ល្បីឈ្មោះ ព្រហ្ម ចាន់សុខា កំពុងតែរីកមុខត្រូវប៉ាន់បំផុត ក្រោយពេលចំណាយលុយទិញតូយកតំណែងដណ្តើមយក កៅអីខ្លាញ់ពីលោក វុធ ផល្លី បានសម្រេចស្ថាពរហើយនោះ ។ ដូចជា ក្នុងរាជធានីភ្នំពេញថ្មីៗនេះ បើទោះជាក្រសួងមហាផ្ទៃបានចេញលិខិតកំណត់ពីតម្លៃធ្វើ លិខិតឆ្លងដែន យ៉ាងច្បាស់លាស់ក៏ដោយ ប៉ុន្តែការធ្វើ លិខិតឆ្លងដែនកន្លងមកក៏ដូច ជាបច្ចុប្បន្នប្រធានអង្គភាពនាយក ដ្ឋានស្ថិតិ និងលិខិតឆ្លងដែនមិនបាន អនុវត្ត តាមការកំណត់របស់ ក្រសួងមហាផ្ទៃនោះទេ ជាពិសេសគឺពួកគេបានឆ្លៀតឱកាស បង្កើតឱ្យមានអំពើពុករលួយកៀបសង្កាត់ទៅលើ ប្រជាពលរដ្ឋពលករតាមអំពើចិត្ត មិនខ្វល់ពីកំណែទម្រង់អ្វីរដ្ផាភិបាល ។
តាមធម្មតាជាទូទៅ ហាងឆេងលិខិតឆ្លងដែនត្រូវ បានមន្ត្រីនគរបាលនៅទីនោះបានកំណត់ យកតម្លៃតាមរយៈ ពេលការប្រើពេលយូរថ្ងៃ និងឆាប់ទៅតាមប្រភេទមនុស្ស និងស្តង់ដារបង់លុយរបស់បុគ្គល ។ជុំវិញការបកស្រាយ បើក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ១សប្តាហ៍ ត្រូវបានគេកំណត់ឱ្យបង់ក្នុងតម្លៃ ៤០០ ដុល្លារ ទៅ ៤៥០ដុល្លារ ។ ហើយបើរយៈ ពេល១សប្តាហ៍ ទៅ១០ថ្ងៃយកតម្លៃ២៨០ដុល្លារទៅ៣០០ដុល្លារ និងរយៈពេល១ខែយកតម្លៃ១៩០ដុល្លារ ។ ហើយអស់តម្លៃខាងលើនេះមិនមែនជា ការកំណត់របស់ក្រសួងមហាផ្ទៃ ឬក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ អាចកើតឡើងដោយសារអំពើពុករលួយ ភាពធូររលុងរបស់ប្រធានអង្គភាព ដែលសម្លឹងឃើញប្រយោជន៍ពីករណីនេះ។
មិនតែប៉ុណ្ណោះរហូតមកដល់ពេលនេះគេទើប និងដឹងថា កន្លែងធ្វើលិខិតឆ្លងដែន ប្រៀបដូចជាផ្សារត្រី ឬប្រធានអង្គភាព នេះតែម្តងកំពុង យកការិយាល័យលិខិត ឆ្លងដែនធ្វើជាជំនួញទាំងបំពាន ស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្តទុក ដាក់កំណែទម្រង់ស៊ីជម្រៅលុបបំបាត់ អំពើពុករលួយ ។
ជាធម្មតាក្រសួងមហាផ្ទៃ កំណត់ឱ្យយកតម្លៃត្រឹមតែ១០០ដុល្លារ ប៉ុន្តែជាក់ស្តែងការធ្វើលិខិតឆ្លងដែន ធម្មតាដោយមិនបាច់បង់សេវារហ័ស ក៏ត្រូវចំណាយ យ៉ាងតិចចាប់ពី១២៥ ដុល្លារទៅ១៣០ដុល្លារ ហើយលឿនបំផុត ពី៤៥ថ្ងៃទៅ៦០ថ្ងៃប៉ុណ្ណា ។
លោក ព្រហ្ម ចាន់សុខា ទើបតែត្រូវប៉ាន់ថ្មីៗ ប្រធាននាយកដ្ឋានស្ថិតិ និងលិខិត ឆ្លងដែនទទួលស្គាល់ផងដែរ ចំពោះករណីយកសេវា លើសកំណត់នេះ ហើយរឿងយកតម្លៃលិខិតឆ្លង ដែនលើសនោះ បន្តិចទៀតនឹងលុបបំបាត់ហើយ ។
លោក ព្រហ្ម ចាន់សុខា បន្តថា ជាធម្មតាលិខិតឆ្លងដែនមួយក្នុងតម្លៃ១០៤ដុល្លារ គឺ១០០ដុល្លារ ការកំណត់ដោយក្រសួងមហាផ្ទៃ ហើយ៤ដុល្លារ សម្រាប់ថ្លៃថត ។
ផ្ទុយទៅវិញបើទោះជា ប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែនអះអាងថា ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាអស់ ត្រឹម ១០៤ដុល្លារ សម្រាប់ធ្វើលិខិត ឆ្លងដែនក៏ដោយ ប៉ុន្តែមានមនុស្សជាច្រើនម៉ឺននាក់រួចទៅ ហើយដែលពុំធ្លាប់បានចំណាយប្រាក់ត្រឹម១០៤ដុល្លារ ហើយត្រូវបានមន្ត្រីនគរបាលធ្វើលិខិត ឆ្លងដែន តម្រូវឱ្យ ចំណាយចាប់ពី១២៥ដុល្លារទៅ១៣០ដុល្លារ និង ១៤៥ដុល្លារ (សេវា ធម្មតា) ប្រើប្រាស់រយៈពេលពី ៤៥ថ្ងៃ ទៅ ៦០ថ្ងៃ ឯណោះ ។
ទន្ទឹមនឹងប្រមូលថវិកាបង់ពន្ធជូនរដ្ឋបាន ច្រើនក្នុងកម្រិតខ្ពស់តាមរយៈការងារធ្វើលិខិតឆ្លងដែននោះបានបង្កើត ឱ្យ មានអំពើពុករលួយ ជាលក្ខណៈទ្រង់ទ្រាយធំតាមរយៈ ការកំណត់តម្លៃលិខិតឆ្លងដែន ដែលស្ថិត លើបបូរមាត់មន្ត្រី និងថ្នាក់ដឹកនាំនៅ ទីនោះទាំងអស់ ។ ក្រុមមន្ត្រី នគរបាលជាច្រើននាក់បាន ទម្លាយឱ្យដឹងថា លោក ព្រហ្ម ចាន់សុខា គឺជា នាយនគរបាលមួយរូបដែលបានពាក់ព័ន្ធ និងចេញមុខរឿងធ្វើ លិខិតឆ្លងដែនសេវា រហ័សប្រកបដោយឥទ្ធិពល និងអាទិភាព រឿងទង្វើពុករលួយនេះកន្លងមក ក្រោមក្លៀកលោក វុធ ផល្លី ។
ទីបំផុតអ្នកដែលប្រព្រឹត្ត អំពើពុករលួយកំពូលនោះ បែរជាត្រូវបានថ្នាក់លើតែងតាំង ជាប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លង ដែននេះយ៉ាងបាន សម្រេចទៅវិញ?ករណីខាងលើនេះ ក្រុមមន្ត្រីរិះគន់ថា លោក ព្រហ្ម ចាន់សុខា កំពុងមាន មោទនភាពនិងយកឈ្មោះអ្នកធំមកការ ពារអំណាចតួនាទីអំពើពុក រលួយរបស់ ខ្លួន ខណៈតាំងខ្លួនជាសែស្រឡាយរដ្ឋលេខាធិការមួយរូបនៅក្រសួងមហាផ្ទៃ យ៉ាងចេញមុខបំផុត ។ ហើយនៅពីក្រោមក្លៀករបស់លោក វុធ ផល្លី កាន់លុយដ៏គួរឱ្យទុកចិត្តនោះ ព្រហ្ម ចាន់សុខា បែរជាលួចតូដណ្តើមយកតំណែងពីលោក វុធ ផល្លី យ៉ាងបានសម្រេចស្ថាពរ ៕