រឿង​ចាប់​គ្រឿង​ញៀន​នៅ​បន្ទាយមាណជ័យ​ ៣៩​នាក់​ដែល​ផ្លុំសោរ​ពីរ​ជាន់​ឆ្លង​កាត់​កាំមេរ៉ា ​សុវត្ថិភាព​រត់បាត់​អស់​ទៅ​ណា​មក​ណា?

តាម​របាយការណ៍​ថ្មីៗ​ដែល​ការិយាល័យ​យើង​ទទួល​បាន​ឱ្យដឹងថា ក្នុងចំណោម​ជន​គ្រឿងញៀន​ដែល​បង្ក្រាប បាន​កាលពី​ថ្ងៃ​ទី ០២ រហូត​ថ្ងៃទី ០៤-០៥ នេះ គឺ​មាន​ជន​គ្រឿងញៀន​ជាង ១០​នាក់ ដែល​មាន​ខ្សែ និង​ខ្នងបង្អែក​ធំ ថ្នាក់​ផ្កាយ និង​ឧកញ៉ា​កាស៊ីណូ នៅ​ប៉ោយប៉ែត ។ ហើយ​ជន​គ្រឿងញៀន​ដែល​តាម​របាយការណ៍​ថា រត់​បា​តា់ ០៧​នាក់ នោះ គឺជា​ខ្សែ​ឧកញ៉ា និង​ជា​មនុស្ស​បក្ខពួក​សាច់ញាតិ​ខ្សែ​របស់​អ្នកធំ​ថ្នាក់​ផ្កាយ ៣-៤ ក្នុង​ជួរ​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន ។ ហើយ​ដែល​ត្រូវ​បាត់​ខ្លួន​ដោយ​ហែក​ទ្រុង​ឆ្លងកាត់​សោរ​ពីរ​ជាន់ និង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​យ៉ាង​រលូន​នោះ ។​

​តាម​ព័ត៌មាន​ដែល​ផ្ទៃក្នុង​ឱ្យ​យើង​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ គឺ​គេ​ឃុំ​ជន​គ្រឿងញៀន​ជា​ពីរ​ផ្នែក​ធ្ងន់ និង​ស្រាល និង​មាន​ខ្សែ​មាន​លុយ​ឃុំ​មួយ​ផ្នែក​អត់​ខ្សែ​អត់លុយ​ឃុំ​ក្នុង​មន្ទីរ​ឃុំ ឃាំង​ពីរ​ជាន់​នោះ ។​

ចាប់បាន ៣៩​នាក់ ចុះផ្សាយ​ឡង់សេ​យក​ស្នាដៃ ប៉ុន្តែ​រឿង​ជន​គ្រឿងញៀន​ផ្លុំ​សោរ​ពីរ​ជាន់​ឆ្លងកាត់​កាំ​មេ​រ៉ា សុវត្ថិភាព​រត់​បាត់​អស់​នោះ មិនឃើញ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត​, លោក​ផ្កាយ​១ អាត់ ខែម ស្នងការ​ខេត្ត​នេះ​ចុះផ្សាយ​តាម​ទូរទស្សន៍ ឱ្យ​កាសែត​គាំទ្រ​ចុះផ្សាយ​រឿង​ជន​គ្រឿងញៀន​ហែក​ទ្រុង​ក្នុង​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែ​ត​រត់​រួច​បាត់​ដោយ​សុវត្ថិភាព​សោះ ។​

​ផ្ទុយទៅវិញ របាយការណ៍​ជន​គ្រឿងញៀន​ដែល​រត់​រួច​ទាំង ០៧​នាក់​នោះ គឺជា​មនុស្ស​ខ្សែ​ហ ដែល​មាន​លុយ ហើយ​ត្រូវបាន​គេ​ឧបកិច្ច​យកទៅ​ដាក់​ឃុំ​ក្នុង​សាលប្រជុំ​របស់​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​ដើមចម​ទម្លាក់​ឱ្យ ស្រាល​ទៅលើ​ពាក្យ​រត់​រួច​វាល​ស្រាល​ជាង​របាយការណ៍​ដែលថា អ្នកទោស​គ្រឿងញៀន​ហែក​ទ្រុង​សោរ​ពីរ​ជាន់​ឆ្លង កាត់​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ ។​

​ដោយឡែក លោក​ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក​បាន​ទទួល​សេចក្តីរាយការណ៍​ហើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំងនោះ ពី​ដើម​គឺ​ស្រាល​ទេ ប៉ុន្តែ​ពេល​នេះ​ទៅ​ជា​ដើមចម​ធ្ងន់ធ្ងរ ទោស​ធ្ងន់​ហើយ ដោយ​ចេញ​ដីកា​ឱ្យ​ប៉ូលិស​អ្នក​ធ្វើ​ឱ្យ​រួច​តាម​ចាប់ខ្លួន​មក​វិញ ។

​ទោះជា​យ៉ាងណា​ក៏​មន្ត្រី​ប៉ូលិស​ផ្ទៃក្នុង​អះអាងថា គឺជា​ឈុត​ឆាក​ដែល​គេ​រៀបចំ​ទុក​ឱ្យ​ជន​គ្រឿងញៀន​នោះ រត់ ។

​ផ្ទុយ​ពី​លោក អាត់ ខែម ស្នងការ​ខេត្ត​នេះ​ថ្លែង​ថា វា​គឺជា​កំហុសឆ្គង ១ ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ ប៉ូលិស ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​មកទល់​ពេល​នេះ​រឿង​ទម្លាក់កំហុស​ទៅលើ​បន្ទុក​អ្នក​យាមកាម​អ្នកទោស​គ្រឿង ញៀន​យប់ នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ដែល​កំហុស​នេះ​គួរតែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត កោះហៅ អធិការ​ក្រុង ប៉ោយ​ប៉ែត អ៊ុំ សុផល មក​ឆ្លើយបំភ្លឺ​ឱ្យ​ច្បាស់ការ​ផង ។ ហើយ​មិន​ត្រូវ​ស៊ុមគ្រលំ​នោះទេ ! ជៀសវាង​គេ​ថា មាន​ចំណែក​ឃុបឃិត​ពាក់ព័ន្ធ​ពុករលួយ​ជាមួយ​គ្រឿងញៀន ។​

​ដោយឡែក​មកទល់​ពេល​នេះ​ជន​អសមត្ថភាព អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្វើឱ្យ​រួច​ជន​គ្រឿង ញៀន​ជាប់​ដាន ៧​នាក់​នោះ មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​មក​ទល់​ថ្ងៃនេះ ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​កើតឡើង​ក្នុង​ក្រុង​ប៉ោយប៉ែត​ជុំវិញ​អធិការ អ៊ុំ សុផល ជា​ញឹកញាប់ មកទល់​ពេល​នេះ​មិនគួរបើ​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​មើលរំលង និង​មិន​គួរ​បណ្តោយ​ឱ្យ​ក្រុម ជន​គ្រឿងញៀន​ជាន់ឈ្លី​មហាផ្ទៃ និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ​បន្ត​កើតមាន​ទៀត​នោះ​ទេ ៕

4941