ប៉ូ​លិ​ស​​ដោះលែ​ង​សកម្ម​ជ​នសិ​ទ្ធិម​នុ​ស្ស និ​ងស​កម្មជ​នដី​ធ្លី សរុ​ប ១​១

ប្រ​ជាព​លរដ្ឋ​​នៅ​​ខេត្ត​កោះកុ​ង​បាន​ឲ្យ​​ដឹងថា កា​រ​ពុះ​​ច្រៀក​​ដី​ម​ណ្ឌល​ព័ត៌​មាន​​ទេស​ចរណ៍​​នេះ​ជួ​ល​ឲ្យ​ឯក​ជន​ធ្វើ​​អាជីវក​ម្ម ជា​​រឿង​មិន​​ត្រឹម​ត្រូវ​​នោះទេ ​​ព្រោះ​ទី​តាំង​មួ​យ​នេះ​​កន្លង​មក គឺ​ជា​មណ្ឌ​ល​ស​ម្រាប់​ចែ​កចាយ​ព័ត៌​មាន​ជូន​ដ​ល់​ភ្ញៀវទេ​សចរ​​ជាតិ​និង​អ​ន្តរជាតិ ​មកពី​​ទីជិត​​ឆ្ងាយ ជាពិ​សេ​ស​វា​​ជា​ដី​សា​ធារ​ណៈ​រប​ស់​រដ្ឋ​មិ​នគួរ​ពុះ​​ច្រៀក​ជួ​ល​ទៅ​​ឲ្យ​ឯក​ជន ធ្វើ​ជា​កន្លែង​លក់ដូរ​ឬ​ធ្វើ​អាជីវកម្ម​ដោយ​អនាធិបតេយ្យ​នោះទេ​។ លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​លក់ ជួល​ឲ្យ​ឯកជន សូម្បីតែ​ដី​ក្នុង​បរិវេណ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ក៏​លោក ប៊ុន បៀ​វ ពុះ​ជា​ពីរ​ដែរ ហើយ​ដី​ដែល​បែង​ចែកជា​ពីរ​ចំណែក​នោះ​មិនដឹង​ជា​លោក ប៊ុន បៀ​វ យកទៅ​ធ្វើជា​កម្មសិទ្ធិ​ខ្លួនឯង​ឬក៏​យកទៅ​ជូន​អ្នកណា​ទេ ព្រោះ​គ្មាន​នរណា​សួរនាំ ។​ លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង បានផ្តល់​គោលការណ៍ ឬ​យោបល់​ឲ្យ​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​អង្កន់​ដី​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍ ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ព្រែ​កកោះ​ប៉ោ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ឬក៏​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ពេលនេះ​លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​ដី​ទីតាំង​មណ្ឌល​​ព័ត៌មាន​ទេសចរណ៍​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្ទើរតែ​មើល​លែង​យល់​ទៅហើយ មិនដឹង​ជា​ប្រាក់ចំណូល​ពី​ការ​កាត់​ដី​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​នេះ បង់​ចូល​ផ្នែក​ណាខ្លះ​ទេ គ្រាន់តែ​ដឹងថា វា​ជា​រឿង​ពុក​រលួយ​​ដែល​លោក ប៊ុន បៀ​វ ជា​អ្នកផ្តើមគំនិត​ក្នុង​ការប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

មន្ត្រី​មួយចំនួន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពី​ជំនាន់​លោក យុទ្ធ ភូ​ថង ធ្វើជា​អភិបាល​ខេត្ត​កោះ​កុ​ង គឺ​លោក ប៊ុន បៀ​វ ធ្លាប់បាន​ស្នើសុំ​ដី​របស់​ខេត្ត​ចំនួន​២​កន្លែង គឺ​មួយកន្លែង​សម្រាប់​សាងសង់​មន្ទីរ​ទេសចរណ៍ និង​មួយកន្លែង​ទៀត​សម្រាប់​សង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ហើយដោយ​យល់ថា​ការស្នើសុំ​របស់លោក ប៊ុន បៀ​វ មាន​ភាពសមរម្យ​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជន៍​សាធារណៈ លោក យុទ្ធ ភូ​ថង ក៏បាន​សម្រេច​ផ្តល់​ដី​ធំៗ​ចំនួន​២​កន្លែង​ទៅតាម​សំណើ​របស់លោក ប៊ុន បៀ​វ​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ បែរជា​លោក ប៊ុន បៀ​វ យក​ទីតាំង​ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ពុះ​ច្រៀក​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ឬ​សង់​ជា​កន្លែង​លក់ដូរ​តាមតែ​អំពើ​ចិត្ត​ហើយ​គេ​មិន​ច្បាស់​ទេ​ថា​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ ឬ​ជួល​ដី​ទាំង​នេះ​ត្រូវ​បង់​ចូល​ផ្នែក​ណាខ្លះ ហើយ​លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ខ្លះ​ដែរ​ហើយ​មើលទៅ​ទើប​ស្ងៀមស្ងាត់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ នេះលោក ថោង ខុន ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ឡើងវិញ​ជាបន្ទាន់ មិនគួរ​ទុក​ឱកាស​ឲ្យ​លោក ប៊ុន បៀ​វ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀ​តែ​។ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ដែល​បានមកពី​សេវា​ផ្សេងៗ​តាមរបៀប​ពុករលួយ​នោះ លោក ប៊ុន បៀ​វ យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ គ្រាន់តែ​ដឹងថា​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ដ៏​មានអំណាច​ម្នាក់នេះ​មានការ​ផ្លាស់ប្តូរ​ជីវភាព​ធួរធារជាងមុន ​៕​

1470205_397682040377891_1714854903_n