​ជន​ហ្វ៊ី​លី​ពី​នដែល​នៅ​រស់​ពី​​ព្យុះអ​បអ​រជ័យ​ជ​ម្នះរបស់​ប៉ាកគី​អៅ

ជន​ហ្វ៊ីលីពីន​រាប់ពាន់​នាក់​ដែល​នៅ​មាន​ជីវិត​ពី​ខ្យល់ព្យុះ​ហៃ​យ៉ាន់​បាន​ផ្ទុះ​ការអបអរ​ជាខ្លាំង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​កីឡាករ​ប្រដាល់​​មែន​នី ប៉ាក​គី​អៅ វាយ​ឈ្នះ​ពិន្ទុះ​ដាច់លើកី​ឡាករ​អាមេរិ​ក ប្រ៊ែន​ដុន រី​យ៉ូស ក្នុង​ការប្រកួត​នៅ​ទីក្រុង​ម៉ា​កាវ​ ។

​​អាដេ​ល ណេ​បាសា អ្នក​បោស​សម្រាម​តាមផ្លូវ​ម្នាក់​ដែល​បាន​បាត់បង់​ផ្ទះ​ក្នុង​ព្យុះ​កាលពី​ថ្ងៃ​៨​វិច្ឆិកា បាន​និយាយថា​”​ខ្ញុំ​មាន​អារម្មណ៍​​ថា​ហាក់​ដូច​បាន​ផ្ទះ​របស់​ខ្ញុំ​មក​វិញ​”​ ។

​ពួក​មន្ត្រី​ជឿថា ការ​ទស្សនា​ការប្រកួត​ប្រដាល់​ដែល​វីរបុរស​របស់គេ​ទទួលបាន​ជោគជ័យ​លើ​រី​យ៉ូស បាន​ជួយ​អ្នក​នៅរ​ស់​ដែល​កំពុង​​បាក់ស្បាត​នោះ​អោយ​បង្វែរ​អារម្មណ៍​របស់​ពួកគេ​ចេញ​ពី​មហន្តរាយ​ដ៏​គួរអោយ​រន្ធត់​ដែល​រហូតមកទល់​ពេលនេះ​បាន​ឆក់យក​ជីវិត​​មនុស្ស​ប្រមាណ​៧​ពាន់​នាក់ ​។

​​ណេ​បាសា ដែល​បាន​ទស្សនាការ​ប្រកួត​ជា​មួយ​កូន​ប្រុស​និង​មនុស្ស​រាប់ពាន់​នាក់​ទៀត​នៅ​ទីក្រុង​តា​ក្លូ​បាន បាន​និយាយថា​”​ខ្ញុំ​រីក​​រាយ​ណាស់​និង​ចង់​ស្រែកយំ​តែមាន​មនុស្ស​ច្រើនពេក​ ។ ​វា​ហាក់ដូចជា​មាន​ព្យុះ​មួយ​ប្រសិនបើ​គាត់​ចាញ់​”​ ។

​អ្នក​នៅ​រស់​ម្នាក់​ទៀត​បា​ន​គ្រវី​បដា​ដែល​មាន​សរសេរ​អក្ស​រថា​”​យើង​គាំទ្រ​ប៉ាក​គី​អៅ ព្រះ​ជួយ​គាត់​ ។ ​តា​ក្លូ​បាន នឹង​ងើប​ជាថ្មី​”​ ។​

សំរាប់​ការវិល​មក​កាន់​សង្វៀន​ជា​ថ្មី​របស់​លោក ប៉ា​គី​អៅ ដែល​ដណ្តើម​បាន​ខ្សែក្រវាត់​អន្តរជាតិ​WBO បាន​ប្តេជ្ញា​និង​បូជ្ញា​ខ្ពស់​សំរាប់​​ជនរងគ្រោះ​ពី​ព្យុះ និង​បាន​សន្យា​ទៅ​ទស្សនា​ក្រុង​តា​ក្លូ​បាន ព្រមទាំង​តំបន់​ជុំវិញ ដែល​រង​ការវាយប្រហារ​ដោយ​ព្យុះ​ ។ ​នៅពេល​ស្នូរ​ជួង​បន្លឺឡើង​បញ្ជាក់​ការបញ្ចប់​ទឹក​ទី​១២ អ្នកទស្សនា​ជាច្រើន​នៅ​តា​ក្លូ​បាន បាន​គ្រវែង​មួក អាវ និង​របស់របរ​ផ្សេងៗ​ចូល​​ក្នុង​អាកាស ទោះ​ជា​លទ្ធផល​ផ្លូវការ​នៅ​មិនទាន់​ប្រកាស​ក៏​ដោយ​ ។ ​នៅ​ម៉ា​កាវ សង្វៀន​ចំណុះ​១៣.០០០​នាក់ មាន​មនុស្ស​ចូល​ទស្សនា​ពេញ ដោយ​ទស្សនិកជន​ជាច្រើន​ជា​ជនជាតិ​ហ្វ៊ីលីពីន​ដែលរ​ស់​​ឬ​ក៏​ធ្វើការ​នៅ​ម៉ា​កាវ ឬ​នៅ​ហុងកុង​ជាប់​គ្នា​នោះ​។​អ្នកខ្លះ​ទៀត​បាន​ធ្វើដំណើ​រ​ទៅ​ពី​ហ្វ៊ីលីពីន​៕

ab142