​ឈឿ​ន​ ប៊ុន​ឆ​​ន ​​ជួល​​កា​​ស៊ី​​ណូ ​​កុក​​ អា​ន​បើ​ក​ស​ង្វៀ​​ន​ប​ញ្ជ​ល់​​មា​ន់​ចូល​​លេ​ង​ម៉ា​​សេ​រី​ទាំង​​ខ្មែរ​​ទាំង​ប​រទេ​ស

តាម​ព័ត៌មា​នចេញពី​ក្រុម​ញៀន​ល្បែងគ្​រប់ប្រ​ភេទ​មាន​បៀរ​និងអា​ប៉ោង ​និង​ញៀន​ល្បែងជ​ល់មា​ន់បាន​ឱ្យកា​រិយា ល័​យរ​បស់ ​យើង​ដឹងថា ​ឈ្មោះ ​ឈឿន ​ប៊ុនឆ​ន នេះ​បាន​ជួលកា​ស៊ីណូ​កុកអា​ន ជ្រក​ក្រោម​ឡាយ​សិន ​កាស៊ី​ណូ​បើក ស​ង្វៀន ​បញ្ជល់​មាន់ធ្វើអា​ជីវកម្ម​យ៉ាងអ​នាធិបតេ​យ្យបំ​ផុត​។តាមការឱ្យដឹងពីក្រុមញៀនល្បែងបានបន្តទៀតថាក្នុង១ថ្ងៃៗមានជនជាតិខ្មែរទាំងអ្នកស្រុកនិងអ្នកចម្ងាយបានចូលទៅលេងល្បែងប្រជាប្រិយភាពជ្រកក្រោមកាស៊ីណូនោះ រាប់រយរាប់ពាន់នាក់យ៉ាងអធឹកអធមបំផុតដែលករណីនេះវាខុសទៅនិងគោលការណ៍របស់កាស៊ីណូនិងច្បាប់រដ្ឋាភិបាលដែលហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង ។ភាពល្បីល្បាញ​របស់​ឈ្មោះ ឈឿន ប៊ុនឆន បច្ចុប្បន្ន​អាង​អំណាច​ស្ទើរពេញ​ទាំង​ខេត្តកណ្តាល​ទាំង​មូលដោយពើងទ្រូងអាងខ្លួនជាកូនរបស់អ្នកមានអំណាចទើបធ្វើអ្វីខុសច្បាប់ក៏គ្មានសមត្ថកិច្ចណាមួយហ៊ានប៉ះពាល់ឡើយគួររំលឹកថាដោយសារតែអំណាចរបស់ឈ្មោះឈឿនប៊ុនឆនមានឥទ្ធិពលនិងគ្មានសមត្ថកិច្ចណាហ៊ានទៅប៉ះពាល់នោះដោយសារតែគាត់គឺជាកូនប្រុសរបស់អភិបាលខេត្តកណ្តាល ឈ្មោះផៃប៊ុនឈឿនមកកាងបើកសង្វៀនបញ្ជល់មាន់នៅកាស៊ីណូកុកអានព្រំដែនជ្រៃធំនេះតាមសមត្ថកិច្ចមួយចំនួននិយាយថាមានមេការមួយរបស់លោកឈឿនប៊ុនឆនឈ្មោះតាឡេងគឺជាមេការនិងជាអ្នកចាត់ចែងផ្តល់លាភសក្ការៈបិទមាត់ក្រុមអាជ្ញាធរហើយដែលក្រុមជំនាញមួយចំនួនមិនហ៊ានទៅក្បែរទេបើទោះជាមានជម្លោះបង្កបញ្ហាកើតឡើងបង្កជារបួសស្នាមលើប្រជាពលរដ្ឋល្បែងក៏ដោយក៏ព្រោះតែមេការរូបនេះហារឡើងយកឈ្មោះអភិបាលខេត្តកណ្តាលនិងកូនអភិបាលខេត្តមកកាងដែលបញ្ហានេះមិនអាចឱ្យក្រុមសមត្ថ កិច្ចណាហ៊ានទៅក្បែរសំបុកល្បែងនិងបញ្ជល់មាន់ខុសច្បាប់ជ្រគក្រោមកាស៊ីណូខុសច្បាប់របស់ឈឿនប៊ុនឆនកូនអភិបាលខេត្តកណ្តាលឡើយពាក់ព័ន្ធនឹងបញ្ហានេះវាគឺជាកាស៊ីណូដែលរំលោភទៅលើលក្ខខណ្ឌបំរាមក្រសួងមហាផ្ទៃនិងរដ្ឋាភិបាលកម្ពុជាដែលបញ្ហានេះមិនគួរមហាផ្ទៃមើលរំលងទង្វើរបស់លោក ផៃប៊ុនឈឿនបណ្តោយឱ្យកូនទៅបើកសង្វៀនបញ្ជល់មាន់កេណ្ឌឱ្យប្រជាពលរដ្ឋញៀនល្បែងទៅលេងខុសច្បាប់នោះទេ ៕

phay_bunchhoen_sorkheng-222x150