប្រភពបានឲ្យដឹងទៀតថា ករណីក្រុមឈ្មួញបានដឹកជញ្ជូនឈើនិងរក្សាទុកឈើតាមតំបន់ព្រំដែនក្នុងភូមិតាំងជីក និងភូមិញ៉ាង ឃុំញ៉ាង ជារឿងដដែលៗព្រោះការបង្ក្រាបរបស់សមត្ថកិច្ចពុំមានប្រសិទ្ធភាពនោះទេ។ លើសនេះទៅទៀតលោក ថាវ យ៉េន មេបញ្ជាការកងរា ជអាវុធហត្ថខេត្តរ តនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ហាក់ដូចជាគ្មានវិធានកា រចំពោះការបង្ក្រាបបទ ល្មើសព្រៃឈើប្រកបដោ យប្រសិទ្ធភាពនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិញ៉ាង និងភូមិតាំងជីក ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួននៅតែកើតឡើងយ៉ាងពេញបន្ទុកព្រោះការបង្ក្រាបពីសំណាក់សមត្ថកិច្ចពុំមានប្រសិទ្ធភាពឡើយ។ មជ្ឈដ្ឋាននានាបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺបទល្មើសព្រៃឈើមិនកើតឡើងយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ។ ជាក់ស្តែងមកដល់ពេលនេះសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស នៅតែកើតឡើងជាបន្តបន្ទាប់ ហើយការបង្ក្រាបពីសំណាក់សមត្ថកិច្ចអាវុធហត្ថពុំមានប្រសិទ្ធភាពទាល់តែសោះ។បឋម