លោ​ក មេ​គយ​ឆាយ​ សុ​ធា ​ខេ​ត្តឧត្ត​រមា​នជ័យ​បើក​ឲ្យ​ឈ្មួញ​នាំ​ម៉ូតូគេច​ពន្ធ​ម៉ា​សេរី

តាម​​សេចក្តី​រាយ​ការណ៍​​ពី​ប្រ​ជាព​លរ​ដ្ឋ​នៅ​​ខេត្ត​ឧ​​ត្ត​រ​​មានជ័​យ​បា​ន​ឲ្យ​ដឹ​ងថា​ កន្លងម​ក​ប្រ​ធាន​សា​​ខា​គយ​​ខេត្ត​ឧ​​ត្ត​រ​មាន​ជ័យ​បាន​​ឃុបឃិត​​ជាមួយ​ប្រធា​ន​ស្នាក់កា​រ​គយ​ច្រក​​អន្តរ​ជាតិ​អូរ​​ស្មាច់​បើកដៃ​​ឲ្យ​ឈ្មួញ​ខិល​ខូច​នាំ​​ម៉ូតូ​គេចព​ន្ធ​ចូល​មក​ល​ក់​ពេញ​​ខេត្ត​ឧ​ត្ត​រ​​មានជ័​យ​។ ហេតុ​នេះហើយ​​ទើប​នៅ​ក្នុង​​ខេត្ត​នេះ​​សម្បូរ​ទៅ​ដោយ​ប្រ​ជាពលរ​ដ្ឋ​ដែ​ល​ប្រើប្រា​ស់​ម៉ូ​តូ​អត់​ពន្ធ​​យ៉ាង​អ​នាធិបតេ​យ្យ​។ អ្វី​ដែ​ល​​គួរ​ឲ្យ​ងឿងឆ្ងល់​​នោះ​គឺ​នៅ​ក្នុង​ស្រុ​ក​ត្រពាំង​ប្​រាសាទ​​មាន​កន្លែង​លក់​ម៉ូតូ​គេចពន្ធ​រាប់​ភ្លេច ប៉ុន្តែ​សមត្ថកិច្ច​គយ​និង​កងរាជអាវុធហត្ថ​ឃុបឃិត​គ្នា​បង្ក្រាប​តែ​៣​កន្លែង​ប៉ុណ្ណោះ ចំណែក​កន្លែង​ដទៃ​ទៀត​គេ​បែរជា​មិនបង្រ្កាបទៅវិញ ​។

​មេ​គយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សហ​ការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​បង្ក្រាប​ទីតាំង​លក់​ម៉ូតូ​គេចពន្ធ​៣​កន្លែង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​រឹបអូស​បាន​ម៉ូតូ​ចំនួន​២២​គ្រឿង និង​នាំខ្លួន​អ្នកលក់​ម៉ូតូ​យកទៅ​ធ្វើ​កំណត់ហេតុ ​។

​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​អ្នកលក់​ម៉ូតូ​អត់​ពន្ធ​មួយរូប​បាន​ទទួលស្គាល់ថា គាត់​ពិតជា​បាន​លក់​ម៉ូតូ​អត់​ពន្ធ​ដោយ​ខុសច្បាប់​មែន ហើយ​អ្វីដែល​នឹកស្មាន​មិន​ដល់​គឺ​សមត្ថកិច្ច​តម្រូវ​ឲ្យ​រូបគាត់​បង់លុយ​ក្នុង​ម៉ូតូ​១​គ្រឿង​ដល់​ទៅ​៧៥០​ដុល្លារ​អាមេរិក​។ បញ្ហា​នេះ​លោក ប៊ែ​ន​ស៊ីម៉ន ដែលជា​មេ​គយ​ធំ​ត្រូវ​តាមដាន​សកម្មភាព​រប​ស់លោក ឆាយ សុធា ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ខ្លះ​ផង កុំ​ឲ្យ​គិតតែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​៕

a4fb79e6-41e7-4a97-b82d-b110c08023cc