តិចសាស់៖មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍យន្តហោះពីរគ្រឿងបានហោះបុកគ្នាបណ្ដាលអោយធ្លាក់ភ្លាមៗនៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី ៣១ខែឆ្នូ ឆ្នាំ២០១៦។ តាមសម្ដីសាក្សីដែលបានឃើញហេតុការណ៍នោះបានអោយដឹងថា គេឃើញយន្តហោះមួយគ្រឿងបានហោះទៅបុកស្លាបយន្តហោះមួយគ្រឿងផ្សេងទៀតទើបបណ្ដាលអោយយន្តហោះទាំងពីរធ្លាក់។ យន្តហោះទាំងពីរជាយន្តហោះខ្នាតតូច និងមិនដឹងថា យន្តហោះទាំងពីរនោះហោះមកពីណាទេ។ យន្តហោះទីមួយធ្លាក់មកលើផ្លូវជាតិ និងយន្តហោះមួយទៀតធ្លាក់មកចូលឃ្លាំងសំរាប់ចតកាណូត៕