លោ​ក​ស្រី ​យីង​ឡាក់​ត្រៀ​មខ្លួ​នរួ​ចរា​ល់​ដើម្បីរំ​លា​​យសភា

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅថ្ងៃអាទិត្យនេះបានថ្លែងថា លោកស្រី ត្រៀម ខ្លួនរាល់ហើយ ក្នុងការលាលែង រឺក៏រំលាយសភា ដើម្បីបញ្ចប់ចលាចលនយោបាយ ដែលកំពុងយាយី ក្នុង ប្រទេសថៃ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍ឱ្យដឹងដកស្រង់ប្រសាសន៍របស់លោកស្រី ដែលបានថ្លែងថា ប៉ុន្តែការ បោះឆ្នោតមួយ ត្រូវតែធ្វើឡើងក្នុងអំឡុងពេល៦០ថ្ងៃ បន្ទាប់ពីការរំលាយសភា។លោកស្រី បានបន្ថែមថា លោកស្រី មិនចង់ឃើញគ្រប់ភាគីពាក់ព័ន្ធ ធ្វើពហិការនៅក្នុងការបោះឆ្នោត ហើយឈានទៅរកការធ្វើរដ្ឋប្រហារយោធា ដូចដែលធ្លាប់ធ្វើកាលពីឆ្នាំ២០០៦នោះទៀតទេ។លោកស្រី អះអាងថា ប្រសិនបើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ជំទាស់នឹងសំណើនោះ វិបត្តិនយោបាយទ័លច្រក នឹងកាន់តែអូសបន្លាយយូរជាងនេះ៕

chanroth013-dec-36 (1)