ប្រជាពលរដ្ឋនិងក្រុមសហគមន៏ប្រជានេសាទបាននាំគ្នារិះគន់ពីភាពអសកម្មរបស់មន្ត្រីជលផលខេត្តកែបឈ្មោះ ភឺន ផល្លាជានាយ ផ្នែកជលផលខេត្តកែប កំពុងប្រព្រឹត្តអំពើពុក រលួយ ។សេចក្តីរាយការណ៏ មួយបានឲ្យដឹងថា ទូកនេសាទ ដែលកំពុងធ្វើ សកម្ម ភាពនៅលើផ្ទៃសមុទ្រកែប ភាគច្រើន កំពុងប្រើប្រាស់ ឧបករណ៏នេសាទ ខុសច្បាប់ដូចជា ទូកអូសគួ ទូកប្រើខ្សែភ្លើងឆក់ ធ្វើឲ្យប៉ះពាល់ដល់មឆ្ជជាតិ ជាច្រើន រួមមាន ក្តាម បង្គា ត្រីដែលមិនទាន់គ្រប់អាយុ បណ្តាលឲ្យងាប់ស្ទើរ តែផុតពូជ ជាពិសេសត្រីធំៗ មិនអាចបង្កកំណើតបាន ។
ទូកប្រើឧបករណ៏នេសាទខុសច្បាប់ទាំងនេះមាននៅតំបន់ អង្កោល ព្រែក តាណេនក្នុងភូមិសាស្ត្រខេត្តកែប ហើយកំពុងធ្វើសកម្មភាព យ៉ាងអានាធិប តេយ្យ ហើយក៏ មិនដែលឃើញមន្ត្រីជល់ផលចុះមកបង្ក្រាបម្តងណាសោះ។
យោងតាមប្រភពបានអោយដឹងថា ទូកប្រើឧបករណ៏នេសាទ ខុសច្បាប់នៅព្រែកតានេន មានចំនួន៤៧គ្រឿងត្រូវបានបង់លុយឲ្យ ទៅ លោក ភឺន ផល្លានាយផ្នែករដ្ឋបាលជល់ផល ខេត្តកែប ក្នុងទូកនីមួយៗចំនួន ៤០ទៅ ៦០ម៉ឺនរៀលក្នុងមួយខែ ។
ប្រជាពលរដ្ឋនិងក្រុមសហគមន៏ប្រជានេសាទបាននាំគ្នារិះគន់ពីភាពអសកម្មរបស់មន្ត្រីជលផលខេត្តកែបឈ្មោះ ភឺន ផល្លាជានាយ ផ្នែកជលផលខេត្តកែប កំពុងប្រព្រឹត្តអំពើពុក រលួយ ។ ការនេសាទល្មើសច្បាប់បែបនេះ តើ លោក ណៅ ធួក ដែលជានាយកនៃ នាយកដ្ឋានរដ្ឋបាលជល់ផលដឹងដែរឫទេ ? មេត្តាជួយពិនិត្យ ចំពោះសកម្មភាពរបស់លោក ភឺន ផល្លានេះផង ។
យើងបានភ្ជាប់ទូរស័ព្ទទៅលោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផល ដើម្បី សុំការបំភ្លឺ តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ ទំនងបាន ៕