ភ្នំពេញ: លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកា នេះថាចំពោះថ្ងៃទី១០ធ្នូគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីក្រុងភ្នំពេញនៅទីលានប្រជាធិបតេយ្យក្រុមសង្គមស៊ីវិលគេសុំ ច្បាប់ធ្វើបាតុកម្ម ។ ដូចនេះ គណបក្សសង្គ្រោះជាតិ អត់ចង់ទៅជ្រៀតជ្រែកទេ ហើយគណបក្សសង្គ្រោះជាតិ ទៅប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នឹងទៅធ្វើនៅទីក្រុងសៀមរាម។
គណបក្សសង្គ្រោះជាតិ បានកំណត់ធ្វើបាតុកម្មអហិង្សាដើម្បីទាមទារយុត្តិធម៌ជូនម្ចាស់ ឆ្នោតនៅថ្ងៃទី១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្រុងសៀមរាបគឺមិនធ្វើនៅភ្នំពេញទេដើម្បីកុំឲ្យជាន់ជាមួយក្រុមអង្គការសង្គមស៊ីវិលដែលរៀបចំប្រារព្ធពិធីទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ ។ សូមរម្លឹកថា នៅថ្ងៃទី១០ ធ្នូ គឺជាទិវាសិទ្ធមនុស្សអន្តរជាតិ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនបានស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវានេះ ដោយមានការដើរហែរក្បួនជាទ្រង់ទ្រាយធំ។ ប៉ុន្តែនៅមិនទាន់ដឹងថា សាលារាជធានីភ្នំពេញសម្រេចយ៉ាងណានៅឡើយទេ ៕