លោ​ក ​សម​ រង្ស៊ី​ចូលរួ​ម គោ​រពវិ​ញ្ញា​ណក្ខ​ន្ធសព ​លោក ​ជាវិ​ជ្ជា

ភ្នំ​ពេ​ញ៖ ប្រ​ធានគណប​ក្ស ស​ង្រ្គោះជា​តិ (C​NRP) លោ​ក សម រ​ង្ស៊ី នឹ​ងចូល​រួមគោរ​ពវិ​ញ្ញា​ន្ធក្ខ ន្ធ អ​តីត​ប្រធាន​សហជីពសេរី​កម្មករ ​នៃ​ព្រះរា​ជាណាច​ក្រក​ម្ពុជា ​នៅថ្ងៃទី​២២ ខែមក​រា ឆ្នាំ២០​១៤។​លោក ​សម រ​ង្ស៊ី បាន​មានប្រ​សាសន៍បែប​នេះ នៅក្នុង​ពិធីរៀ​បចំ ស​ន្និសីទសារ​ព័ត៌មាន នៅ​ទីស្នាក់​ការកណ្តា​លរប​ស់ខ្លួន ស្ថិ​តនៅ​ផ្ទះ​លេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាម៉ោង៤រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ស្តីពី ការលើកពេល វេលាកម្មវិធីសំណេះសំណាលរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលគ្រោង ធ្វើឡើងនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅម៉ោង២រសៀល។សូមបញ្ជាក់ថា លោក សម រង្ស៊ី បានកក់កៅអីជើងហោះហើរ នៅយប់ថ្ងៃទី២២ ពីភ្នំពេញ ទៅបាងកក និងពីបាងកក ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ។លោក ជា មុន្នីប្រធានសហជីពសេរីកម្មករបានថ្លែង កាលពីពេលថ្មីៗនេះថា លោកនឹងដឹកនាំ ក្រុមសហជីពជាង ១០០នាក់ដើម្បីគោរពវិញ្ញាក្ខន្ធសព លោក ជា វិជ្ជា ដែលជាបងប្រុស បង្កើតរបស់លោក ដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។

that-0235