លោក​ ខណ្ណារ៉ា​ អេលីត​មេគយច្រកជ្រៃ​ធំល្បីល្បា​ញខាងប្រ​ព្រឹត្តអំពើពុករ​លួយមាន​ការសម្រប​សម្រួលពី​សំណាក់លោ​ក អន ស៊ីនួន​ ប្រធាន​​សាខាគយខេ​ត្តកណ្តា​ល

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ ស្រុកកោះធំ បានឲ្យដឹងថា មួយរយៈកន្លង ទៅនេះលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យ គយ ច្រកជ្រៃ ធំ ឃុបឃិតឲ្យឈ្មួញធំៗជាច្រើននាក់ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុក។ អំពើពុករលួយយ៉ា ងពេញទំហឹងរបស់លោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយច្រកជ្រៃធំ គឺជារឿងដែលលោក គុណ ញឹម អគ្គនាយក នៃអ គ្គនា យកគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោ យតទៅ ទៀត ឡើ យ។ ដោយហេតុថា ឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកជ្រៃធំ ចូលមកខេត្តកណ្តាល និង រាជ ធានីភ្នំពេញ យ៉ាងរាលដាល ក្នុងខណៈដែលលោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្តាល និងមេគយចល័តខេត្តកណ្តាល រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក ខណ្ណារ៉ា អេលីត ទទួលបានតំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកជ្រៃធំ ជំនួសលោក មួង ដារ៉ា ដែលត្រូវទៅធ្វើជាប្រធានសាខាគយខេត្តព្រៃវែង។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក ខណ្ណារ៉ា អេលីត ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកជ្រៃធំ រយៈពេល២ ខែកន្លងទៅនេះគឺលោក ខណ្ណារ៉ា អេលីត កំពុងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក ខណ្ណារ៉ា អេលីត បានឲ្យដឹងថា ការដែលលោក ខណ្ណារ៉ា អេលីត ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ ខុសច្បាប់តាមអំពើចិត្តគឺដោយសារមានការសម្របសម្រួលពីសំណាក់លោក អន ស៊ីនួន ប្រធានសាខាគយខេត្តកណ្តាល ផងដែរ។
ប្រភពស្និទ្ធ នឹងលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័យគយច្រកជ្រៃធំ បានលើកឡើងថា ដោយសារលោក ខណ្ណារ៉ា អេលីត ចំណាយដើមទុ នច្រើនក្នុងការ ទទួលបានតំណែងនេះ ទើបខំប្រឹងប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ សុខ ថៃ និងឈ្មួញជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់នៅតែធ្វើសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកជ្រៃធំ ចូលមកខេត្តក ណ្តាល និងរាជធានីភ្នំពេញរៀងរាល់ថ្ងៃ។ មន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិ តបើកដៃពីសំណា ក់លោក អន ស៊ីនួន មេគយខេត្តកណ្តាល និងមេគយចល័តខេត្តកណ្តាល ទេនោះគឺលោក ខណ្ណារ៉ា អេលីត ប្រធានការិយាល័ យគយច្រកជ្រៃធំ មិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្តទេ។មានត