លោក នូ ស៊ីថាជាអតីតឈ្មួញរកស៊ី ឈើខុសច្បាប់ និងមានខ្នងបង្អែក ពីលោក លឹម ប៊ុនណា ហៅខ្នា ដែលជាឈ្មួញរកស៊ីឈើខុសច្បាប់ ធំ ជាងគេប្រចាំភូមិភាគឦសានហើយលោកនូស៊ីថាបានប្រែក្លាយវាសនារប ស់ខ្លួនពីឈ្មួញឈើទៅជាមេគយខេត្តត្បូងឃុំដ៏មានឥទ្ឋិពល ។
លោក នូ ស៊ីថា មានជំនាញ វាយតម្លៃពន្ធលើ ឈើគ្រញូង ក៏ដូចជាឈើប្រណីតដែល ក្រុមឈ្មួញ កំពុងធ្វើការដឹកជញ្ចូនចេញ ទៅប្រទេសវៀតណាមទាំងយប់ ទាំង ថ្ងៃ បើទោះបីជាគ្មានបារ៉ែនណាមួយ កំណត់ឱ្យជំនាញគយប្រមូលពន្ធ ពីការ នាំចេញឈើខុសច្បាប់ក៏ដោយ ។ លោក នូ ស៊ីថា បានប្រើប្រាស់សិទ្ធិអំណាច របស់ខ្លួន ក្នុងការក្តោបព្រភពចំណូល ដែលបានមកពីការដឹកជញ្ចូនឈើ ខុស ច្បាប់ហើយយក ទៅបែងចែកឱ្យមន្ត្រី និងសមត្ថកិច្ចដទៃ ទៀត ដែលភាសាសាមញ្ញ គេនិយម ហៅថាលោក នូ ស៊ីថា ជាអ្នកបោះមេ ។សម្រាប់ ការវាយតម្លៃពន្ធលើឈើ ខុសច្បាប់ មុនពេលអនុញ្ញាតឱ្យនាំចេញ ទៅប្រទេសវៀតណាម គឺលោក នូ ស៊ីថា បានបង្គាប់ឱ្យក្រុមឈ្មួញបង់ប្រាក់ យ៉ាងហោចណាស់១០ភាគរយ នៃ តម្លៃឈើសរុបក្នុង១រថយន្ត ដូចជា ករណីដឹកជញ្ចូនឈើ តាមរថយន្តយីឌុប ដែលមានចំណុះ៤០ទៅ៦០តោន មាន តម្លៃមិនតិចជាង៥០ម៉ឺនដុល្លារនោះ បើ ដកចំនួន១០ភាគរយ តាមការតម្រូវ របស់លោក នូ ស៊ីថា មិនដឹងជាក្នុង ១ថ្ងៃៗលោកនូ ស៊ីថាអាចប្រមូលប្រាក់ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ក្នុង កម្រិតណានោះទេ ។ទោះបីរាជរដ្ឋា ភិបាលកម្ពុជា ដាក់បទបញ្ជាឱ្យមាន ការបង្ក្រាបបទល្មើសព្រៃឈើ ពិសេស បទល្មើសឈើប្រណីតក៏ដោយ ក៏ លោកសូ ស៊ីថា បានបើកដៃឱ្យក្រុមឈ្មួញ នាំចេញឈើ ខុសច្បាប់ យ៉ាងអនាធិបតេយ្យ ។ ក្នុងការឃុបឃិតជាមួយឈ្មួញ ឱ្យមាន ជំនួញឈើខុសច្បាប់ ឆ្លងកាត់តំបន់ ព្រំដែន ។ អង្គភាពប្រឆាំងអំពើពុក រលួយរបស់លោក ឱម យិនទៀង បាន ប្រកាសឱ្យដឹងថា នៅតាមស្ថាប័នរដ្ឋ និងអង្គភាព ប្រមូលពន្ធមួយចំនួន នៅតែបន្តលួច ប្រព្រឹត្តអំពើពុករលួយ ផ្ទុយពីគោល ការណ៍កែទម្រង់ របស់រាជរដ្ឋាភិបាល ដែលអង្គភាព ប្រឆាំងអំពើពុករលួយ កំពុងចាត់វិធានការទប់ស្កាត់ ជាបន្ត បន្ទាប់ ។ ប៉ុន្តែ លោក នូ ស៊ីថា ដែលឃុប ឃិតឱ្យមានទំនិញខុសច្បាប់ ឆ្លងកាត់ ព្រំដែនយ៉ាងអនាធិបតេយ្យ ដើម្បីប្រ មូលប្រាក់ យកទៅធ្វើមានធ្វើបានផ្ទាល់ ខ្លួន គេមិនទាន់ឃើញអង្គភាពអំពើពុក រលួយ យកចិត្តទុកដាក់ស៊ើបអង្កេតនៅ ឡើយទេ ។ អ្នកដែលស្គាល់លោក នូ ស៊ីថា បានឱ្យដឹងថាលោកនូ ស៊ីថា ឡើងធ្វើជាប្រធានសាខាគយ គាត់ រកតែម៉ូតូកញ្ចាស់ជិះសឹងគ្មាន តែពេល នេះលោក នូ ស៊ីថា មានលុយទិញ រថយន្តតម្លៃជិត២០ម៉ឺនដុល្លារ មកប្រើ ប្រាស់យ៉ាងហ៊ឺហារបំផុត។ ភាពអសកម្ម របស់លោក នូ ស៊ីថា ធ្លាប់ធ្វើឱ្យមន្ត្រី គយធំៗ នៅក្នុងអគ្គនាយកដ្ឋានមានការ ក្តៅក្រហាយយ៉ាងខ្លាំង។ ប៉ុន្តែអំណាច ទឹកលុយ ដែលបានមកពីអំពើពុករលួយ លោក នូ ស៊ីថា គ្មានអ្នកណាអាចធ្វើអ្វី លោកនូ ស៊ីថា បានឡើយ ។
ពាក់ពន្ផ៍បញ្ហានេះសារពត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីលោកនូស៊ីថាប្រធានសាខាប្រធាន សាខាគយ និងរដ្ឋាករខេត្តត្បូងឃុំបាននៅឡើយ៕