ស៊ូ​​ថេប​ ដឹ​ក​នាំ​ការ​ដើរ​ដ​ង្ហែ​ជាថ្មី​នៅ​បា​ង​ក​ក

ពួ​ក​អ្នក​តវ៉ា​​ប្រឆាំង​​នៃ​ក្រុម”គ​ណៈកម្មា​ធិការ​កំ​ណែ​ទំរ​ង់​លទ្ធិប្រ​ជាធិប​តេយ្យ​រប​ស់​ប្រជាជ​ន​(PD​RC)”​​ដែ​ល​ដឹក​នាំ​ដោយ​លោ​​ក​​ស៊ូ​​ថេប ​ធឿក​ស៊ូ​បាន ​កាល​ពី​ព្រឹ​ក​ថ្ងៃ​​សៅរ៍ បានចា​ប់ផ្តើម​​ការ​ដើរ​ដង្ហែ​​ក្បួន​​ពី​ផ្លូវ​បំ​បែក​មួ​យ​នៅ​​ក្រុង​បា​ងកក​​ដើ​អំពាវ​នាវ​​អោ​​យ​អ្ន​កក្រុ​ង​បា​ងក​ក​ចូ​លរួម​យុ​ទ្ធនាកា​រ​បិទ​ក្រុ​ង​បាង​កក ​នៅ​មួយ​ថ្ងៃ​ប​ន្ទាប់​ពី​កា​រផ្ទុះ​គ្រាប់​បែក​​ដែល​បណ្តា​ល​អោ​យ​អ្នក​គាំ​ទ្រ​​របស់​លោក​ម្នាក់​ស្លាប់​និង​៣៦​នាក់​របួស​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​ដើរ​ដង្ហែរ​ទៅកាន់​ស្ពាន​អាកាសហួរ ចាង បន្ទាប់​មក​ទៅកាន់​ផ្លូវ​ប្រសព្វ​រ៉ា​ត​ចា​ថេវី ផ្លូវផេត​ចាប៊ូ​រី និង​​ផ្លូវ បាន​ថា​ត ថង កន្លែង​ដែល​អ្នកប្រឆាំង​តវ៉ា​បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​រសៀល​ថ្ងៃ​សុក្រ​។​

បាតុករ​សរុប​៣៧​នាក់​បាន​រងរបួស​ដោ​យ​ការផ្ទុះ​គ្រាប់បែកដៃ ដោយ​ម្នាក់​របួសធ្ងន់​និង​ត្រូវបាន​ប្រកាសថា​ស្លាប់​កាលពី​ដើម​​ថ្ងៃ​សៅរ៍​។​

លោក​ស៊ូ​ថេប បាន​និយាយថា លោក​និង​អ្នកគាំទ្រ​របស់​លោក​មិន​ខ្លាច​សេចក្តីស្លាប់​ទេ​។​លោក​បាន​ថ្កោលទោស​ការ​វាយ​ប្រ​​ហារ​នេះ ដោយ​ចាត់ទុក​វា​ជា​អំពើ​របស់​ចោរ​ព្រៃ និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាលចាំផ្ទះ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បរាជ័យ​នៅ​​ក្នុង​ការផ្តល់​សន្តិសុខ​ដល់​បាតុករ​៕

a18