លោក កែវ សារ៉ាណា គឺជាប្រធានអន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិចាំយាម និង(ខ្លងស្រ៊ុនថៃ) បានបណ្តោយឱ្យ អនុប្រធានរបស់ខ្លួនឃុបឃិតចេញ Bordder Past ជាមួយ និងនាយរដ្ឋបាលសាលាខេត្តកោះកុង ឈ្មោះ វុធ កើបប្រមូល យកលុយពីពលករឆ្លងដែនខេត្តឆ្ងាយៗមិនមែនក្នុងខេត្តកោះកុង ក្នុងម្នាក់ៗចាប់ពី ២០០០-៤០០០ដុល្លា យ៉ាងគ្រប់ ទឹកបំផុត ។
ដូចជា ឈ្មោះ គឹម រតនា ដែលជាអនុប្រធានអន្តោប្រវេសន៍ត្រូវបានផ្ទៃក្នុងទម្លាយថា កាលជំនាន់លោក សួស សុខដារ៉ា ជាអតីតប្រធានអន្តោប្រវេសន៍ ច្រកទ្វារនេះ បានបញ្ឈរជើងចោលដោយសារតែ បុគ្គល រតនា ជាជនកាប់ដាវហ៊ានឃុបឃិតឱ្យទីផ្សារម៉ាស្យា និង ជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ និងពាក់ព័ន្ធជាមួយឈ្មួញនាំទំនិញឆ្លងដែនចូលកម្ពុជាខុសច្បាប់ថែមទៀត តាំងពីជំនាន់ យុទ្ធ ភូថង នៅជាអតីតអភិបាលខេត្តកោះកុងម្ល៉េះ ។
ផ្ទុយទៅវិញ ដោយសារតែបុគ្គល គឹម រតនា ជាមនុស្សប៉ិនប្រសប់ខាងប្រព្រឹត្តអំពើពុករលួយនោះ ហើយទើបមេ អន្តោប្រវេសន៍ថ្មី កែវ សារ៉ាណា ខ្ចីដៃអនុប្រធានសំបូរល្បិច គឹម រតនា ឱ្យបុគ្គលនេះប្រព្រឹត្តអំពើពុករលួយចេញ Bordder Past ទៅឱ្យ ពលករខេត្តឆ្ងាយៗ ដើម្បីកើបប្រមូលលុយពីការឆ្លងដែនខុសច្បាប់ធ្វើមានបានក្រោមជំនាញ ពុករលួយរបស់ គឹម រតនា យ៉ាងសុខស្រួលបំផុត ។
ឯឈ្មោះ វុធ នាយរដ្ឋបាលសាលាខេត្តកោះកុងវិញ គឺកាន់ការងារលិខិតឆ្លងដែននេះ យូរឆ្នាំមកហើយតាំងពីជំនាន់ លោក យុទ្ធ ភូថង ម្ល៉េះ ។ ឥឡូវមកដល់ជំនាន់លោក ប៊ុន លើត ជាអភិបាលខេត្តក៏បានទុកឈ្មោះ វុធ នេះជាឆ្នាំងបាយក្នុង ការប្រមូលលុយយ៉ាងកាក់កបបំផុតផងដែរ ។
ជាគោលនយោបាយយុទ្ធសាស្ត្រពីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល យ៉ាងណាក៏ដោយក៏មេអន្តោប្រវេសន៍ថ្មីនៃច្រកទ្វារចាំយាម ព្រំដែនខេត្តកោះកុង នៅតែបន្តរូបមន្តពុករលួយឃុបឃិតប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធដោយបណ្តោយឱ្យអនុប្រធានរបស់ខ្លួនទៅឃុបឃិតជាមួយ និងនាយរដ្ឋបាល សាលាខេត្តកោះកុង បន្លំចេញ Bordder Past ឆ្លងដែនទៅធ្វើការនៅប្រទេសថៃទាំងខុសច្បាប់ ។
តាមផ្ទៃក្នុងសាលាខេត្តបានឱ្យយើងដឹងទៀតថា ឈ្មោះ វុធ នេះដោយសារតែកាន់ការងារ Bordder Past នេះ បានធ្វើឱ្យគាត់ប្រព្រឹត្តអំពើពុករលួយធ្វើមានបាន ស្ទើរក្លាយជាសេដ្ឋីមានលុយសល់រាប់លានបាត រាប់សែនដុល្លារ រហូតសង់ជាអូតែលឈ្មោះ មាសពេជ្រ យ៉ាងសង្ហាពីលើភាពឆ្លាតវៃរបស់លោកអភិបាលខេត្ត ប៊ុន លើត ទៀតផង ។
មិនតែប៉ុណ្ណោះឥឡូវពេលនេះឈ្មោះ វុធ នេះក៏បានចាប់ដៃសហការគ្នាប្រព្រឹត្តអំពើពុករលួយជាមួយ និងអនុអន្តោ ប្រវេសន៍ គឹម រតនា យ៉ាងត្រូវប៉ាន់ ក្រោមការស៊ុមគ្រលុម របស់មេស្នាក់ការច្រកទ្វារចាំយាមឈ្មោះ សុវណ្ណ ប៊ុនធឿន យ៉ាងសុខសាន្តបំផុតមិនគួរបើគេមើលរំលងនោះទេ ! ។
ដោយឡែកលោក ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ ញ៉ែម ដារ៉ា និងស្នងការកោះកុង យឺត សំវៀន និងអភិបាលខេត្ត ប៊ុន លើត មានដឹងរឿងមន្ត្រីក្រោមឱវាទឃុបឃិតគ្នាបន្លំចេញលិខិតBordder Past ឱ្យអ្នកខេត្តឆ្ងាយ ឬក៏មានចំណែក នៅពីក្រោយនោះទេ ។
គួររំលឹកថា តាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ គឺអនុញ្ញាតឱ្យតែខេត្តជាប់ប្រទល់ទាំងពីរខេត្តឆ្លងទៅមកបាន ប៉ុណ្នោះ ។ តែផ្ទុយទៅវិញក៏ជាឱកាសមាសប្រាក់មួយសម្រាប់ជនឆ្លៀតឱកាសត្រីងៀតឆ្លៀតពងឈ្មោះ វុធ និងគឹម រតនា ប្រព្រឹត្តអំពើពុករលួយកើបប្រមូលលុយចែកគ្នា ធ្វើមានបានយ៉ាងសុខសាន្តទៅវិញ ។
បើតាមផ្ទៃក្នុងសាលាខេត្តខ្សឹបឱ្យឮទៀតថា នៅចាំយាមនេះមិនបាច់ខ្វល់ទេ ! អត់អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនចោរកម្ម ភេវករ ក៏គ្មានសំខាន់ដែរ ឱ្យតែមានលុយ ២០០០-៥០០០ដុល្លារ គឺ (អូខេ) ។/