មេ បញ្ជាការរងប៉េអឹម ប្រចាំស្រុកត្រពាំងប្រាសាទម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ សុស-រុង ផឹកស៊ីស្រវឹងធ្លាក់ភ្នែក បាញ់កាំភ្លើងមួយគ្រាប់ទាំងកណ្តាលយប់ធ្វើអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅទីនោះ តែលោក ពុធ-សារ៉ាន់ មេបញ្ជាការម៉េអឹមខេត្តហាក់ធ្វើមិនដឹងមិនលឺ។
យោង តាមប្រភពព័ត៌មានពីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបាន រាយការកាលពីម្សិលមិញថា នៅវេលាយប់ម៉ោង១១ និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ លោក សុស-រុង មេបញ្ជាការរងប៉េអឹមស្រុកត្រពាំងប្រាសាទ បានជួបជុំមិត្តភ័ក្របួនប្រាំនាក់ផឹកស៊ីសប្យាយសើចក្អាកក្អាយនៅ ស្រុកអន្លង់វែងតាំងតែពីល្ងាច ហើយថែមទាំងថតរូបភាពផឹកស៊ីបង្ហោះតាមបណ្តាញសង្គមទៀតផង។ ប្រភពបន្តថា មិនដឹងជាមូលហេតុអ្វីលុះដល់ម៉ោង១១ និង៣០នាទី ស្រាប់តែលោក សុស-រុង បានបើករថយន្តទៅដល់រង្វង់មូលស្រុកត្រពាំងប្រាសាទ ក៏បាញ់កាំភ្លើងមួយគ្រាប់ បណ្តាលអោយប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះមានការភ្ញាក់ផ្អើល ហើយមានការភ័យខ្លាច ស្មានថា ជាចោរប្លន់។ ប្រភពបន្ថែមថា បន្ទាប់ពីការបាញ់កាំភ្លើងខាងលើ គេមិនឃើញមានសមត្ថកិច្ច ឬអាជ្ញាធរដែនដីណាគេអើពើធ្វើដឹងធ្វើលឺនោះទេ ព្រោះថាលោក សុស-រុង ជាមនុស្សកាចសាហាវ ហើយមានខ្នងបង្អែកជានាយប៉េអឹមម្នាក់នៅស្រុកអន្លង់វែងចាំជួយ ដោះស្រាយរាល់កំហុសឆ្គងទៀតផង។
បើ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចពីរបីនាក់នៅស្រុកអន្លង់វែង បានអោយដឹងថា បន្ទាប់ពីលោកសុស-រុងមានរឿងអាស្រូវខាងលើ លោករុងបានពឹងពាក់នាយប៉េអឹមម្នាក់នៅស្រុកអន្លងវែងអោយជួយរតការ ណ៍បិទរឿងមិនអោយលេចលឺដល់នាយឧត្តមសេនីយ៍ សៅ-សុខា ព្រោះខ្លាចបាត់បង់តំណែង។
នៅ រសៀលថ្ងៃទី១០ម្សិលមិញអ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទជា ច្រើនដងសុំការបំភ្លឺពីលោក សុស-រុង តែទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
អ្នក យកព័ត៌មានយើងបានទូរស័ព្ទទៅលោក ពុធ-សារ៉ាន់ មេបញ្ជាការប៉េអឹមខេត្តឧត្តរមានជ័យដើម្បីសុំការបំភ្លឺពីករណីលោក សុស-រុង ផឹកស៊ីស្រវឹងបាញ់បោះសេរី តែលោកលើកទូរស័ព្ទហើយឆ្លើយថា ជាប់រវល់ក៏បិទទូរស័ព្ទបាត់ទៅ។
អ្នក យកព័ត៌មានយើងក៏បានរាយការណ៍ករណីខាងលើតាមទូរស័ព្ទទៅ នាយឧត្តមសេនីយ៍ សៅ-សុខា ផងដែរ ហើយលោកមានប្រសាសន៍ថា ចាំអោយគេស៊ើបអង្កេតពីបញ្ហាខាងលើនេះ។
គួរ រំលឹកផងដែរថា នៅខេត្តឧត្តរមានជ័យតែងតែមានប៉េអឹមមួយចំនួនមិនគោរពតួនាទីរបស់ ខ្លួន ដូចជាកាលពីឆ្នាំ២០១៣មានមេប៉េអឹមស្នាក់ការសន្តិសុខ អ ២០៦ ឈ្មោះ សូ-វិបុល រកស៊ីដឹកឈើខុសច្បាប់ បាននាំបក្ខពួកជិត១០នាក់ ប្រើអំពើហឹង្សាទៅលើចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ដែលតាមថតរូបរថយន្តដឹកឈើរបស់ខ្លួន។ ហើយនៅពេលថ្មីៗនេះមានសេចក្តីរាយការថ្មីមួយទៀតថា លោក សូ-វិបុល ផឹកស៊ីស្រវឹងបានវាយដុំប្រជាពលរដ្ឋនៅចំណុចភូមិតាសំ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តែបន្ទាប់ពីមានរឿងលោកសូ-វិបុល ក៏បានរតការបិទរឿងអាស្រូវនេះមិនអោយថ្នាក់លើដឹង។
លោក ផ្លុង-រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិបានអោយដឹងនៅព្រឹកថ្ងៃទី១១នេះថា កាលពីក្រុមបក្ខពួកលោក សូ-វិបុល ប្រើអំពើហឹង្សាមកលើរូបលោកនោះ លោកពុំបានដាក់ពាក្យបណ្តឹងទៅតុលាការទេ ដោយលោក សូ-វិបុល សុំអង្វថាដោយខ្លួនស្រវឹងបាត់បង់ស្មារតី ហើយលោកសូវិបុលសុំបង់លុយ២០០ដុល្លារថ្លៃថ្នាំពេទ្យ។ តែរហូតដល់ពេលនេះលោកសូវិបុល អោយលុយលោកបានតែ១០០ដុល្លារតែប៉ុណ្ណោះ ឯ១០០ដុល្លារទៀតសន្យាថ្ងៃនេះថ្ងៃនោះ រហូតលែងលើកទូរស័ព្ទរបស់លោកទៅហើយ។ លោកផ្លុងរ៉េត បន្ថែមថា លោកនិងផ្ញើលុយ១០០ដុល្លារអោយលោក សូ-វិលបុល វិញហើយលោកនិងដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវច្បាប់ ព្រោះលោកសូវិបុលក្បត់សន្យា ហើយលោករ៉េតបញ្ជាក់ថា លោកមានរូបភាព មានសាក្សី គ្រប់គ្រាន់ក្នុងការដាក់ពាក្យបណ្តឹងរកយុត្តិធម៌តាមផ្លូវច្បាប់៕