លោក ឡុង ស្រេង លោក រ៉ាត់ ដាក់កុងត្រូលជជុះ

ខេត្តកំពត ៖  ភពព័​ត៌មាន​ពីពួក​ឈ្មូញ​បាន​អោយដឹងថា ​ កុងត្រូលនេះ ជារបស់ប៉ូលិស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ រ៉ាត់ ប្រចាំការ ជាអ្នកដើរប្រ​មូលប្រ​មូល​ពី ឈ្មូញ​ យកទៅអោយលោ​ឡុង ស្រេង ជាមេប៉ូលីស សេដ្ធកិច្ចក្រសួង តាមរបៀបអំពើពុករលូយ ។

បើតាមអ្នកស្រុកនៅទីនោះបានឱ្យដឹងថា ការដាក់ ប៉ុស្តិ៍នោះ ​ជារបស់ប៉ូលីសសេដ្ធកិច្ចក្រសូង ឃើញតែឡានដឹកទំនិញគ្រប់ ប្រ​​ភេទ​មកឈប់ និង បង់លុយ ហើយក៏ចេញទៅ ​។

បើតាមអ្នកដឹកជញ្ជូន មាន់-ទា គោ-ក្របី ឬរបស់ របរផ្សេងទៀតបានឱ្យដឹងថា ពួក​គាត់​ដំបូងមិនដឹងថាមាន ប៉ុស្តិ៍ប៉ូលិសទេ ទាល់តែមន្ត្រី ប៉ូលិសដេញតាម ទើបដឹងថា មានប៉ុស្តិ៍ប៉ូលិស ប៉ុន្តែ​ពុំមា​នស្លាក​សញ្ញា​សម្គាល់​ទេ​ឃើញ តែ​នៅកន្លែងកុងត្រូលជជុះ មានប្រជាពលរដ្ធពីទៅបីនាក់អង្គុយចាំយកលុយ ពីរថយន្តដឹកទំនិញ តាមដងផ្លូវតែ ប៉ុណ្ណោះ ។

ការដឹក ជញ្ជូនទាំងស្របច្បាប់ទាំង មិនស្របច្បាប់ចូលបង់លុយដូចគ្នា គ្រាន់តែស្របច្បាប់ បង់​តិច​ជាង​អាមិនស្របច្បាប់ ។

មន្ត្រីម្នាក់សុំមិនបញ្ចោញឈ្មោះ បានបញ្ជាក់ថា កុងត្រូលប៉ូលិសសេដ្ឋកិច្ច ក្រសូង​បាន ​ធ្វើ​អោយ​ប្រជាពលរ​ដ្ធ​មួយ​ចំនួនមានការិះគន់យ៉ាងខ្លាំង។ សូមលោក ឡុង ស្រេង មេប៉ូលីសសេដ្ធក្រសួងក្រសួមហាផ្ទៃត្រូវពិនិត្យឡើងវិញ ជាពិសេស ឯកឧត្តម ខូយ ឃុនហ៊ូ អភិបាលខេត្តកំពត​ ៕

ab75_0fbc4e1cc0f62b3203ad4c65443085ea