លោក ផ្កាយ៣ ​តេង ​សួន ​អួត​អាង​ពីការ​គ្មាន​នរណាហ៊ានដក​ខ្លួនរឺ​តតែ​ប្រមូ​ល​លុយ​កាក់​តែ​ខ្លាំង​ពីបទ​ល្មើស​នេសា​ទ និង​ទំនិញ​គេច​ពន្ធ​លើផ្ទៃ​សមុ​ទ្រ

ផ្ទៃក្នុង​មន្ត្រីប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ ​ដឹងថាលោក ​ផ្កាយ ៣ តេង សួន ដែល​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន​នោះ កំពុងតែ​ទំយើ​និយាយ​អួតអាង​ពី​ការប្រមូល​លុយ​យ៉ាង​ពើ​ង ទ្រូង​បំផុត​ថា សំបូរ​លុយ​ចាយ​ទប់​តំណែង និង​ព្រោះតែ​ខ្លួន​មាន​ខ្នងបង្អែក​ធំ ហើយ​ចេះ​ចាយ​លុយ​ទប់​តំណែង​យ៉ាង​ស្ទាត់ ជំនាញ​បំផុត ទើប​គ្មាន​នរណា​មួយ​ហ៊ាន​ដកតំណែង និង​ប៉ះពាល់​ខ្លួន​បាន​ទេ ! ហើយ​និង​អាស្រ័យ​ដោយសារ​អំណាច​យ៉ាង ធំធេង​កាន់​ក្តោប​ព្រំដែន​គោក និង​ព្រំដែន​ទឹក​នោះ ហើយ​ទើប​មានឱកាស​ក្តោប​ក្តាប់​មុខសញ្ញា​បទល្មើស​ដែន​បទល្មើស ទំនិញ​គេច​ពន្ធ និង​មាន​ឱកាស​ក្នុងការ​គាប​ជម្រិត​ប្រមូល​យក​លុយ​ទៅ​ធ្វើ​សេដ្ឋី​ជ្រក​ក្រោម​តំណែង​យ៉ាង​ក្រអឺតក្រទម​បំផុត សូម្បី​តែ​អគ្គស្នងការ​រង​មួយចំនួន​មិន​ហ៊ាន​ប៉ះពាល់​រោមជើង​ផ្កាយ ៣ តេង សួន បានទេ ហើយ​ទង្វើ​អសមត្ថភាព និយាយ​អួតអាង​តែ​ពី​លុយ​ក្នុង​តំណែង​ជា​ផ្កាយ ៣ គ្មាន​ស្គាល់​ឋានានុក្រម​តូច​ទាប​ធំ​នេះ​បាន​ធ្វើឱ្យ​បាត់បង់ និង​ប៉ះពាល់​ដល់​ឋានានុក្រម​បុណ្យស័ក្តិ និង​កិត្តិយស​ក្នុង​អង្គភាព​ប៉ូលិស​ជាតិ​មិនគួ​របើ​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​សកម្មភាព​របស់​ផ្កាយ ៣ តេង សួន ជា​មេ​នាយកដ្ឋាន​កណ្តាល​ព្រំដែន​នោះទេ  ។​

​បច្ចុប្បន្ននេះ ទូក​នេសាទ របស់​ជនបរទេស​មា​ន​សៀម និង​យួន​ជាដើម បាន​សម្រុកចូល​មក​ធ្វើ​សកម្មភាព​ក្នុង​ដែន សមុទ្រ​ខ្មែរ​យ៉ាង​ប្រសេចប្រសាច​បំផុត គ្មាន​នរណា​អើពើ​បង្ក្រាប​ទេ ។ ហើយ​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន​បាន​បង្ហើប​ឱ្យ ដឹងថា រឿង​ដែល​គ្មាន​ការបង្ក្រាប​ទូក​នេសាទ​របស់​យួន​និង​សៀម​ទាំងនោះ ក៏​ព្រោះតែ​មន្ត្រីនគរបាល​ជើង​ទឹក​ក្រោម​បញ្ជា របស់​លោក​ផ្កាយ ៣ តេង សួន បាន​ចេញ​ប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង រំភើយ​មិនដែល​ខ្វល់ខ្វាយ​ពី​វិធានការ​រឹតបន្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​កំណែទម្រង់​ស៊ីជម្រៅ​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម្តងណា​ឡើយ ។​

​ព័ត៌មាន​ទម្លាយ​ពី​ក្នុង​តំបន់​ផ្ទៃសមុទ្រ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​នេះ គឺមាន​ទូក​នេសាទ​របស់​ជនជាតិ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ ដែល​ចេញ ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ទូក​តូចៗ មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​កណ្តាលលំហ​សមុទ្រ​ដើម្បី​ចាប់​ត្រី​នោះទេ​។  ដោយសារ​ប្រជា​នេសាទ​ខ្មែរ​គ្មាន​ដើមទុន​សម្រាប់​ប្រកប​អាជីវកម្ម​នេសាទ​ត្រី​ទ្រង់ទ្រាយ​ធំ ជាពិសេស​គ្មាន​លុយ​បង់​ខែ​ជូន​នគរ បាល​ជើង​ទឹក​របស់លោក តេង សួន នោះ​ឱ្យ​ធំដុំ តែម្តង​។​

មានការ​រំលឹក​ផងដែរ​ថា គ្រប់​ទូក​នេសាទ​ទាំងអស់​របស់​ជនជាតិ​ខ្មែរ​ទោះជា​ចេញ​ធ្វើ​នេសាទ ឬ​មិន​ចេញ​ក៏​ដោយ​ក៏  ត្រូវតែ​បង់​លុយ​ជូន​មន្ត្រី​ជំនាញ​ជលផល ឬ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មការ​ស្រាល​ត្រួតពិនិត្យ​បទល្មើស​លើ​ផ្ទៃ សមុទ្រ ដែលមាន លោក តេង សួន ជា​អ្នកចាត់ចែង​គ្រប់គ្រង​ការងារ​ជា​ប្រធាន និង​ប្រមូល​លុយ​យក​ទៅ​បែងចែក​គ្នា​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​យូរ​ឆ្នាំ​មកហើយ ។​

73