មើលសម្រស់បវរកញ្ញាឯកវៀតណាមធុយឌូងក្នុងសម្លៀកបំពាក់ប៊ីគីនី

ដា​ណា​ង៖ ​វៀតណាម​សម្បូរ​ស្រី​ស្អាត​ហើយ​រាជិនី​សម្រស់​របស់​ប្រទេសមួយ​នេះ​តែងតែបាន​ទៅ ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក ឬ​បវរកញ្ញា​ចក្កវាឡ​ជាច្រើនលើក ប៉ុន្តែ​សម្រាប់​បវរកញ្ញា​ឯក​វៀ​ត​ណា​មនាង​ធុ​យ​ឌួង​វិញ​បែរជា​ពុំ​អាច​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក​បាន​ទៅវិញ តើ​មូ​លេ​ហ​តុ​អ្វី​?​​នាង​ធុ​យ​ឌួង កើត​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​១៩៩០ នៅ​ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម ហើយ​ត្រូវបាន​ពាក់​មកុដ​បវរ​កញ្ញាឯក​វៀតណាម​នៅ​ថ្ងៃទី​៣១ សីហា ២០០៨ ខណៈ​អ្នក​ជាប់​បន្ទាប់ពី​នាង​គឺ​នាង​ផាន​ហួង មិញ​ធូ មកពី​ខេត្ត​ដា​ឡា​ត និង​នាង​ង្វៀន ធុ​យ​វ៉ាន មកពី​ក្រុង​ហាណូយ​។ នាង​មាន​ធុ​យ​ឌួង កម្ពស់​១.៧៨​ម៉ែត្រ ជាមួយ​រង្វាស់​ទំហំ​ដងខ្លួន​៨៦ ៦១ និង​៩១​សម​។ ទោះបីជា​យ៉ាងណា បវរកញ្ញា​រូបនេះ​បាន​ខកខាន​ឱកាស​ធ្វើជា​បវរកញ្ញា​តំណាង​ប្រទេស​វៀតណាម​ទៅ​ចូលរួម​ការប្រកួត បវរកញ្ញា​ពិភពលោក​នៅ​ក្រុង​ចូ​ហេន​ណេ​ស្បើ​ក ប្រទេស​អាហ្វ្រិក​ខាង​ត្បួ​ង នា​ថ្ងៃទី​១៣ ខែធ្នូ ដោយសារតែ​នាង​មិនទាន់មាន​វិញ្ញាបនបត្រ​កម្រិត​មធ្យមសិក្សា​ទុ​ទិ​យ​ភូមិ​ស្របច្បាប់់​នៅឡើយ ហើយ​ពេលនេះ សម្រស់​នាង​ត្រូវបាន​គេ​បង្ហោះ​តាម​វេ​ប​សាយ​នានា​ផងដែរ​។​សូម​ពិនិត្យ​មើលរូប​សម្រស់​ប​វរ​កញ្ញា​វៀតណាម​ម្នាក់នេះ​មើល តើ​ស្អាត​យ៉ាងណា ពេល​នាង​ស្លៀកពាក់​សម្លៀកបំពាក់​ប៊ី​គី​នី​ពណ៌​ក្រហម​នោះ​

ab114_a08e331ff653294146630e6fcee2db55