កូន​ប្រុស​ប្រធា​នព​ន្ធដា​រខេ​ត្តកណ្តា​ល​ត្រូ​វចាប់​ខ្លួន ​ពីបទ​ឆ​បោក ​រថ​យន្ត​ ម៉ូតូ ​និង​លុយ

ភ្នំពេញ ៖ កូនប្រុស ប្រធានពន្ធដារ ខេត្តកណ្តាល ឈ្មោះ វ៉ន ដាវិន អាយុ៣៥ឆ្នាំ ត្រូវបានជនរងគ្រោះ ចាប់ខ្លួនប្រគល់ទៅ ឲ្យនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ពីបទឆបោក ។

ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅពន្ធនាគារ ព្រៃស ខណ្ឌដង្កោ ខណៈជនសង្ស័យរូបនេះ បានទៅមើលមិត្តភ័ក្រ ជាប់ពន្ធនាគារ នៅទីនោះ ។

សមត្ថកិច្ច ប៉ុស្តិ៍ ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់បានបោក យករថយន្ត មួយគ្រឿង ម៉ូតូ ២គ្រឿង និងលុយចំនួន១៥០០ដុល្លារ ពីជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យ ស្ថិតក្រោមការសួរនាំ និងចាត់ការបន្ត តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ ពីបទឆបោក៕

Pheak-0109