ស្តេ​ចថៃ​ស្នើ​អោ​យ​ប្រ​ជា​ជាតិ​រួម​គ្នា​ធ្វើ​ការ​ដើ​ម្បីស្ថិ​រភាព

ព្រះមហាក្សត្រ​ជាទី​សក្ការរ​បស់​ថៃ ព្រះ​ចៅ ភូមិបុល អា​ឌុល​យ៉ាដេ កាលពី​ថ្ងៃ​ព្រហស្បត៍​បាន​ស្នើសុំ​ប្រជាជាតិ​របស់​ទ្រង់​ធ្វើការ​រួមគ្នា​​ដើម្បី​”​ស្ថិរភាព​”​។​ព្រះអង្គ​បាន​មាន​ឱង្ការ​ដូច្នេះ​ក្នុង​ពិធី​ចំរើន​ព្រះជន្ម​៨៦​វស្សា​របស់​ទ្រង់​ក្នុង​អំឡុង​ពេល​ពួក​បាតុករ​ប្រឆាំង​បាន​ផ្អាក​ការតវ៉ា​ហិង្សា​របស់គេ​នៅ​ក្រុង​បាងកក​មុន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃស្អែក​។​ក្នុង​ពិធី​ដែល​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ព្រះមហាក្សត្រ​ដែល​ប្រជាជន​ថៃ​ចាត់​ទុក​ដូចជា​ព្រះ បាន​មាន​​ឱង្កា​រថា ប្រទេសជាតិ​មាន​សន្តិភាព​ពីព្រោះ​”​គ្រប់​គ្នា​ធ្វើការ​រួមគ្នា​” ។​

ព្រះអង្គ​បាន​បន្តទៀតថា​”​ប្រជាជន​ថៃ​គ្រប់រូប​គួរ​យល់​ដឹង​រឿង​នេះ​និង​គួរ​បំពេញ​ភារកិច្ច​របស់​គេ​ដើម្បី​ផលប្រយោជន៍​ប្រទេស គឺ​ស្ថិរ​​ភាព​និង​សន្តិសុខសំរាប់​ប្រទេស​”៕

ab172