បាងកក៖ ពលរដ្ឋថៃ បានចេញមកបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ នេះ បើទោះបីជា មណ្ឌលបោះឆ្នោត មួយចំនួន នៅទីក្រុង និងតាមបណ្តាខេត្តភាគខាងត្បូង ភាគច្រើនបំផុត ត្រូវបាន គេបិទដោយសារតែភាព ចលាចល ដែលបង្កឡើងដោយ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ។
អ្នកបោះឆ្នោត បានទៅបោះឆ្នោតពីម៉ោង 8 ព្រឹក រហូតដល់ ម៉ោង ៣ រសៀល នៅទូទាំងប្រទេស ដោយមណ្ឌលបោះឆ្នោត ប្រមាណ១០ភាគរយ ត្រូវបានបិទ ដោយគណៈកម្មាធិការ បោះឆ្នោត បន្ទាប់ពីក្រុមអ្នកតវ៉ា បានគេឡោមព័ទ្ធការិយាល័យ បោះឆ្នោត ។
ប៉ូលីសនិង ទាហាន ត្រូវបានដាក់ពង្រាយការពារ នៅបរិវេណ ការិយាល័យបោះឆ្នោត ដែលជាកន្លែងមានការបះបោរ ។ បាញ់ប្រហារ និងការបំផ្ទុះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ដោយប៉ូលីសបាននិយាយថា បានរងរបួស យ៉ាងធ្ងន់ធ្ងរ និង ៩នាក់ផ្សេងទៀតរងរបួស ។
ទោះបីមានការព្យាយាមតវ៉ារារាំងដំណើរ ការបោះឆ្នោតពីក្រុមបាតុកររាប់ម៉ឺននាក់ ដឹកនាំដោយលោក ស៊ូថេប យ៉ាងណាក្តី ដំណើរការនៃការបោះឆ្នោតនៅក្នុងប្រទេសថៃ បានប្រព្រឹត្តទៅតាមការគ្រោងទុកនាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៤។ គេហទំព័រព័ត៌មានថៃ The Nation នៅថ្ងៃអាទិត្យ ក៏បានចេញផ្សាយឲ្យដឹងដែរថា ជាមួយការឈានមកដល់ នៃការបើកទ្វារមណ្ឌលបោះឆ្នោត លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីចាំផ្ទះ បានធ្វើដំណើរទៅដល់ មណ្ឌលបោះឆ្នោតលេខ៣២-៣៤ ស្ថិតនៅក្នុង សង្កាត់ណាវ៉ាមីន ក្រុងបាងកក អមដោយអ្នកគាំទ្រយ៉ាងច្រើនកុះករ ខាងក្រៅមណ្ឌលមឆ្នោតយ៉ាងកងរំពង៕