លិច​កប៉ាល់​ ២​គ្រឿង​នៅវៀត​ណាម ​ស្លាប់ម្នាក់ ​បាត់ខ្លួន ​១០នាក់

វៀតណាម ៖ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះស្លាប់ម្នាក់ និង១០ទៀត បានបាត់ខ្លួន ដោយនាវិក ប្រាំបីនាក់នៅលើនាវា Xuan Phuc 68 កំពុងតែបន្ដស្វែងរក យ៉ាងខ្វែងខ្វាត់ផងដែរ ។

តាមសារព័ត៌មានវៀតណាមណែតចេញផ្សាយនៅថ្ងៃ ចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ឲ្យដឹងថា ទូកដែលលិច កាលពី ថ្ងៃទី៩ ខែវិចិ្ឆកានោះហេតុការណ៍បានកើតឡើងនៅក្បែរឆ្នេរសមុទ្រ ភាគកណ្ដាលនៃខេត្ដ ខ្នាញ់ហ័រដោយកប៉ាល់ នោះចេញមកពីភាគខាងជើងនៃទីក្រុងហៃ ហ្វុង នៅកាន់ភាគខាងត្បូងនេះទីក្រុង វុង តៅ កប៉ាល់នោះ ក៏បាន បុកជា មួយនឹងកប៉ាល់ណាម វី៦៩ដែលធ្វើដំណើរមកពីភូមិ មាយផត ក្នុងទីក្រុង វុង តៅ ធ្វើដំណើរទៅ ភាគកណ្ដាលទីក្រុង ក្វាយ ញូន ។

បីនាក់ក្នុងចំណោម នាវិកចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះដោយមជ្ឈមមណ្ឌលសម្រប សម្រួលសង្គ្រោះដែន សមុទ្រ បន្ទាប់ពីបានអណ្ដែតទឹកនៅក្នុងសមុទ្រ ប្រហែលបីម៉ោងនោះ ។

ក្នុងហេតុការណ៍លិចកប៉ាល់ មួយផ្សេងទៀត ដែលស្ថិតនៅអាងស្ដុបទឹកនៃរោងចក្រវារី អគ្គិសនីដុងណៃ៤ នៅភាគ កណ្ដាលតំបន់ ខ្ពង់រាប នៃស្រុក បៅ ទ្បាមខេត្ដទ្បាមដុង ដែលបានលិចកាលពីល្ងាចថ្ងៃទី៨វិច្ឆិកា ផងដែរ។

ក្រុមប្រឹក្សាភិបាលប្រាំមួយនាក់ រួមបញ្ចូលបុគ្គលិករបស់ក្រុមហ៊ុន local forestry firm Loc Bac State Operating Company ៥នាក់ទៀតបន្ដបាត់ខ្លួនដោយក្នុងនោះ បីនាក់ដែលចេះហែលទឹក បានរស់រានជីវិត ខណៈដែលហែលមកជ្រាំងដោយខ្លួនឯងហើយពីរនាក់ទៀតបន្ដបាត់ខ្លួននៅទ្បើយ ៕

T-0049