លោ​ក ​ជួប ​ភារុ​ណ​ ហៅ​លាភ​ ជា​មេ​ឈ្មួ​ញ​រក​ស៊ី​ឈើធំ​ជាង​គេ​ប្រចាំ​ស្រុក​មេម​ត់ខេត្ត​កំ​ពង់​ចាម

ខេត្តកំពង់ចាម ៖ លោក ជួប ភា​រុណ ហៅ​លាភ បាន​ប្រើ​អំណាចជា​នគរបាល ទៅរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ គឺ​គ្រប់ៗ​គ្នា​បាន​ទទួលស្គាល់ថា លោក ជួប ភា​រុណ ហៅ​លាភ គឺជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ធំជាងគេ ប្រចាំខេត្ត​កំពង់ចាម ព្រោះ​គាត់​មាន​ខ្សែរយៈ តាម​បណ្តា​ខេត្ត​មួយចំនួន ដូច​ជា​ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​នៅក្នុង​ខេត្តសៀមរាប សម្រាប់​រៀបចំ​បញ្ជូន​ឈើ​ប្រណីត ពី​តំបន់​នានា​យកទៅ​ស្តុក​ទុក ក្នុងស្រុក​មេមត់ សម្រាប់​នាំចេញ​ទៅ​ស្រុក​យួន​។ ក្រៅពី​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​គ្រប់​ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា លោក ជួប ភា​រុណ ហៅ​លាភ ក៏មាន​ទំនាក់ទំនង ស្អិតរ​មួ​ត​ជាមួយ​សមត្ថកិច្ច និង​ក្រុម​ឈ្មួញ​ជនជាតិ​យួន នៅក្នុង​ខេត្ត​តៃនិញ ផងដែរ ។​

លោក ជួប ភា​​រុណ ហៅ​​លាភ ដែល​មាន​​ឋា​នៈ ជា​​អនុ​ប្រ​ធាន​​ប៉ុស្តិ៍​នគរ​បាល​​ព្រំ​ដែន​​ត្រ​ពាំង​ថ្ម ចំ​ណុះ​​ឲ្យ​​វរៈ​​នគរ​បាល ការ​ពារ​​ព្រំ​ដែន​​លេខ​​៦១៥ ក្រោម​​ប​ញ្ជា​​ របស់​លោក ចាន់ សា​រឹម បាន​​ប្រ​ឡូក​​ក្នុង​​ជំ​នួញ រក​ស៊ី​​ដឹក​ជញ្ជូ​ន​​ឈើ ​ខុសច្បាប់ ឡើង​ដុះ​ស្លែ​ទៅហើយ មិនដែល​មាន​នរណា ហ៊ាន​សួរនាំ​ ហើយ​សិទ្ធិអំណាច ដែល​អាច​បង្ក​ព្យុះភ្លៀង តាមតែ​អំពើ​ចិត្ត​របស់លោក ជួប ភា​រុណ ហៅ​លាភ កើតឡើង​ដោយសារ​តែមាន​លោក ចាន់ សារឹម ជា​ខ្នងបង្អែក  ហើយ​ថ្មីៗ​នេះ​លោក ជួប ភា​រុណ ហៅ​លាភ ទើបតែ​សាងសង់​បង្ហើយ ភូមិគ្រឹះ​តម្លៃ​ជាង​១​លាន​ដុល្លារ នៅក្បែរ​ច្រកព្រំដែន ដូង ៧​ដើម ដែល​ទីនោះ​ក៏​ត្រូវបាន​ប្រើប្រាស់ ជាទី​តាំង​ស្តុក​ឈើ​មុនពេល នាំ​ចេញទៅ​ស្រុក​យួន​ផងដែរ​។​

លោក ជួប ភា​រុណ ហៅ​លាភ ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ទំនើបៗ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តព្រះវិហារ តាម​ឡាន​តូយ៉ូតា​១​បាំង​កន្លះ ឡង់​គ្រី​ស័​រ ធុន​ដ្រា និង​កាមរី​គូថ​ហើម​ជាដើម ក្នុង​មួយ​យប់ៗ​ក្បួន​ឡាន របស់លោក ជួប ភា​រុណ ហៅ​លាភ ប្រមាណ ៥​ទៅ​១០ គ្រឿង បានធ្វើ​ដំណើរ​បន្តកន្ទុយ​គ្នា ដោយមាន​មេការ​និង​សមត្ថកិច្ច​មួយចំនួន ចាំ​ស្ពាយ​លុយ​បើកឡាន បិទគូថ​ឬ​នាំ​ផ្លូវ បង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​រលូន​ល្អ មិនដែល​មាន​នរណា​ហ៊ាន​ក្អក​ទេ​។ រថយន្ត​ទំនើបៗ​ទាំងនោះ បាន​ដឹកឈើ​យកទៅ​ស្តុក​ទុក ក្នុងស្រុក​មេមត់ ជាច្រើន​កន្លែង​សុទ្ធ តែ​ជាទី​តាំង​ស្តុក​ឈើ​ខុសច្បាប់ របស់លោក ជួប ភា​រុណ ហៅ​លាភ ហើយ​ជា​ទៀងទាត់ មាន​រថយន្ត​យី​ឌុប មក​រៀបចំ​ដឹកជញ្ជូន​ឈើ ពី​តាម​ឃ្លាំង​ទាំងនោះ ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល ឬ​ច្រក​ត្រពាំងថ្ម យ៉ាង​រលូន​។​

​ ​មន្តី​ជំនាញ​មួយចំនួន បាន​លើកឡើងថា រាល់ពេល​ដែល​ឡាន​ដឹកឈើ របស់លោក ជួប ភា​រុណ ហៅ​លាភ ដែលជា​មហាសេដ្ឋី​វ័យក្មេង ឬ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ដ៏​មានអំណាច ពួកគេ​មិនដែល​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​អាច​នាំ​ឲ្យ​លោក ជួប ភា​រុណ ហៅ​លាភ មាន​អារម្មណ៍មិនល្អ តែបើ​ជ្រុល​ជា​ហ៊ាន​ឃាត់ ប៉ះចំ​រថយន្ត​ដឹក​ឈើ​របស់លោក ជួប ភា​រុណ ហៅ​លាភ វិញ​ច្បាស់​ជាមាន​រឿង ដល់​ខ្លួន​ជាមិនខាន ព្រោះ​លោក ជួប ភា​រុណ ហៅ​លាភ គឺជា​មេ​ឈ្មួញ​ដែល​ពូកែ​យកចិត្ត​ថ្លើម​ថ្នាក់​លើ ចូលចិត្ត​ស្ពាយ​លុយ​ទាំង​ដុំៗ យកទៅ​សែនព្រេន​ឲ្យ​មន្ត្រី​ធំៗ ជាជាង​ផ្តល់​លុយ ថ្លៃ​បាយទឹក​ទៅ​ឲ្យ​មន្ត្រី​តូចតាច ដែល​ប្រចាំការ​តាម​ដងផ្លូវ​។ ​លោក ជួប ភា​រុណ ហៅ​លាភ ក៏​ទទួលបាន​សិទ្ធិអំណាច​យ៉ាង​ពិសេស ក្នុងការ​គ្រប់គ្រង​ជំនួញ​ឈើ​ខុសច្បាប់ នៅលើ​ទឹកដី​ស្រុក​មេមត់ ខេត្តកំពង់ចាម ដូចដែល​ឈ្មួញ​​តូចតាច​មួយចំនួន បាន​លើកឡើងថា ទោះជា​ពួកគេ​ដឹកជញ្ជូន​ឈើ មកពី​តាម​បណ្តា​ខេត្ត​នានា ចូលដល់​ទឹកដី​ស្រុក​មេមត់ គឺ​ត្រូវ​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក ជួប ភា​រុណ ហៅ​លាភ ដើម្បី​ទទួលបាន​សិទ្ធិ ដឹកឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល ស្ថិតនៅក្នុង​ឃុំ​ដារ នៃ​ស្រុក​មេមត់ ឈម​ជាមួយ​ខេត្ត​តៃនិញ ប្រ​ទេស​យួន​ ៕

84