ប្រភពស្និទ្ធនឹងលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុក រលួយយ៉ាងពេញបន្ទុករបស់លោក អោក បូរ៉ា ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំ ពើពុក រលួ យ មិនទាន់បើកការស៊ើបអង្កេតនៅឡើយទេ។ ជាងនេះទៅទៀតកន្លងមក ក្រុមសវនកម្ម ឬក្រុមអធិការកិច្ច មិនដែលរកឃើញ កំហុស នៃអំពើ ពុក រលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា នោះឡើយទើបលោក អោក បូរ៉ា នៅតែធ្វើអ្វីតាមអំពើចិត្ត។ ប្រភពខ្លះបាន ឲ្យដឹងថា អំពើពុករលួយពេញបន្ទុករបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ជាប្រភពចំណូល សម្រាប់មន្ត្រីធំៗមួ យចំនួនក្នុងក្រសួ ងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរទើបលោក អោក បូរ៉ា អាចរក្សាតំណែងដដែល ។
ប្រភពពីមន្ត្រីនិងបុគ្គលិកនៅក្នុងអង្គភាពប្រៃសនីយ៍កម្ពុជា មួយចំនួនបានបង្ហើបឲ្យដឹងថា បើទោះបីមានការផ្លា ស់ប្តូរតំណែងរដ្ឋមន្ត្រី ក្រសួងប្រៃស ណីយ៍និ ងទូរ គមនាគមន៍ ជាច្រើននាក់មកហើយក៏ដោយក៏លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា នៅតែរក្សាតំ ណែងជាអគ្គនា យកប្រៃសណី យ៍កម្ពុជា ឡើងដុះស្លែ។ ប្រភពបានឲ្យដឹងថា កាលលោក ត្រាំ អ៊ីវតឹក នៅធ្វើជារដ្ឋមន្ត្រីក្រ សួងប្រៃសណីយ៍និ ងទូរគមនាគមន៍ គឺបណ្តោយឲ្យលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនយ៉ាងពេញទំហឹង។ ឥឡូវនេះក្នុងពេលដែលលោក ជា វ៉ាន់ដេត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏មិនទាន់ចាត់វិធាន ការទប់ស្កាត់អំពើពុ ករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកនៅឡើយទេ។
បើតាមការបង្ហើបពីម ន្ត្រីនិងបុគ្គលិកក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីលោក ជា វ៉ាន់ដេត ចូលកាន់តំ ណែងជារដ្ឋម ន្ត្រីក្រសួងប្រៃ សណីយ៍និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក រួចមកគឺមិនទាន់ចាត់ វិធានការទប់ស្កាត់អំ ពើពុករលួយរបស់លោ ក អោក បូរ៉ា និងបក្ខពួកនៅឡើយទេ។ មិនតែប៉ុណ្ណោះលោក ជា វ៉ាន់ដេត កំពុងបណ្តោយឲ្យលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ព្រមទាំងបក្ខ ពួកប ន្តប្រព្រឹ ត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែលដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក អោក បូរ៉ា អគ្គនា យកប្រៃ សណីយ៍កម្ពុជា បានលើកឡើងថា លោក អោក បូរ៉ា កំពុងស្វែងរកទំនាក់ទំនងចិត្តស្និទ្ធជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួ ងប្រៃសណី យ៍និងទូ រគមនាគមន៍ ដើម្បីរក្សាតំណែងឲ្យបានយូរអង្វែង។មានត