លោក​ វិត្ថ ធារិ​ ដឹកកូន​ត្រី ​និង​កូន​បង្កងពី​វៀត​ណាម​តាមច្រករបៀង​បាក់ដៃ

ខេត្តតាកែវ ៖តាមប្រភពពីប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក វិ​ត្ថ ធា​រិ​ទ្ធ កាលពី​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅនេះ គេ​ឃើញ​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកណ្ដាល រូបនេះ បាន​ថយ​រថយន្ត ទៅក្នុង​កំពង់ទូក រួច​ប្រមូលយក​កូន​ត្រី​គ្រប់​ប្រភេទ ដែល​ពេលនោះ មានការ​សួរនាំ​ថា យកទៅ​ណា ? លោក​ឆ្លើយថា យកទៅ​ឲ្យ​លោក ព្រំ វ៉ាត ជា​ម្ចាស់​កសិដ្ឋាន ផលិត​ពូជ​ត្រី នៅ​ភូមិ​ព្រៃ​សំបួរ ឃុំ​ស្រុក​អង្គរ​បូរី ។​

មន្ត្រី​​ដែល​មាន​​ទ្រព្យ​ស​ម្បត្តិ​​ស្តុក​ស្តម្ភ​​ម្នាក់ មាន​​តួ​នា​ទី​​ជា​​នាយ​រង ខណ្ឌ​​រដ្ឋ​បាល​​ជល​ផល ខេត្ត​ក​ណ្ដាល ដែល​​គេ​​ស្គាល់​​ថា ជា​​ម្ចាស់​​ស្ថា​នីយ៍ ផ​លិត​ពូជ​​ត្រី ៧​​ម​ករា ផង​​នោះ បាន​​រង​​ការ​ចោទ​ប្រ​កាន់​ថា បាន​​ដឹក​​កូន​​ត្រី និង​​កូន​​បង្កងពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​បាក់ដៃ ក្នុងស្រុក​អង្គ​បុរី ខេត្តតាកែវ យកមក​លក់​ចែកចាយ តាម​កសិដ្ឋាន​នានា ដែល​ក្រុមមន្ត្រី​ចាត់ទុក ជា​អំពើ​ខុសច្បាប់​។​

ទាក់ទង​ទៅ​លោក ព្រំ វ៉ាត ជា​ម្ចាស់​កសិដ្ឋាន ផលិត​ពូជ​ត្រី ស្រាប់តែ​គាត់ បាន​ឆ្លើយ​បដិសេធថា គាត់​មិនដឹង​រឿងនេះ​ទេ​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក សៅ កុសល នាយ​ខណ្ឌ​ស្តីទី រដ្ឋបាល​ជលផល ខេត្តតាកែវ បាន​ឲ្យ​ដឹងថា រឿង​នាំចូល​ផ្សៅ​ត្រី ពងត្រី ពង​បង្កង ពី​ប្រទេស​វៀតណាម មក​ក្នុងស្រុក​ខ្មែរ គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ៕

thumb