លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប់​បទ​ល្មើស​

ពី​ខេត្ត​ក្រចេះ​ ៖ បើ​យោង តាមសេចក្តី​រាយការណ៍​ពី​ខេត្ត​ក្រចេះ​បាន​អោយដឹង​ថា​លោក គង់​-​គឹម​នី ចៅ​ហ្វាយ​ស្រុក​​ស្នួល កំពុងតែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុស ច្បាប់​ឆ្លងកាត់​ស្រុក​ស្នួល​យ៉ាង​អាណា​ធិប្ប​តេយ្យ​​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​លោក​គង់​គឹម​នី ក៏​កំពុងតែ​ប្រើ​អំណាច​របស់​ខ្លួន​កាង​បទល្មើស និង​គំរាម​កំហែង​​ដល់​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ ព្រោះ​តែ​លោក គង់ គឹម​នី ចាត់ទុកថា សមត្ថកិច្ច​និង​អ្នកកាសែត គឺជា​ឆ្អឹង​ទទឹង​ក​ដល់​ការរកស៊ី​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ បំផ្លាញ​ព្រៃឈើ ឬ​ជា​ការរំខាន​ដល់​ការ​បង់លុយ​ចូល​ហោប៉ៅ​របស់ គង់ គឹម​នី នោះ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា ជា​រៀងរាលថ្ងៃ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​ធ្វើ​ចរច​រាណ៍​ដឹក​បទល្មើស ព្រៃឈើ​មិន​ក្រោម ៣០០ ទៅ ៥០០​គ្រឿង​នោះ​ទេ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​បាន​បង់លុយ​ជូន​មន្ត្រី ជំនាញ និង​បាន​សែនព្រេន​យ៉ាង​ដិតដល់​បំផុត ដល់​លោក គង់​-​គឹម​នី អភិបាល​ស្រុក​ស្នួល​រូបនេះ​។​

​គួររំលឹកថា ថ្មីៗនេះកាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅនេះ គឺ លោក គង់​-​សឹម​នី អាង​ខ្លួន​ជា​អភិ​បាល​ស្រុក​ស្នួល​នោះ ។ ដោយ​យល់ថា សម្បូរ​អ្នកកាសែត​ធ្វើ​ព័ត៌មាន​រសើប​បទល្មើស​ព្រៃឈើ​ជួញដូរ​ជួប​លោក គង់ គឹម​នី និង​ចាត់​ទុក​អ្នក​សារព័ត៌ មាន​ជា​បន្លា​ក្នង​កែវភ្នែក​នោះ ទើប​ចៅហ្វាយស្រុក​រូបនេះ​បាន​ប្រើ​ក្បាច់គុន​អោយ​សមត្ថកិច្ច​ចាប់ ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី​ ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលជាប្រធាន សាខា​សមាគមន៍​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា ​ប្រចាំ​ស្រុកស្នូល ខេត្ត​ក្រចេះ បញ្ជូនទៅ​តុលាការខេត្ត​ដោយ​ចោទ​ពី​បទ​ជំរិត ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​។

សកម្មភាព​របស់​លោក​អភិបាល​ស្រុក​ស្នូល​ដ៏មហិមា​នេះ​បាន​ប្រើអំណាច​ឆបោក​ផ្តាច់​ការ​មក​លើអ្នក​កាសែត​មាន​តែ​កាំ​ម៉ារ៉ានឹងប៊ិចគឺដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀត​កុំ​ឲ្យ​ធ្វើ​ការ​រាំង​ស្ទះ​ដល់​រូប​លោក​អភិ​បាល​ស្រុក​ស្នូល​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ ក្នុង​ការ​កាង​មេ​ឈ្មួញ​ឈើ​រក​ស៊ី​កាប់​ព្រៃ​ឈើ​លក់​ខុស​ច្បាប់​ដោយ​ផ្គើន​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​​(បើនិយាយ​ពីអំណាច​អភិបាល​មេ​កាង​ឈ្មួញ​ឈើ​នេះ​គឺ​សឹង​មាន​អំណាច​លើ​ជាង​អភិបាល​ខេត្ត​ទៅ​ទៀត)​ហើយក៏ជាសញ្ញាមួយបញ្ជាក់ឫពារបង្អួតខ្លួនដល់គេឯងថា ខ្លួនជាជើង​ខ្លាំង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​។​​

ក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏កត់សំគាល់ឃើញផងដែរពីប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុក​ស្នូល​ដោយ​សាររថយន្ត​ដឹកឈើ​គ្រប់​ប្រភេទជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច បង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើន គេមិនដែលឃើញលោកអភិបាលស្រុករូបនេះរកដំណោះស្រាយធ្វើយ៉ាងដើម្បីកាត់បន្ថយកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៏ច្រើនឡើយនឹងមិនមានការបង្រ្កាបបទល្មើស ព្រៃ​ឈើ​ឡើយ មានតែ​កាងឈ្មួញ​ឈើ​យក​លុយ​ធ្វើ​មាន​ធ្វើបានខ្លួនឯងនឹងទុកសូកប៉ាន់ទប់ដំណែងដើម្បីឡើងធ្វើជាចៅហ្វាយខេត្ត។

គេឃើញមានរថយន្តសាំយ៉ុង​ដឹកជន្លង់​ម្រេច​តំរង់ ជួរប្រដេញគ្នាតាមដងផ្លូវលេខ៧​ចំនួនជាច្រើន​គ្រឿងបើកបរ​យ៉ាងលឿនហួស​ល្បឿនដូច​យន្តហោះ​អញ្ចឹង​ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិត មនុស្ស​​នឹងខូចខាត​ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង​ មិនដែលឃើញលោកអភិបាល​ស្រុកដ៏មហិមានេះ​ចេញ​បង្រ្កាប​ឡើយ។​ ប្រជាពលរដ្ឋនិយាយថា ពេល​ដែល​លោក គង់ គឹមនី អភិបាលស្រុក​ចុះទៅជួយ​ស្ទូង​ស្រូវប្រជាពលរដ្ឋ​មួយព្រឹក​បានចំនួន៤ទៅ១០​កណ្តាប់​ស្រូវ​​​ហៅគេមកថតផ្សាយតាមកញ្ជក់ទូរទស្សន៏ឲ្យអ្នកដឹកនាំប្រទេសឃើញ (ខ្ពើមណាស់លោកអើយ)។​ ប្រភពពីអ្នកស្រុកស្នូលខ្លះបានលាន់មាត់ថាសកម្មភាពលោកគង់ គឹមនី ហៅ​លោក​ប្រុស ណែត នេះ​គឺថ្ងៃ​ក្រោយ​​ចង់ក្លាយជានាយករដ្ឋមន្រ្តីហើយមើលទៅ។​

យើងមិនគួរបន្ទោសលោកអភិបាលសស្រុករូបនេះទេ គួរតែលោកទទួលតំណែងថ្មីណាមួយវិញ ពី​ព្រោះ​លោក​ពុំ​ធ្លាប់មានបទពិសោធន៏ខាងការគ្រប់គ្រងខាងផ្នែករដ្ឋបាលមន្រ្តីរាជការឡើយ លោក គង់ គឹមនីនេះធ្លាប់តែ​ស៊ី​ឈ្មួញឲ្យក្រុមហ៊ុនចំការកៅស៊ូផ្នែកដាំដុះដំណាំហើយធ្លាប់សិក្សាជាប់សញ្ញាប័ត្រខាងអាហារូបបឋមផ្នែកដាំដុះ ដូចនេះលោកខ្វះខាតខាងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម​បានជាមិនគិតគូរដិតដល់​ការស្លាប់​អាយុជីវិត​មនុស្ស​ដោយ​ការគ្រោះថ្នាក់ចរាចរណ៏នឹង​បទល្មើសព្រៃឈើកើតឡើងពេញ​បន្ទុកនៅក្នុងស្រុកស្នូល​រួមទាំង​បទ​ល្មើស​​​ផ្សេងៗជាច្រើនទៀត។​ មិនគួរលោកអភិបាលស្រុក រូបនេះយកគំនុំបុគ្គលរករឿង​លេស​ចាប់ឃាត់​ខ្លួន​អ្នក​កាសែតដោយមិនមានការពិតយកទៅឃុំខ្លួនក្នុងគុកដូចនោះឡើយ។​

មកទល់ពេលនេះ ក្រោយពេល​ចាប់​បង្ក្រាប​អ្នកសារព័ត៌មាន​ហើយ​នោះ​បាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ល្បី​សុះសាយ ថា ចៅហ្វាយស្រុក​រូប​នេះ​អួត​ក្អេងក្អាង​ប្រឈម​បង្ក​ជម្លោះ​ជាមួយ​តែ​អ្នកកាសែត ឯ​បទល្មើស​ព្រៃ​ឈើ​​ឆ្លងកាត់​ស្រុក​ស្នួល ១​យប់​១​ថ្ងៃ រាប់សិប​រយ​គ្រឿង ស្ទើរ​រាប់​ពាន់​គ្រឿង​នោះ គេ​ពុំ​ឃើញ​ជន​អសមត្ថភាព​នេះ​អនុវត្ត​អភិបាលកិច្ច​ល្អ កែទម្រង់​ស៊ីជម្រៅ​តាម​រដ្ឋាភិបាល​ដាក់ចុះ​ឡើយ ។​

​ជាពិសេស គឺ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​កំពុងតែ​សកម្ម​វក់វី​ត្រូវរ៉ូវ​ជាមួយ និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជាន់ឈ្លី កំណែ​ទម្រង់​របស់​រដ្ឋាភិបាល សម្តេចហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត ។ ហើយ​បាន​គេ​ពុំ​ឃើញ​ថា ហ្វាយ​ស្រុក​ស្នួលនេះ អើពើ​បង្ក្រាប សកម្មភាព​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ទ្រង់​ទ្រាយ​​ធំ​ម្តង​ណា​សោះ ហើយ​ដែល​មិនគួរ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព គង់ គឹម​នី និង​បទល្មើស​ព្រៃ​ឈើ​​ក្នុង​ខេត្ត​ក្រចេះ​នោះទេ !​។​

​អ្វី​ជា​ការ​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ បុរស​ដែល​អួតខ្លួន​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​ខ្លួន​ជា​ចោរ​ឈ្មួញ​រកស៊ី​បំពាន​ច្បាប់​រដ្ឋាភិបាល​នោះ ។ នៅពេល​ដែល​អ្នកកាសែត ត្រូវបាន​ចាប់ខ្លួន​ឯ​វិញ បែរ​ជា​ស្រែក​តាម​ទូរស័ព្ទ​ថា ក្រុម​រថយន្ត​ខាងលើ​ដេញ​កាក់ រថយន្ត​របស់​លោក​តែ​រហូត  ​ដេញ​រាល់​តែ​ថ្ងៃ​។ ចំណែកឯ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​វិញ​លោក និយាយថា លោក​និង​ធ្វើការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេយ្យ​តាម​ដងផ្លូវ​អោយអស់​។ ប៉ុន្តែ​ឯ​ឈ្មួញ​រកស៊ី​ក៏​ជា​ជនល្មើស និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ពេញ​ស្រុក​ស្នួល និង​ចរាចរណ៍​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្នួល​ទាំង​យប់​ទាំង​ថ្ងៃ នោះ​គេ​សួរ​ថា តើ គង់ គឹម​នី បាន​ទទួល​ប៉ុន្មាន​សែន ១​ខែៗ បាន​ជា​​គេ​ពុំ​ឃើញ គង់ គឹម​នី អនុវត្តន៍​កំណែទម្រង់​លាងខ្លួន​ពី​អំពើ ពុករលួយ​ទៅ បែរជា​មក​ចាត់ទុក​កាសែត​ជា​បន្លាក្នុងកែវភ្នែក​បង្ក្រាប​អ្នកកាសែត​ទៅវិញ ៕

sorchomrong_hunsen