លោក​សុខ​សុខ​ផល​ប្រ​ធាន​មន្ទីរ​សេដ្ឋ​កិច្ចនិ​ងហិ​រញ្ញវ​ត្ថុ​ខេត្ត​កំពង់​ធំប្រ​ព្រឹត្តិ​អំពើ​ពុក​រលូ​យ?

ខេត្តកំពង់ធំ៖ក្រោយ រឿងអាស្រូវពុករលួយរបស់ លោកសុខ សុខផល ប្រធានមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្តកំពង់ធំនោះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បានចាត់តាំង គណៈប្រតិភូមួយក្រុមដែលដឹ​កនាំដោយ លោកជាវុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុ​ងជាប្រធាន លោកទក សុខុម និងលោកហេង រដ្ឋាជាសមាជិកគណៈប្រតិភូចុះបើកការស៊ើបអង្កេត​ រយៈពេលពីថ្ងៃ១៧១៨ខែមិនាឆ្នាំ២០១៤។ ជាមួយគ្នានេះដែរគណៈប្រតិភូក៍បានកោះហៅមន្ត្រីគ្រប់រូបនៅក្នុងមន្ទីរសាកសួរម្តងមួយៗជាសម្ងាត់ដើម្បីស្វែងរកការពិត។ ហើយនៅក្នុងពេលសាកសួរនោះមានមន្ត្រីថ្នាក់ខ្ពស់ជាច្រើននៅក្នុងមន្ទីរបានទម្លាយរឿងអាស្រូវរបស់លោកប្រធានមន្ទីរសុខសុខផលជូនទៅគណៈប្រតិភូផងដែរ។ ចំពោះមន្ត្រីមួយចំនួនទៀតមិនហ៊ាននិយាយស្តី​នោះទេដោយ ខ្លាច លោកសុខ សុខផល ដឹងនិងមានការគុំគួន។ តាមប្រភពដដែលបានឲ្យដឹងថាក្រោយពីបញ្ច​ ប់ការសាកសួរនៅក្នុងមន្ទីរ​ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុគណៈប្រតិភូក៍បានចុះទៅ​ធ្វើការសារសួរតា​ មមន្ទីរមួយចំនួនទៀតនិងចុងក្រោយបានជួបជា​មួយលោកអភិបាលខេត្ត។ក្រោយពីការមានចុះ ​ស៊ើបអង្កេតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើឲ្យមន្ត្រី​ ជាច្រើនដែលធ្លាប់តែរង់ការគាបសង្កត់ពីលោក​ប្រធានមន្ទីរសុខ សុខផល បានសម្តែងនូវការសារទរ និងអំពាវនាវសូមឲ្យថ្នាក់ដឹកនាំក្រសួងចាត់វិធា​ នការតាមផ្លូវច្បាប់លើករណីរឿងអំពើពុករលួយរបស់លោកសុខ សុខផល នេះជាបន្ទាន់។
រឿងអាស្រូវសំខាន់ៗរបស់ លោក សុខ សុផលចាប់តាំងពីលោកសុខ សុផល ត្រូវបានក្រសួងសេដ្ឋ​កិច្ចនិងហិរញ្ញវត្ថុតំឡើងតួនាទីតែងតាំងពី អនុប្រធានការិយាល័យថវិកាវិស័យរដ្ឋបាលទូទៅនាយកដ្ឋានថវិការបស់ក្រសួងមកជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំតាមប្រកាសលេខ ​៥៨៩ ហសវ.ប្រក ចុះថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០០៩។ក្រោយពេលលោកសុខ សុផល ចូលកាន់តំណែងជា​ ប្រធានមន្ទីរភ្លាមលោកសុខសុផលបានបង្កើតរឿងអាស្រូវនិងការប្រព្រឹត្តអំពើពុករលួយជាច្រើនករណីដែលរៀបរាប់រយៈពេល៣យប់៣ថ្ងៃក៍មិនអស់ដែរ។ ប៉ុន្តែសូមលើកយករឿងសំខាន់ៗមកលាតត្រដាងជូ​នប្រិយ៍មិត្តអ្នកអានមានដូចតទៅ៖
កាលចុងឆ្នាំ២០១៣លោកសុខ សុផល ត្រូវបានសា​លាដំបូងខេត្តកំពង់ធំកោះហៅសាក សួរពាក់ព័ន្ធនិងសំណុំរឿងរបស់អង្គភាពប្រឆាំងអំពើ​ពុករលួយ ។ប៉ុន្តែចំណាត់ការនេះស្ងាត់ឈឹង!ទៅវិញ មិនដឹងថាតុលាការចាត់យ៉ាងណាទេ។
ហើយលោកសុខ សុផល បានធ្វើការបែង​ចែកភារកិច្ចឲ្យមន្ត្រីជំនាញទទួលបន្ទុកតាមបណ្តា មន្ទីរអង្គភាព និងក្រុង ស្រុក មិនបានត្រឹមត្រូវដោយរូបគាត់ តែងតែជំ​នះប្រគល់ការងារឲ្យលោកឈ ឈុនសេង ដែលជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋឲ្យ​ទទួលបន្ទុកបន្ថែមមន្ទីរវប្បធម៌ និងសាលា ដំបូងខេត្តទៀត ទោះបីជាមានការជំនាស់តវ៉ាពីមន្ត្រីក្រោមឪវាទ​ក៍ដោយលោកនិយាយថាខ្ញុំជាប្រធាន មន្ទីរ ខ្ញុំមានសិទ្ធិសម្រេចឲ្យអ្នកណាក៍បាន។លោកឈ​ ឈុនសេង ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ជាអ្នកគ្រប់គ្រងចំណូល ភាស៊ីផ្សារ ចំណតរថយន្ត​ ទីសត្តឃាដ និងបង្កាន់ដៃចំណូលគ្រប់បណ្តា អង្គភាពដែលមានចំណូល ហើយទទួលបានប្រាក់​រង្វាន់ រាប់សិបដុល្លារ មិនឃើញបែងចែកទៅណាទេ ប្រហែលជាសំងំស៊ីដាច់តែពីរនាក់ លោកសុខ សុផ​ល ហើយមើលទៅ? ព័ត៌មានពីអ្នក រត់តាកស៊ី ថាសព្វថ្ងៃគាត់បង់ឲ្យម្ចាស់ចំណត សំរាប់រថយន្តតូ​ចបង់១៥.០០០៛ រថយន្តទួរីសបង់២៥.០០០៛ ដោយមិនទាន់គិតដល់ពេលមានបុណ្យទានផង។​បើតាមច្បាប់រថយន្តតូចបង់៤០០០៛ រថយន្តទួរីស ៦០០០៛ នេះមកពីមានការឃុបឃិតគ្នាជាមួយលោកសុខ ​សុផល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជាចំណតយកលើសសៀវភៅបន្ទុករាប់ឆ្នាំ​ ៕

S_2014-03-2971aunpoanmonyroath_soksophal