មនុស្សយ៉ាងហោចណា​ស់៩​នា​ក់បា​នស្លា​ប់ និងរ​​ងរបួ​ស​ជា​ច្រើន​នាក់​ទៀត ​ក្នុងហេតុ​ការណ៍​ឆេះទូ​រថភ្លើ​ងក្នុ​ងប្រ​ទេស​ឥ​​ណ្ឌា​

ឥណ្ឌា ៖ មនុ​ស្ស​​យ៉ាង​ហោ​ច​ណាស់​៩​​នាក់​បាន​​ស្លាប់ និ​ង​ជាច្រើន​​នាក់​ទៀត ​បាន​រងរ​បួស​ក្នុង​​ឧបទ្ទ​វហេតុ​​ឆេះ​ទូរ​ថភ្លើង​​មួយ​​ខ្សែ ដែ​ល​ធ្វើ​ដំ​​ណើរ​​ចា​ក​ចេ​ញពី​ទី​ក្រុង ប៉ុ​មបៃ​ ​ឆ្ពោះ​ទៅកា​ន់​ទីក្រុ​ង Dehr​adun​ ភាគ​​ខាង​ជើង​នៃ​​ប្រ​ទេស​ឥណ្ឌា​ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៣​។ប្រ​ភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ដែល​គ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​បណ្តាល​​ឲ្យ​មាន​​មនុស្ស​ស្លាប់​និង​រងរបួស​ជាច្រើន​នាក់ រួមទាំង​ទូរថភ្លើង​ចំនួន​៣ ត្រូវបាន​រង​ការឆេះ​ខូចខាត​ទាំងស្រុង​។ មិនទាន់មាន​របាយការណ៍​ណា​មួយ ដែល​អះអាង​អំពី​មូលហេតុ​នៃ​ការឆាបឆេះ​ទូរថភ្លើង​នេះ​នៅឡើយ​ទេ ដោយ​ខាង​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​៕

CNN