Category Archives: នយោបាយ
ឈ្មួញឈើល្បីឈ្មោះ ចែផល្លី នៅស្រុកវាលវែងគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័ណាហ៊ានបង្រ្កាបឡើយ
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះ ចែផល្លី ជាឈ្មួញ ចាំប្រមូលទិញ ឈើនៅក្នុងស្រុកវាលវែង ទុកលក់ ឲ្យឈ្មួញ២នាក់ទៀត គឺឈ្មួញឈ្មោះ ស ជាកូន មន្ត្រីអាវុធហត្ថ…
យុវជនប្តឹង លោក ហ៊ុន សែន ព្រមានធ្វើបាតុកម្ម បើសាលាដំបូងមិនដោះស្រាយ
យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិឲ្យដឹងនៅថ្ងៃពុធថា និងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ បើស្ថាប័នមួយនេះ មិនដោះស្រាយពាក្យបណ្តឹង របស់លោក ដែលប្តឹងលោក ហ៊ុន សែន ក្នុងអំឡុងពេលខែកុម្ភៈនេះ។ លោក នាង សុឃុន យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានប្ដឹងលោក…
បក្សសង្គ្រោះជាតិបដិសេធព័ត៌មានសុំចរចាជាមួយលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបដិសេធព័ត៌មានដែលផ្សាយថា គណបក្សសង្គ្រោះជាតិ គ្រោងដាក់លិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីកំណត់ពេលចរចានយោបាយ។លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបញ្ជាក់ថា គ្មានការជួបប្រជុំផ្ទៃក្នុងណាមួយដែលសម្រេចថា នឹងដាក់លិខិតស្នើសុំចរចាជាមួយលោក ហ៊ុន សែន នោះទេ។ ហើយបក្សប្រឆាំងក៏មិនបានប្តូរគោលជំហរដែលធ្លាប់ទាមទារឲ្យមានការបោះឆ្នោតឡើងវិញឡើយ៖ «អត់មានទេ…
សង្គមស៊ីវិលនិងប្រជាពលរដ្ឋ បន្តទាមទារឲ្យដោះលែងជនស្លូតត្រង់ទាំង២១នាក់
សកម្មជនដែលប្រមូលផ្តុំគ្នាដើម្បីឃ្លាំមើលសវនាការអសាធារណៈលើសំណុំរឿងលោក វន់ ពៅ ក៏ដូចជាជនស្លូតត្រង់ទាំង២០នាក់ផ្សេងទៀត ដែលសុំនៅក្រៅឃុំ បានលើកឡើងថា ការរួបរួមគ្នារបស់អ្នកតស៊ូដើម្បីសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ធ្វើឲ្យបានព្រមៗគ្នាគង់តែថ្ងៃមួយយើងទទួលបានជោគជ័យ។ សកម្មជនក៏បានលើកឡើងអំពីករណីទាហានឆ័ត្រយោង៩១១ ថាតើពួកគេមានសមត្ថកិច្ចអ្វីត្រូវយកកាំភ្លើងដែលសម្រាប់ការពារទឹកដី ការពារព្រំដែន យកមកវាយប្រហារបាញ់គំរាមប្រជាពលរដ្ឋស្លូតត្រង់ ព្រោះកម្មករគ្រាន់តែនាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លារ ដើម្បីមានជីវភាពរស់នៅសមរម្យជាបញ្ហាក្រពះសុទ្ធសាធ ហេតុអ្វីត្រូវប្រើកម្លាំងទាហានវាយបង្ក្រាបដោយហិង្សា…
ក្រុ មជនបិទមុខបង្កើតឡើងដើម្បីប្រើអំពើហិង្សាលើប្រជារាស្រ្តស្លូតត្រង់
ការបង្កើតក្រុមមនុស្សបិទមុខដ៏សាហាវព្រៃផ្សៃឱ្យធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ឬយកញត្តិទៅដានៅតាមបណ្តាស្ថានទូតនានា កំពុងតែធ្វើឱ្យ ហ៊ុន សែន និងគណបក្សប្រជាជនកាន់តែបាត់បង់ការគាំទ្រពីពលរដ្ឋ។ ក្រុមជនបិទមុខទាំងនោះគឺជាឃាតកយ៉ាងសាហាវព្រៃផ្សៃ ព្រោះពួកគេបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់យ៉ាងឃោរឃៅ ដោយគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចណាឡើយ។ គេមិនដឹងថាក្រុមជនបិទមុខដ៏សាហាវទាំងនោះទទួលលុយពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងមួយថ្ងៃប៉ុន្មានម៉ឺនរៀលនោះទេ ទើបពួកគេហ៊ានលើកដំបង បំពង់ទីប និងដែកស្បែង វាយបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់យ៉ាងកំរោល។…
លោក សម រង្ស៊ីចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក ជាវិជ្ជា
ភ្នំពេញ៖ ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី នឹងចូលរួមគោរពវិញ្ញាន្ធក្ខ ន្ធ អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។លោក សម រង្ស៊ី…
ប៉ូលិសដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី សរុប ១១
ប្រជាពលរដ្ឋនៅខេត្តកោះកុងបានឲ្យដឹងថា ការពុះច្រៀកដីមណ្ឌលព័ត៌មានទេសចរណ៍នេះជួលឲ្យឯកជនធ្វើអាជីវកម្ម ជារឿងមិនត្រឹមត្រូវនោះទេ ព្រោះទីតាំងមួយនេះកន្លងមក គឺជាមណ្ឌលសម្រាប់ចែកចាយព័ត៌មានជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកពីទីជិតឆ្ងាយ ជាពិសេសវាជាដីសាធារណៈរបស់រដ្ឋមិនគួរពុះច្រៀកជួលទៅឲ្យឯកជន ធ្វើជាកន្លែងលក់ដូរឬធ្វើអាជីវកម្មដោយអនាធិបតេយ្យនោះទេ។ លោក ប៊ុន បៀវ បានពុះច្រៀកលក់ ជួលឲ្យឯកជន សូម្បីតែដីក្នុងបរិវេណមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏លោក…
កម្លាំងសន្តិសុខរបស់សាលារាជធានីភ្នំពេញប្រើអំពើហិង្សាវាយបង្ក្រាបប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃ
ក្រោមអំណាចរបស់លោក ប៉ា សុជាតិវង្ស បានប្រើប្រាស់កម្លាំងសន្តិសុខឯកជនតាមបណ្តាខណ្ឌនីមួយៗធ្វើជាកម្លាំងស្នូល ដើម្បីបង្ក្រាបបាតុកម្មការតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋតំបន់បឹងកក់ដែលធ្លាប់រងគ្រោះដោយសារអំពើព្រៃផ្សៃរបស់សមត្ថកិច្ចសាលារាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ បានរិះគន់ថាកម្លាំងសន្តិសុខទាំងនោះ គឺជាកម្លាំងសម្រាប់វាយបង្ក្រាបនិងសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ជាក់ស្តែងពួកគាត់ត្រូវបានកម្លាំងទាំងនោះវាយទក់សាច់អស់ទៅហើយនៅពេលដែលពួកគាត់ធ្វើការតវ៉ាទាមទារឱ្យមានដំណោះស្រាយសមស្របចំពោះការបណ្តេញចេញពីទីជម្រក។ គេមិនដឹងថាសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថអសមត្ថភាព ឬក៏យ៉ាងណានោះទេ ទើបសាលារាជធានីភ្នំពេញ និងសាលាខណ្ឌនានាបង្កើតក្រុមសន្តិសុខឯកជនដើម្បីរៀបចំសណ្តាប់ធ្នាប់និងធ្វើការវាយបង្ក្រាបប្រជាពលរដ្ឋតាមអំពើចិត្ត។…
ម៉ៅ រង្សី ប្រមូលលុយ ពីឈ្មួញបទល្មើសទំនិញ គេចពន្ធគ្រប់ ប្រភេទបំបាក់មុខ លោកស ថេត ស្នងការខេត្ត
បាត់ដំបងៈ ក្រុមមន្ត្រីតូចតាចចំណុះស្នងការខេត្តបាត់ដំបងបានលួចបង្ហើបឱ្យដឹងថា លោក ម៉ៅ រង្សី គឺជាអ្នកកាន់កាប់និងទទួលខុស ត្រូវក្នុងការស៊ើប អង្កេតនិងបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបងទាំងមូលពិសេសទំនិញដែលឆ្លងកាត់ ផ្លូវជាតិលេខ៥ពេលខ្លះ លោកម៉ៅ រង្សី បាន អនុវត្ត ហួសពីការកំណត់របស់លោកសថេតជាស្នងការនគរបាលខេត្តបាត់ដំបងបានដាក់ចុះដែលបញ្ហានេះនាំឱ្យមានភាពចម្រូងចម្រាស់ផងដែរ។ នគរបាលសេដ្ឋកិច្ចរបស់លោកម៉ៅ…
គណបក្សសង្គ្រោះជាតិកំណត់ថ្ងៃទី១០ធ្នូ ធ្វើបាតុកម្ម នៅខេត្តសៀមរាប
ភ្នំពេញ: លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកា នេះថាចំពោះថ្ងៃទី១០ធ្នូគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីក្រុងភ្នំពេញនៅទីលានប្រជាធិបតេយ្យក្រុមសង្គមស៊ីវិលគេសុំ ច្បាប់ធ្វើបាតុកម្ម ។ ដូចនេះ គណបក្សសង្គ្រោះជាតិ អត់ចង់ទៅជ្រៀតជ្រែកទេ ហើយគណបក្សសង្គ្រោះជាតិ…
គណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មលើកទី៤ធ្វើនៅថ្ងៃទី១០ ខែធ្នូ
គណបក្សសង្គ្រោះជាតិបានដាក់កាលបរិច្ឆេទចាប់ផ្តើមធ្វើមហាបាតុកម្មលើកទី៤ នៅថ្ងៃទី១០ ខែធ្នូ ឆាប់ៗខាងមុខនេះដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត និងរកយុត្តិធម៌សម្រាប់កម្មករ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលសមត្ថកិច្ចប្រើអំពើហិង្សាវាយបង្ក្រាបនិងបាញ់សម្លាប់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។មេដឹកនាំគណបក្សសង្គ្រោះជាតិចាប់ផ្តើមបញ្ចុះបញ្ចូលប្រជាពលរដ្ឋជាថ្មីទៀតឱ្យមកចូលរួមធ្វើមហាបាតុកម្មលើកទី៤ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ចំទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយប្រជាពលរដ្ឋនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក៏បានត្រៀមរួចជាស្រេចដើម្បីចូលរួមក្នុងមហាបាតុកម្មនោះដែរ។ នៅលើទំព័រហ្វេសប៊ុក…
ភាពក្រីក្រកើនឡើងដោយសារអភិវឌ្ឍនខុស បចេ្ចកទេសដូចជាការបំផ្លាញធម្មជាតិ
របៀប ធ្វើប្រជាភិថុតិស្រុកខ្មែរ ចាប់តំាងពីសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំសម្តេចឪ គឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតរវាងអ្នកចែកអំណោយ និងអ្នកទទួលអំណោយ នៅតែកើតមានមកដល់សម័យបច្ចុប្បន្ននេះហាក់បីដូចជាការធ្វើត្រាប់តាមគ្នា អ៊ីចឹង ហើយស្ទើរក្លាយទៅជាវប្បធម៌ទៅហើយ។ អ្នកចែកអំណោយ និងអ្នកទទួលអំណោយឃើញមុខដដែលៗ ដូចគ្នា គ្រាន់តែអ្នកចែកអំណោយឥឡូវនេះសុទ្ធតែបណ្ឌិតៗ ក៏មានដែរពេលខ្លះត្រូវបានគេឲ្យងារថា បណ្ឌិតចែកអំណោយផងដែរ។…