​ប្រ​ជាពល​រ​​ដ្ឋរិះគន់ លោ​ក​ផ្ល​ង់ អោន ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ណាស់​

ខេត្ដកំពង់ចាម​ ៖​ លោក​ ផ្ល​ង់​ អោន​ ជា​ប្រធាន​ច្រក​ដារ​ ស្រុក​មេមត់​ ខេត្ដ​កំពង់​ចាម​ បាន​ផ្ដល់​ឱកាស​ឱ្យ​មន្ដ្រី​ជំនិត​ជំរិត​យក​លុយ​ពី​កសិករ​ដែល​យក​កសិផល​និង​ក​សិ​ ឧស្សាហកម្ម​ដឹក​តាម​រថយន្ដ​តូច​ធំ​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​យ៉ាង​សម្បើម​ដៃ​ដោយ​មិន​ខ្លាច​រអែង​ច្បាប់​ ។​​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ លោក​ផ្ល​ង់​ អោន​ ជា​ប្រធាន​ច្រក​ ដារ​ហៅ​ ដូង​៧​ដើម​ថា​ជា​ក្រុម​ជន​ឆ្លៀតឱកាស​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ក​សិ​ ផល​និង​កសិឧស្សាហកម្ម​មាន​ដូច​ជា​ ដំឡូង​មី​ ពោតក្រហម​ ស្រូវ​ដឹក​តាម​រថ​ យន្ដ​តូច​ធំ​នាំ​យក​ទៅ​លក់​នៅ​តាម​ព្រំដែន​វៀតណាម​នៅ​ក្នុង​មួយ​ថ្ងៃៗ​រាប់រយ​គ្រឿង​គឺ​ត្រូវ​ចំណាយ​លុយ​ក្នុង​រថយន្ដ​១​គ្រឿងក្នុង​ តម្លៃ​រហូត​ដល់​ទៅ​៨​ទៅ​១២​ម៉ឺន​រៀល​ និង​ ម៉ូតូ​ដឹក​ជ័រកៅស៊ូ​ក្នុង​ម៉ូតូ​១​គ្រឿង​តំរូវ​ឱ្យ​បង់​រហូត​៣​ម៉ឺន​រៀល​ឯណោះ​ ។​ សូ​ម្បី​ប្រជា​ កសិករ​ដឹក​ដំឡូង​តាម​គោ​យន្ដ​កន្ដ្រៃ​ហៅ​កាឡេ​ថង​ក៏​មិន​លើកលែង​ដែរ​គឺ​បង់​៤​ម៉ឺន​រៀល​ ។​​លោក​ម៉​ន​ សាលី​ ប្រជា​កសិករ​នៅ​ ភូមិ​ស្រែ​ជ្រាំ​ឃុំ​ដារ​បានឱ្យ​ដឹង​ថា​ ក្នុង​ រដូវ​ប្រមូល​ផល​ដំឡូង​មី​នៅ​ឆ្នាំ​នេះ​គឺ​ទទួលផល​ល្អ​និង​តំលៃ​ទីផ្សារ​បាន​ល្អ​ហើយ​បាន​ដឹក​យក​ទៅ​លក់​នៅ​តាម​ព្រំដែន​វៀតណាម​គឺ​ដឹក​ឆ្លងកាត់​ច្រក​ដារ​ហៅ​ដូង​៧​ដើម​គឺ​ ត្រូវ​បាន​ចំណាយ​លុយ​យ៉ាងច្រើន​ទើប​ អាច​ដឹក​ឆ្លងកាត់​ច្រក​បា​នេ​ដោយ​ចំណាយ​គឺ​ក្នុង​រថយន្ដ​កែ​ឆ្នៃ​គឺ​គោ​យន្ដ​ចំណាយ​៦​ ទៅ​៨​ម៉ឺន​រៀល​ ។​ ហើយ​រថយន្ដ​ធំ​គឺ​ចំណាយ​ ១០​ទៅ​១២​ម៉ឺន​រៀល​តំលៃ​នេះ​អាច​បន្ធូរបន្ថយ​ពេល​យើង​ដឹក​ឆ្លងកាត់​ច្រើន​រថយន្ដ​សូ​ម្បី​គោ​យន្ដ​កន្ដ្រៃ​ហៅ​កាឡេ​ថង​ក៏​បង់លុយ​ដែរ​គឺ​បង់​៤​ម៉ឺន​រៀល​ ។​​លោក​វ៉ា​សុខ​ប្រជា​កសិករ​នៅ​ភូមិ​ មែក​ពុក​ឃុំ​ដា​ស្រុក​មេមត់​ជា​ប្រជា​កសិករ​ដឹក​ពោតក្រហម​វិញ​បាន​រៀបរាប់​ស្រ​ដៀង​និង​ប្រជា​កសិករ​ដឹក​ដំឡូង​ដែរ​ គឺ​ការ​ ចំណាយ​សម្រាប់​ឆ្លងកាត់​ច្រក​គឺ​ចំណាយ​លុយ​យ៉ាងច្រើន​ហើយ​ការ​ចំណាយ​នេះ​ បាន​ធ្វើ​ឱ្យ​គាត់​ពិបាក​រក​ប្រាក់​សម្រាប់​ ទ្រទ្រង់​គ្រួសារ​ ។​​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដា​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​គូសបញ្ជាក់​ថា​កសិផល​ និង​កសិឧស្សាហកម្ម​គេ​សង្កេត​ឃើញ​ ប្រជា​កសិករ​មក​ពី​គ្រប់​ទិស​ទី​បាន​ដឹក​ ដំឡូង​មី​ដឹក​ពោតក្រហម​តាម​រថយន្ដ​តូច​ធំ​ ព្រមទាំង​ជ័រកៅស៊ូ​ស្អុយ​ដឹក​តាម​ម៉ូតូ​ និង​រថយន្ដ​តូចៗ​រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ​ ដើម្បី​យក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​ឆ្លងកាត់​ច្រក​ដារ​ហៅ​ដូង​៧​ដើម​ ស្ថិត​នៅ​ស្រុក​មេមត់​ ។​ ប្រជាពលរដ្ឋ​រអ៊ូរ​ ទាំ​ថា​ សមត្ថកិច្ច​នៅ​ច្រក​ដា​បាន​យក​ លុយ​ពី​គាត់​គឺ​រថយន្ដ​ដឹក​ដំឡូង​១​គ្រឿងក្នុង​តម្លៃ​រហូត​ដល់​ទៅ​៨​ទៅ​១២​ម៉ឺន​រៀល​និង​ម៉ូតូ​ដឹក​ជ័រកៅស៊ូ​ក្នុង​ម៉ូតូ​១​គ្រឿង​តំរូវ​ឱ្យ​បង់​រហូត​៣​ម៉ឺន​រៀល​ឯណោះ​ ។​សូ​ម្បី​ប្រជា​កសិករ​ដឹក​តាម​គោ​យន្ដ​កន្ដ្រៃ​ហៅ​កាឡេ​ថង​ក៏​មិន​លើកលែង​ដែរ​ គឺ​បង់​៤​ម៉ឺន​រៀល​ ។​ ការ​ដែល​សមត្ដ​កិច្ច​ ច្រក​យក​លុយ​ពី​ប្រជា​កសិករ​ដែល​នាំ​ កសិផល​យក​ទៅ​លក់​តាម​ព្រំដែន​ច្រើន​ បែប​នេះ​គឺ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ យ៉ាងធ្ងន់ធ្ងរ​ ៕

Phlong_Aun_01