លោក ​ជូ កុល្លាប្រធាន​មន្ទីរសាធារ​ណការខេត្ត​កំពង់ធំនិង​លោក ផន​ ម៉ៅ​ ប្រធានស្ថានី​យ៍ជញ្ជីង​ថ្លឹងរថយន្ត​ប្រាសាទ​គាបយក​លុយពីក្រុម​ឈ្មួញ​រហូតមក​ដល់ពេល​នេះលោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ​សួងសាធារ​ណការនិ​ងលោក សេង ឈួន ​មេជញ្ជីងថ្លឹងរ​ថយន្តទូទាំងប្រទេស​បែរជាធ្វើមិ​នដឹងមិ​នឮ

ថ្មីៗនេះអំពើពុករលួយរបស់លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ត្រូវបាន មន្ត្រីតុលាការ និង សមត្ថកិច្ច ពាក់ព័ន្ធបើកកកាយជាសាធារណៈ មិនអាចបិទបាំងតទៅ ទៀតបានឡើយ។ បន្ទាប់មកក្រុមអ្នកបើក បររថយន្តដឹកទំនិញ បានធ្វើការ តវ៉ា បិទផ្លូវជាតិលេខ៦ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ អស់រយៈពេលរាប់ម៉ោងដោយសារខឹងសម្បានឹងលោក ផន ម៉ៅ ប្រធានស្ថានី យ៍ ជញ្ជីងថ្លឹង រថយន្តប្រាសាទ គាបយកលុយពីពួកគេតាមអំពើចិត្ត។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។
មន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការនិ ងដឹកជញ្ជូន មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងបក្ខពួកនោះទេ។ ផ្ទុយទៅវិញលោក ស៊ុន ចាន់ថុល បណ្តោយឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងលោក ផន ម៉ៅ ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តបា្រសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក បន្តប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ សូម្បីតែលោក សេង ឈួន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ក៏បណ្តោយឲ្យលោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដែរ។
ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា ដោយសារអាងមានឪពុក ក្មេកជាមន្ត្រីយោធាជាន់ខ្ព ស់នៅក្រសួង ការពារជាតិជាបង្អែកដ៏រឹងមាំទើបលោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏លោក ជូ កុល្លា ហ៊ានផ្គើនដាក់ដែរព្រោះអាងឥទ្ធិពលអំណាចរបស់ឪពុកក្មេកខ្លួន ហើយបច្ចុប្បន្នមន្ទីរសាធារណការខេត្តកំពង់ធំ ស្ទើរតែក្លាយ ទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់លោក ជូ កុល្លា និងបក្ខពួកទៅហើយ។ បញ្ហានេះហើយជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះអំពើពុករលួយច្រើនបែប ច្រើនយ៉ាងរបស់លោក ជូ កុល្លា និងលោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់។មានត