មន្ត្រីបានឲ្យដឹងកាលពីថ្ងៃពុធថា ប៉ូលិស និងទាហានស្ទើរតែ១៥០០០នាក់ នឹងត្រូវដាក់ពង្រាយក្នុងរដ្ឋាធានីប្រទេសថៃនៅសប្តាហ៍ក្រោយ សម្រាប់ការបិទបាងកកដែលត្រូវបានគ្រោងទុកដោយក្រុមបាតុករដែលកំពុងតែព្យាយាមផ្តួលរំលំរដ្ឋាភិបាល។
លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីនណាវ៉ាត្រា បានអំពាវនាវឲ្យមានការចូលរួមបោះឆ្នោតនៅខែកុម្ភៈ ក្រោយពីការតវ៉ាតាមដឹងវិថីអស់រយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែ ក្រុមបាតុករ បានសន្យាថា នឹងរារាំងការបោះឆ្នោតនេះ ដោយសារតែពួកគេព្រួយបារម្ភថា នឹងគ្រាន់តែក្លាយជាការបន្តការគ្រប់គ្រោងផ្នែកនយោបាយនៃគ្រួសារមហាសេដ្ឋីរបស់លោកស្រីតែប៉ុណ្ណោះ។
ក្រុមបាតុករបញ្ជាក់ថា ពួកគេនឹងធ្វើការកាប់កាប់រាជធានីចាប់ពីថ្ងៃទី១៣ ខែមករា រហូតទាល់តែពួកគេទទួលជ័យជម្នះក្នុងការផ្តួលរំលំរដ្ឋាភិបាល។ ពួកគេមានគម្រោងរៀបចំទីតាំងជាច្រើនកន្លែងជុំវិញទីក្រុងនេះ ដើម្បីការពារមន្ត្រីកុំឲ្យចូលធ្វើការ និងកាត់ផ្តាច់អគ្គិសនី និងទឹកតាមអគារផ្សេង។ លោក Piya Uthayo អ្នកនាំពាក្យរបស់នគរបាលជាតិ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងតែត្រៀមទាហាន និងប៉ូលិសចំនួន១៤៨៨០នាក់សម្រាប់ការប្រមូលផ្តុំដ៏ធំនេះ៕