អំពើពុក​​រលួយរបស់លោក​ ខណ្ណារ៉ា អេលីតប្រធា​នការិយាល័យគ​យច្រកជ្រៃធំឃុ​បឃិត​ឲ្យឈ្មួញធំៗនាំ​ចូលទំនិញគេ​ចពន្ធទំនិញបង់​ពន្ធមិនគ្រប់​?

ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកណ្តាល មួយចំនួនបានឲ្យដឹងថា ការដែលលោក ខណ្ណារ៉ា អេលីត ប្រធានការិយា ល័យគយច្រក ជ្រៃធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយ សារមានការសម្របសម្រួលពីសំណាក់លោក អន ស៊ីនួន ប្រធានសាខា គយខេត្តកណ្តាល និង មេគ យចល័តខេត្តកណ្តាល ផងដែរ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយត ទៅទៀតទេព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងទុកឲ្យលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យ គយច្រកជ្រៃធំ និងលោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្តាល ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះហើយទើបឈ្មួញធំៗ ច្រើននាក់នៅតែអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកជ្រៃធំ ចូលមកដល់ក្រុងតាខ្មៅ ខេត្តកណ្តាល និងចូលមកដល់រាជធា នីភ្នំពេញ ហើយលក់ចែកចាយតាមទីផ្សារយ៉ាងសុខស្រួល។
ប្រភពពីមន្ត្រីនៅច្រកជ្រៃធំ ស្រុក កោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពេលលោក ខណ្ណារ៉ា អេលីត ទទួលបានតំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកជ្រៃធំ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ គឺលោក ខណ្ណារ៉ា អេលីត ចាប់ផ្តើម ប្រមូលលុយតាមរបៀបពុក រលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័ យគយច្រកជ្រៃធំ កំពុងអនុវត្តន៍តាមជំនាញពុករលួយរបស់លោក មួង ដារ៉ា អតីតប្រធានការិយាល័យគយច្រកជ្រៃធំ ដែលបច្ចុប្បន្នទៅធ្វើជាមេគយខេត្តព្រៃវែង។ ជាការពិតឥឡូវនេះ លោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយច្រកជ្រៃធំ ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកជ្រៃធំ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
មន្ត្រីពាក់ព័ន្ធនៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ឈ្មួញដែលនាំទំនិញពីប្រទេស ចិននិងពីប្រទេសយួនចូលស្រុ កខ្មែរតាមច្រក ជ្រៃធំខេត្តកណ្តា ល សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយច្រកជ្រៃធំ ដើម្បីឲ្យមុខរបររបស់ ពួកគេប្រព្រឹត្តទៅដោ យរលូន។ ប្រភពខ្លះបានឲ្យដឹងថា ទំនិញជាច្រើនប្រភេទដូចជាគ្រឿងសំណង់ ដែក ស៊ីម៉ងត៍ ឥដ្ឋការ៉ូ និងទំនិញចាប់ ហួយដែលឈ្មួ ញនាំចូលតាមច្រកជ្រៃធំ គឺបង់ពន្ធត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះឈ្មួញបែងចែកផ លប្រយោជន៍លើតុក្រោម តុជាមួយលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយច្រកជ្រៃធំ យ៉ាងត្រជាក់ចិត្ត។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញអំពីបញ្ហានេះព្រោះរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយ ច្រកជ្រៃធំ និងលោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្តាល ជារឿងមិនអាចបិទបាំងបាន។បឋម