មេ​ឈ្មួញ​ សេ្រ​ង ម៉េ​ង ជើង​ខ្លាំង​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់ក្នុងទឹក​ដឹខេត្ត​ព្រះ​វិហារ

ព្រះ​វិហា​រៈ ​ប្រជាព​លរដ្ឋ​មួយចំនួ​នកំពុងតែ​ចាញ់ ​បោក​ឈ្មួ​ញ​ទុច្ចរិត​ជើងខ្លាំ​ងមួយ រូបបា​នជម្រុញ​ឱ្យអ្នកទាំ​ងអស់ នោះ​ចូលក្នុ​ងព្រៃដើម្បីកាប់​ឈើ លក់​ឱ្​យ​ទៅ​ឈ្មួញ​​ទុច្ចរិតរូប​នោះ ​ធ្វើអាជីវ​កម្មបទល្មើ​សព្រៃ​ឈើ ពេ​ញបន្ទុក​ដោយគ្មានចំណា​ត់ការ និង​ការទប់ស្កា​ត់ពីមន្រ្តីជំនាញឡើយ ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលសុំមិនបញ្ចោញ ឈ្មោះរស់នៅឃុំស្តៅ ស្រុក សង្គម​ថ្មី​បាន​អោយ​ដឹង​ថា ​ក្រុម ឈ្មួញដែលប្រមូលទិញឈើ ប្រភេទធ្នង់ខាងលើ ត្រូវបានគេ ស្គាល់ឈ្មោះ ស្រេង ម៉េង ជា ថៅកែ​ដុះ​ស្លែ​នៅទីនោះដែល បងប្អូនប្រជាពលរដ្ឋតែងតែ យកគោយន្តទៅដឹកជញ្ជូនឈើ ស៊ី​ឈ្នួល​ឱ្យ​ក្រុម​ឈ្មួញ​ខាង​លើ ​មកស្តុកទុកត្រៀមប្រមូលដាក់ រថយន្ត យីឌុបដឹក ជញ្ជូនបន្ត ឆ្ពោះ ទៅកាន់ខេត្ត កំពង់ចាម ហើយ​បន្ត​លក់​ទៅ​ប្រទេសវៀត ណាម ។

ជាក់ស្តែងនៅក្នុងភូមិសច្ច ឃុំស្តៅ ស្រុកសង្គមថ្មី មានគំនរ ឈើប្រភេទធ្នង់ជាច្រើនម៉ែត្រ គូប ដែល​ក្រុម​ឈ្មួញ​ស្តុកទុក ៣ កន្លែង គឺទី១-នៅក្នុងទីស្នាក់ ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ, ទី២-នៅទល់មុខប៉ុស្តិ៍ នគរបាល ស្តៅ និងទី៣-នៅអែបរបង អនុវិទ្យាល័យស្តៅ ដែលមេ ឈ្មួញល្បីល្បាញឈ្មោះប្រចាំ ខេត្តព្រះវិហារ ទិញ​ពី​ប្រជាពល រដ្ឋបង្កប់ក្នុងឈើរបស់ក្រុមហ៊ុន ស្របច្បាប់យក ទៅលក់ ។

លោក អ៊ិត ភូម្រា នាយ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកឆ្លើយថាទៅមើលរហូត។ ពេល​សួរ​ម្តង​ទៀត​លោក​លើក ទូរស័ព្ទឆ្លើយថា“អាឡូៗៗ”ជាប់ មាត់រហូតដែលគេនិយាយថា ជាល្បិចរបស់លោកនាយខណ្ឌ ដែលទុកឱកាសឱ្យក្រុមឈ្មួញ លើកឈើដាក់លើរថយន្តដើម្បី ដឹកជញ្ជូនចេញពីទីតាំងដែលគរ ឈើ​ប្រណីត​គ្រប់​ប្រភេទមាន ទាំងឈើគ្រញូងទៀតផង។

គេហទំព័រសង្រ្គោះរាស្រ្ត មិនអាចទាក់ ទងលោក អ៊ុំ ម៉ារ៉ា អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​ទេ ដោយទូរស័ព្ទ ចូលជាច្រើនដង តែគ្មានអ្នកទទួល ។ ចំណែក លោក ឯម មុនី នាយរងអធិ- ការដ្ឋាន​រដ្ឋ​បាល​ព្រៃឈើខាង ជើងបឹងទន្លេសាបលោកឆ្លើយ ថា មានឈើឯណា ៦០ម៉ែត្រ គូប គឺវា​មាន​ច្រើន​លើស​ពី​នេះ​ ទៅទៀត ។ លោកប្រាប់ថា វា មានការលំបាកណាស់ក្នុងបង្ក្រាប ព្រោះមានការទើសទាល់ជា មួយ​មេ​ឈ្នួញ​​ឈ្មោះ ស្រេង ម៉េង ។

គួរបញ្ជាក់ថា ព្រៃឈើនៅ ខេត្តព្រះវិហារកំពុងតែទទួល រងការកាប់ទន្ទ្រានផ្តាច់ពូជ ក្រោម​ស្នាដៃ​ក្រុម​ឈ្មួញ​ទុច្ចរិត រកស៊ីបទល្មើសព្រៃឈើជាអាជីព ដែលមានលុយវាល់លានដុល្លារ ចាយមិនអស់យកមកដាក់ទុន បំផ្លិច​​បំផ្លាញព្រៃឈើធ្វើជាអាជីវកម្មដែលបញ្ហានេះសមត្ថកិច្ច ជំនាញ គួរចាត់វិធានការផង ដែល​គេ​បាន​ដឹង​ថា​មាន​ក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចចំនួន ៧ ដែល ទទួលបានអាជ្ញាប័ណ្ណ គ្រប់ គ្រងដីសម្បទានសេដ្ឋកិច្ចនៅ ក្នុងខេត្តសម្បូរព្រៃឈើមួយ នេះ។page-209x210