ប្រភពស្និទ្ធនឹងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា អំពើពុករលួយរបស់លោក កែវ សារ៉ាត់ ក៏មា នជាប់ ពាក់ព័ន្ធជាមួយលោក គួន សុភាព ដែលជាមេគយចល័តខេត្តឧត្តរមានជ័យ ល្បីល្បាញខាងពុករលួយផង ដែរ។
ប្រសិនបើគ្មាន ការ សម្រប សម្រួល ពីលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ទេនោះគឺឈ្មួញមិនអាច នាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ហើយដឹកជញ្ជូនទៅដល់គោលដៅបានឡើយ។ បញ្ហានេះគឺជារឿងដែលលោក អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមន្ត្រីក្រោមឱវាទធ្វើអ្វីតាមអំពោះចិត្ត។
តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តឧត្តរមានជ័យ មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគ យច្រក ទ្វារអន្តរ ជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅតែប្រើតួនាទីនិងអំណាច របស់ខ្លួនប្រព្រឹត្តអំពើ ពុករលួយយ៉ាងពេ ញបន្ទុកគ្មាន ញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ការដែលលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរហើយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។
ក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិជាំ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័ យគយច្រកទ្វារអ ន្តរជាតិជាំ គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗហើយគ្មាននរណាហ៊ានតវ៉ានោះទេ ព្រោះត្រូវប្រឈមនឹង ការគាបសង្កត់សព្វបែបយ៉ាង។ ផ្ទុយទៅវិញលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំ ចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់យ៉ាងពេញបន្ទុកហើយ សូម្បីតែទំនិញហួសកាលកំណត់ ប្រើប្រាស់ក៏លោក កែវ សារ៉ាត់ ឃុបឃិតឲ្យ ឈ្មួញនាំចូលដែរ។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រសិនបើគ្មា នការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល និងលោក គួន សុភាព ទេនោះគឺលោក កែវ សារ៉ាត់ ប្រធានការិយាល័យគ យច្រកទ្វារអន្តរជាតិជាំ មិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ។មានត