Category Archives: អន្តរជាតិ
អ៊ីរ៉ង់ច្រានចោលការព្រមានដោយគ្មានមូលដ្ឋានរបស់លោក Trump
អ៊ីរ៉ង់៖កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានច្រានចោលការព្រមានពីលោកប្រធានាធិបតី Donald Trump លើការធ្វើតេស្តមីស៊ីលថ្មីបំផុតរបស់ខ្លួនដោយនិយាយថាជាការព្រមានគ្មានមូលដ្ឋាននិងបង្កហេតុដែលឆ្លុះបញ្ចាំងពីភាពតានតឹងកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុងតេរ៉ង់និងរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ដោយបាននិយាយថា “ការអះអាងដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺគ្មានមូលដ្ឋាន…
រុស្ស៊ីព្រមានចាត់ការឆ្លើយតបបើមានការគម្រាមកំហែងណាមួយពីសមយុទ្ធរបស់ណាតូ
មូស្គូ៖រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergueï Choïgou បាននិយាយថា ទីក្រុងម៉ូស្គូបានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាព្រមានចាត់វិធានការឆ្លើយតបនៅក្នុងករណីមានការគម្រាមកំហែងណាមួយដល់សន្តិសុខជាតិរបស់ខ្លួនពីការធ្វើសមយុទ្ធយោធារបស់អង្គការណាតូដែលកំពុងនៅសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ទីក្រុងម៉ូស្គូសង្ឃឹមថា ការធ្វើសមយុទ្ធយោធារបស់អង្គការណាតូ នឹងត្រូវធ្វើឡើងនៅចំងាយសុវត្តិភាពពីរុស្ស៊ី ហើយវាក៏នឹងមិនបង្កជាផលប៉ះពាល់ណាមួយដល់សន្តិសុខរបស់យើងនោះដែរ…
ចំណាយ៩០លានដុល្លារសម្រាប់ថ្ងៃស្បថចូលកាន់តំណែងរបស់លោកត្រាំ
វ៉ាស៊ីនតោន៖តាមប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា អាមេរិកនឹងចំណាយទឹកប្រាក់រហូតដល់៩០លានដុល្លារ សម្រាប់រៀបចំពិធីស្បថចូលកាន់តំណែង ប្រធានាធិបតីរបស់លោក ដូណាល់ត្រាំ នៅថ្ងៃទី២០ ខែមករានេះ ខណដែលការចំណាយទឹកប្រាក់នោះគឺកើនឡើងទ្វេរជាពី បើប្រៀបធៀបពីធីស្បថចូលកាន់តំណែងរបស់លោក បារ៉ាក់ អូបាម៉ា។ គណៈកម្មការរៀបចំកម្មវិធីឡើងកាន់តំណែងជាផ្លូវការរបស់លោក ដូណាល់ ត្រាំ បានកំណត់ថាទឹកប្រាក់ចំនួន…
បំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីបស្លាប់ និងរបួសជាង៣០នាក់
អេហ្ស៊ីប៖មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និង២២នាក់ទៀតទទួលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅខាងក្រៅអគារប៉ូលិសមួយកន្លែងភាគខាងជើងតំបន់ Sinai របស់ប្រទេសអេហ្ស៊ីបកាលពីម្សិលមិញ។ សន្តិសុខបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើកបររថយន្តដឹកសំរាមមួយគ្រឿង ជាមួយនឹងគ្រាប់បែកបុកចូលទៅក្នុងកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅខាងក្រៅអគារប៉ូលិសមួយកន្លែង ភាគខាងជើងតំបន់ Sinai របស់ប្រទេសអេហ្ស៊ីបបណ្តាលឲ្យផ្ទុះតែម្តង។ទោះបីយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងថា ការវាយប្រហារសម្លាប់មនុស្សនេះ គឺជាសកម្មភាពរបស់ខ្លួនដែរ៕
ប៉ះទង្គិចគ្នារវាងក្រុមបងធំនៅក្នុងពន្ធនាគារនៅប្រេស៊ីលបណ្តាលឲ្យមនុស្ស៥០នាក់ស្លាប់
ប្រេស៊ីល៖សារព័ត៌មាន Channel News Asia បានចេញផ្សាយថា មានការប៉ះទង្គិចគ្នាដ៏ដ៏សាហាវមួយរវាងក្រុមបងធំនៅឯពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon បណ្តាលឲ្យមនុស្សមនុស្សយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់។ ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក…
យន្តហោះបុក គ្នានៅ រដ្ឋតិចសាស់បណ្តាលឲ្យមនុស្ស ៣នាក់ ស្លាប់
តិចសាស់៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍យន្តហោះពីរគ្រឿងបានហោះបុកគ្នាបណ្ដាលអោយធ្លាក់ភ្លាមៗនៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី ៣១ខែឆ្នូ ឆ្នាំ២០១៦។ តាមសម្ដីសាក្សីដែលបានឃើញហេតុការណ៍នោះបានអោយដឹងថា គេឃើញយន្តហោះមួយគ្រឿងបានហោះទៅបុកស្លាបយន្តហោះមួយគ្រឿងផ្សេងទៀតទើបបណ្ដាលអោយយន្តហោះទាំងពីរធ្លាក់។ យន្តហោះទាំងពីរជាយន្តហោះខ្នាតតូច និងមិនដឹងថា យន្តហោះទាំងពីរនោះហោះមកពីណាទេ។ យន្តហោះទីមួយធ្លាក់មកលើផ្លូវជាតិ និងយន្តហោះមួយទៀតធ្លាក់មកចូលឃ្លាំងសំរាប់ចតកាណូត៕
សព ១៣នាក់រកឃើញក្រោយហេតុការណ៍បាក់អណ្តូងរ៉ែនៅឥណ្ឌា
សាកសពចំនួន ១៣នាក់ត្រូវបាន គេយកចេញមក ហើយ បន្ទាប់ពីមាន ឧបទ្ទវហេតុបាក់អណ្តូងរ៉ែ កាលពីថ្ងៃ ព្រហស្បតិ៍ ក្នុងរដ្ឋ Jharkhand ប្រទេសឥណ្ឌា ។ នេះបើតាម ការចុះផ្សាយរបស់ BBC។…
លិចកប៉ាល់ ២គ្រឿងនៅវៀតណាម ស្លាប់ម្នាក់ បាត់ខ្លួន ១០នាក់
វៀតណាម ៖ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះស្លាប់ម្នាក់ និង១០ទៀត បានបាត់ខ្លួន ដោយនាវិក ប្រាំបីនាក់នៅលើនាវា Xuan Phuc 68 កំពុងតែបន្ដស្វែងរក យ៉ាងខ្វែងខ្វាត់ផងដែរ ។ តាមសារព័ត៌មានវៀតណាមណែតចេញផ្សាយនៅថ្ងៃ ចន្ទ…
ប្រអប់ខ្មៅ របស់យន្តហោះ MH370 មានចំនួន ២ និងមានអាយុកាលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ !
ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី បានថ្លែងថា នៅថ្ងៃអង្គារនេះ ក្រុមការងារទាំងអស់ កំពុងផ្តោតទៅកាន់ភាគខាងត្បូង សមុទ្រឥណ្ឌា ទីដែលយន្តហោះ MH-370 ធ្លាក់ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីបានប្រកាស កាលពីយប់ថ្ងៃចន្ទថា យន្តហោះ MH370…
ការបោះឆ្នោត នៅថៃ ត្រូវបានបញ្ចប់ នៅម៉ោង ១៥៖០០នាទី ថ្ងៃអាទិត្យ នេះ
បាងកក៖ ពលរដ្ឋថៃ បានចេញមកបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ នេះ បើទោះបីជា មណ្ឌលបោះឆ្នោត មួយចំនួន នៅទីក្រុង និងតាមបណ្តាខេត្តភាគខាងត្បូង ភាគច្រើនបំផុត ត្រូវបាន គេបិទដោយសារតែភាព ចលាចល…
ស៊ូថេប ដឹកនាំការដើរដង្ហែជាថ្មីនៅបាងកក
ពួកអ្នកតវ៉ាប្រឆាំងនៃក្រុម”គណៈកម្មាធិការកំណែទំរង់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន(PDRC)”ដែលដឹកនាំដោយលោកស៊ូថេប ធឿកស៊ូបាន កាលពីព្រឹកថ្ងៃសៅរ៍ បានចាប់ផ្តើមការដើរដង្ហែក្បួនពីផ្លូវបំបែកមួយនៅក្រុងបាងកកដើអំពាវនាវអោយអ្នកក្រុងបាងកកចូលរួមយុទ្ធនាការបិទក្រុងបាងកក នៅមួយថ្ងៃបន្ទាប់ពីការផ្ទុះគ្រាប់បែកដែលបណ្តាលអោយអ្នកគាំទ្ររបស់លោកម្នាក់ស្លាប់និង៣៦នាក់របួស។ ពួកអ្នកប្រឆាំងតវ៉ា បានដើរដង្ហែរទៅកាន់ស្ពានអាកាសហួរ ចាង បន្ទាប់មកទៅកាន់ផ្លូវប្រសព្វរ៉ាតចាថេវី ផ្លូវផេតចាប៊ូរី និងផ្លូវ បានថាត ថង កន្លែងដែលអ្នកប្រឆាំងតវ៉ាបានរងការវាយប្រហារដោយគ្រាប់បែកកាលពីរសៀលថ្ងៃសុក្រ។ បាតុករសរុប៣៧នាក់បានរងរបួសដោយការផ្ទុះគ្រាប់បែកដៃ…
នាយករដ្ឋមន្ត្រីថៃបដិសេធម្តងទៀតមិនលាលែងពីមុខដំណែង ពួកប្រឆាំងគម្រាមចាប់ខ្លួនលោកស្រី
នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី១៤ ខែមករា បាននិយាយម្តងទៀតថា លោកស្រីនិងមិនចាកចេញពីមុខដំណែងឡើយ ខណៈដែលពួកបាតុករស្វែងរកបណ្ដេញលោកស្រី ដោយបានរាំងខ្ទប់ផ្លូវថ្នល់សំខាន់ៗ នៅកណ្តាលរាជធានីបាងកកនៅថ្ងៃទី២ បណ្តាលឲ្យវិបត្តិនយោបាយរបស់ប្រទេសស្ថិតនៅក្នុងសភាពទាល់ច្រកយ៉ាងខ្លាំង។ បាតុករបានសន្យា បិទទីក្រុង ដែលមានប្រជាជន១២លាននាក់នេះ ប៉ុន្តែជីវិតនៅក្នុងភាគច្រើននៃទីក្រុងធំនេះ មិនមានការប៉ះពាល់ទេ ដោយសាលារៀនជាច្រើនបានចាប់ផ្តើមចូលរៀនវិញ អ្នកធ្វើការទៅធ្វើការធម្មតា…
ថៃដាក់ពង្រាយប៉ូលិស និងកងទ័ព១ម៉ឺន៥ពាន់នាក់ទប់ស្កាត់ការបិទទីក្រុង
មន្ត្រីបានឲ្យដឹងកាលពីថ្ងៃពុធថា ប៉ូលិស និងទាហានស្ទើរតែ១៥០០០នាក់ នឹងត្រូវដាក់ពង្រាយក្នុងរដ្ឋាធានីប្រទេសថៃនៅសប្តាហ៍ក្រោយ សម្រាប់ការបិទបាងកកដែលត្រូវបានគ្រោងទុកដោយក្រុមបាតុករដែលកំពុងតែព្យាយាមផ្តួលរំលំរដ្ឋាភិបាល។ លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីនណាវ៉ាត្រា បានអំពាវនាវឲ្យមានការចូលរួមបោះឆ្នោតនៅខែកុម្ភៈ ក្រោយពីការតវ៉ាតាមដឹងវិថីអស់រយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែ ក្រុមបាតុករ បានសន្យាថា នឹងរារាំងការបោះឆ្នោតនេះ ដោយសារតែពួកគេព្រួយបារម្ភថា នឹងគ្រាន់តែក្លាយជាការបន្តការគ្រប់គ្រោងផ្នែកនយោបាយនៃគ្រួសារមហាសេដ្ឋីរបស់លោកស្រីតែប៉ុណ្ណោះ។…
មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ទៀត ក្នុងហេតុការណ៍ឆេះទូរថភ្លើងក្នុងប្រទេសឥណ្ឌា
ឥណ្ឌា ៖ មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសក្នុងឧបទ្ទវហេតុឆេះទូរថភ្លើងមួយខ្សែ ដែលធ្វើដំណើរចាកចេញពីទីក្រុង ប៉ុមបៃ ឆ្ពោះទៅកាន់ទីក្រុង Dehradun ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣។ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវដែកបានឲ្យដឹងថា នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់…
បាញ់សម្លាប់មិត្តស្រីដោយកាំភ្លើងយន្ត ឥឡូវប្រហារជីវិតឪពុកមាទៀត!
កាលពីថ្ងៃព្រហស្បត៍ នៅក្នុងតុលាការក្នុងក្រុងព្យុងយ៉ាង បុរសវ័យ៦៧ឆ្នាំម្នាក់ឈ្មោះចាង សុង ថេក ត្រូវបានកាត់ទោសប្រហារជីវិតក្នុងនាមជាជនក្បត់ជាតិរបស់ខ្លួន។យោងតាមតុលាការយោធាពិសេស បទឧក្រិដ្ឋរបស់គាត់ គឺប៉ុនប៉ងផ្តួលរំលំរដ្ឋ តាមគ្រប់មធ្យោបាយទុច្ចរិតជាមួយនឹងមហិច្ឆតាព្រៃផ្សៃគឺដណ្តើមអំណាចកំពូល។នៅក្នុងការប្រកាសសាលក្រម តុលាការបាននិយាយថា លោកចាង បានប្រព្រឹត្តអំពើក្បត់ទំនុកចិត្តយ៉ាងជ្រាលជ្រៅនិងការស្រឡាញ់ពីគណបក្ស រួមទាំងមេដឹកនាំចំពោះរូបលោក។សាលក្រមនិយាយទៀតថា បទឧក្រិដ្ឋរបស់គាត់ប្រឆាំងនឹងរបបគ្រប់គ្រងរួមមាន ការមានទំនាក់ទំនងមិនសមរម្យជាមួយស្រីជាច្រើននិងស៊ីផឹកនៅភោជនីយដ្ឋានប្រណិតៗជាច្រើន។ក្រៅពីនោះ…
លោកស្រី យីងឡាក់ត្រៀមខ្លួនរួចរាល់ដើម្បីរំលាយសភា
បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅថ្ងៃអាទិត្យនេះបានថ្លែងថា លោកស្រី ត្រៀម ខ្លួនរាល់ហើយ ក្នុងការលាលែង រឺក៏រំលាយសភា ដើម្បីបញ្ចប់ចលាចលនយោបាយ ដែលកំពុងយាយី ក្នុង ប្រទេសថៃ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍ឱ្យដឹងដកស្រង់ប្រសាសន៍របស់លោកស្រី…
ស្តេចថៃស្នើអោយប្រជាជាតិរួមគ្នាធ្វើការដើម្បីស្ថិរភាព
ព្រះមហាក្សត្រជាទីសក្ការរបស់ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេ កាលពីថ្ងៃព្រហស្បត៍បានស្នើសុំប្រជាជាតិរបស់ទ្រង់ធ្វើការរួមគ្នាដើម្បី”ស្ថិរភាព”។ព្រះអង្គបានមានឱង្ការដូច្នេះក្នុងពិធីចំរើនព្រះជន្ម៨៦វស្សារបស់ទ្រង់ក្នុងអំឡុងពេលពួកបាតុករប្រឆាំងបានផ្អាកការតវ៉ាហិង្សារបស់គេនៅក្រុងបាងកកមុនចាប់ផ្តើមឡើងវិញនៅថ្ងៃស្អែក។ក្នុងពិធីដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ព្រះមហាក្សត្រដែលប្រជាជនថៃចាត់ទុកដូចជាព្រះ បានមានឱង្ការថា ប្រទេសជាតិមានសន្តិភាពពីព្រោះ”គ្រប់គ្នាធ្វើការរួមគ្នា” ។ ព្រះអង្គបានបន្តទៀតថា”ប្រជាជនថៃគ្រប់រូបគួរយល់ដឹងរឿងនេះនិងគួរបំពេញភារកិច្ចរបស់គេដើម្បីផលប្រយោជន៍ប្រទេស គឺស្ថិរភាពនិងសន្តិសុខសំរាប់ប្រទេស”៕
មេបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃស្នើអោយព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រីថ្មី
មេដឹកនាំគណបក្សភឿថៃ លោកចារូពង់ រឿងស៊ូវ៉ាន បានអះអាងថា សំណើរបស់មេដឹកនាំការប្រឆាំងតវ៉ា លោកស៊ូថេប ធឿកស៊ូបាន សំរាប់នាយករដ្ឋមន្ត្រីម្នាក់ដែលតែងតាំងដោយស្តេច មិនអាចធ្វើទៅបានទេ ។លោកចារូពង់ ដែលក៏ជារដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយថាវគ្គទី៧នៃរដ្ឋធម្មនុញ្ញមិនអាចយកមកប្រើ តាមសំណើរបស់ប្រធានគណៈកម្មាធិការកំណែទំរង់ប្រជាធិបតេយ្យរបស់ប្រជាជន(PDRC)លោកស៊ូថេប ពីព្រោះនាយករដ្ឋមន្ត្រី យីងឡាក់…
ជនហ្វ៊ីលីពីនដែលនៅរស់ពីព្យុះអបអរជ័យជម្នះរបស់ប៉ាកគីអៅ
ជនហ្វ៊ីលីពីនរាប់ពាន់នាក់ដែលនៅមានជីវិតពីខ្យល់ព្យុះហៃយ៉ាន់បានផ្ទុះការអបអរជាខ្លាំងកាលពីថ្ងៃអាទិត្យនៅពេលកីឡាករប្រដាល់មែននី ប៉ាកគីអៅ វាយឈ្នះពិន្ទុះដាច់លើកីឡាករអាមេរិក ប្រ៊ែនដុន រីយ៉ូស ក្នុងការប្រកួតនៅទីក្រុងម៉ាកាវ ។
រដ្ឋធានីថៃប្រឈមបាតុកម្មនយោបាយប្រជែងគ្នា
បាតុករគាំទ្រ និងប្រឆាំងរដ្ឋាភិបាល រាប់ម៉ឺននាក់ ត្រូវចេញមកជួបជុំនៅក្រុងបាងកក នៅថ្ងៃ អាទិត្យនេះ នៅពេលប្រទេស ថៃប្រឈម ការប្រឆាំងតវ៉ានយោបាយតាមដងផ្លូវធំ បំផុតចាប់តាំងពីការបង្ក្រាបបាតុកម្មដ៏បង្ហូរឈាមនៅឆ្នាំ ២០១០ ។ អាជ្ញាធររំពឹងថា អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលប្រមាណ៧០.០០០នាក់នឹងចេញមកតាម ដងផ្លូវនៅរសៀល…