ឧ​ទ្ធម្ភា​គច​ក្រ​មួយ​គ្រឿង​ធ្លាក់​នៅ​សង្កា​ត់ព្រៃ​ស

ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា នៅក្នុងឧទ្ធម្ភាគចក្រនោះ មានមនុស្សជិះ ចំនួន៦នាក់ ហើយក្នុងនោះ ៥នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ ផលិតប្រទេសចិន ហើយទើបនឹងយកមកប្រើ នៅអង្គភាព ហ្វឹកហ្វឺនយោធា ទ័ពអាកាស ៩០៤ ។ ហើយឧទ្ធម្ភាគចក្រនេះអាចផ្ទុកមនុស្សបាន៨នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះ ធ្លាក់នេះ គឺ ធ្លាក់ចំរណ្តៅដី ហើយលិចបាត់តែម្តង ។

ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ ដែលបានលោតចុះពីលើឧទ្ធម្ភាគចក្រ មុនកើតហេតុបាននិយាយថា គ្នារបស់គេនៅក្នុងឧទ្ធម្ភាគចក្រចំនួន៥នាក់ ។

លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង៧០ បានឲ្យដឹងថា កម្លាំងរបស់លោកកំពុងបញ្ជូនអូរប័រ ដើម្បីទៅជួយសង្រ្គោះ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះហើយ ។ ជនរងគ្រោះដែលរងរបួសត្រូវបានលោកឧត្តមសេនីយ៍ប្រាប់ថា បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ។

ប្រភពព័ត៌មានពីសាក្សី នៅជិតកន្លែងកើត ហេតុបាននិយាយថា  ឧទ្ធម្ភាគចក្រខាងលើនេះ អាចផ្ទុះ ព្រោះមានបំណែកជា ដូចជាកៅអី បានខ្ទាតចេញ និងបំបែកខ្លះទៀតនៃឧទ្ធម្ភាគចក្រ ។

ប្រភព័ត៌មានបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ អ៊ុក វ័ន្តហា និងឧត្តមសេនីយ៍ត្រី អៀង វណ្ណរិទ្ធ មេបញ្ជាការកងឧទ្ទម្ភាគចក្រ និងជាស្នងការរងបច្ចេកទេស ត្រូវបានស្លាប់ ។

Hong-0329