សាកសពចំនួន ១៣នាក់ត្រូវបាន គេយកចេញមក ហើយ បន្ទាប់ពីមាន ឧបទ្ទវហេតុបាក់អណ្តូងរ៉ែ កាលពីថ្ងៃ ព្រហស្បតិ៍ ក្នុងរដ្ឋ Jharkhand ប្រទេសឥណ្ឌា ។ នេះបើតាម ការចុះផ្សាយរបស់ BBC។
ក្រុមជួយសង្គ្រោះ បន្តខិតខំប្រឹង ប្រែងរកទៀត ខណះដែលនៅ មានមនុស្សជាច្រើន អ្នកទៀតនៅបាត់ខ្លួននៅឡើយ។
មានមនុស្សយ៉ាងតិចចំនួន ៦០នាក់កំពុងធ្វើការក្នុងអណ្តូងរ៉ែមុនពេលមានហេតុការបាក់ជញ្ជាំងអណ្តូងរ៉ែ។ បុរសចំនួន ២នាក់ត្រូវបានគេជួយសង្គ្រោះអោយរួចផុតពីក្តីស្លាប់ ក្រោយពេលមានហេតុការនេះដែលស្ថិតក្នុងស្រុក Godda។
ក្រុមជួយសង្គ្រោះនិយាយថា ការសាងសងជញ្ជាំងមិនមានបទដ្ឋាន (Standard) ជាហេតុនាំអោយមានការបាក់ ចំនែកអាជ្ញាធរបានអោយដឹងថា នឹងមានការកាត់ទោសចំពោះហេតុការនេះ។
អាជ្ញាធរនិយាយទៀតថា វាមិនមែនជាគ្រោះធម្មជាតិនោះទេ តែហេតុការណ៍នេះកើតឡើងដោយសារកត្តាមនុស្ស ដោយសារគ្មានការត្រួតពិនិត្យបទដ្ឋាននៅទីនេះ។