លោក​ រ៉ង ​រដ្ឋា​ និង ​ជន់​ រច​នាទើបចូល​បំ​រើកា​រងារ​គយ​ឥឡូ​វឡើង​ធ្វើ​ជាអនុ​ប្រ​ធាន​ការិយា​ល័យ​ប្រព្រឹ​ត្តអំ​ពើ​ពុករ​លួយ​ជា​ចំហ​រ ?

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​ទាំង ២​រូប រួមមាន​ឈ្មោះ រ៉ង រដ្ឋា អត្តលេខ​១៣៤៩ និង​ឈ្មោះ ជន់ រចនា អត្តលេខ​១៣១៤ ពោលគឺ​ការតែងតាំង​មន្ត្រី​គយ ទាំងពីរ​នាក់​នេះ ជា​អនុប្រធាន​ការិយាល័យ សាខាគយ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មន្ត្រី​គយ នៅក្នុង​អគ្គនាយកដ្ឋាន រិះគន់ថា ពោរពេញ​ទៅដោយ ភាពមិនប្រក្រតី ហើយ​អាច​ ​ប្រព្រឹត្តអំពើពុករលួយ​ ។ និយាយបានថា ចំណាត់ការ​របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ចំណាត់ការ របស់លោក ប៉ែន ស៊ីម៉ន អគ្គនាយក​គយ​និង​រដ្ឋាករ មាន​អាថ៌កំបាំង ទើប​មានការ​តែងតាំង​មន្ត្រី​ថ្មីៗ ​។

ប្រភពពីរ​​ក្រ​សួង​​សេដ្ឋ​កិច្ច និង​​ហិ​រញ្ញ​វត្ថុ ចុះ​​ថ្ងៃ​ទី​​១៦ ខែ​មិ​ថុនា ឆ្នាំ​​២០​១៤ អំ​ពី​​ការ​តែ​ង​តាំង ផ្ទេរ​​ភារ​កិច្ច​​ម​ន្ត្រី​​គយ ចំ​នួន ១៣​នាក់​​ក្នុង​នោះ មាន​​ភ្នាក់​ងារ​​គយ ៨​​នាក់ និង​​ម​ន្ត្រី​រាជ​ការ​​គយ ៥​​នាក់ ព្រម​ទាំង​​តែងតាំង​ដំ​ទ្បើង តួនាទី ៦​នាក់ ហើយ​ក្នុងចំណោម​មន្ត្រី​គយ ដែល​ត្រូវ​តែងតាំង ដំ​ទ្បើង​ឋានៈ គឺមាន​មន្ត្រី​ចំនួន ២​នាក់ ត្រូវបានតែងតាំង ជា​ប្រធានស្តីទី​សាខាគយ និង ៤​នាក់​ទៀត ជា​អនុប្រធាន​ការិយាល័យ ហើយ​ក្នុងចំណោម អនុប្រធាន​ការិយាល័យ ចំនួន ៤​នាក់​នោះ គឺមាន ២​នាក់ ជា​មន្ត្រី​គយ ដែល​ទើប​បម្រើ​ការងារ ក្នុង​រយៈពេល ៤​ទៅ​៥ ឆ្នាំ​ប៉ុណ្ណោះ នាំ​ឲ្យ​ក្តុ​ម​មន្ត្រី​រិះគន់ថា ការតែងតាំង​នោះ មាន​ភាពមិនប្រក្រតី ។

​ ​មន្ត្រី​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​លើកទ្បើង​ទៀតថា អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ដើម្បី​កុំ​ឲ្យ​មាន​ភាពមិនប្រក្រតី ក្នុងការ​តែងតាំង ដំ​ទ្បើង​តួនាទី​មន្ត្រី​គយ ដោយមាន​ភាពមិនប្រក្រតី​។ ព្រោះ​មន្ត្រី​គយ​ខ្លះ ធ្វើ​ការងារ​រយៈពេល ២០​ទៅ​៣០ ឆ្នាំ ហើយ​ស្នើសុំ​តាម​លំដាប់លំដោយ ដើម្បី​ឲ្យ​មានការ​តែងតាំង ទៅជា​ថ្នាក់ដឹកនាំ សាខាគយ​ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​ទើប​បង្កើត​ថ្មី មិន​ត្រូវបាន​ថ្នាក់លើ ពិនិត្យ​ពិចារណា​ទេ ហើយ​បែរជា​តែងតាំង មន្ត្រី​គយ​ថ្មីៗ​ឲ្យ​ទៅកាន់ តំណែង​សំខាន់ៗ នៅ​សាខាគយ​ខេត្ត​ត្បូងឃ្មុំ ទៅវិញ​។

​ការពិត​ឈ្មោះ រ៉ង រដ្ឋា និង​ឈ្មោះ ជន់ រចនា ទើប​ចូល​បម្រើ​ការងារ ៤​ទៅ​៥ ឆ្នាំ​ប៉ុណ្ណោះ ស្រាប់តែ​មានការ​តែងតាំង ជា​អនុប្រធាន​ការិយាល័យ សាខាគយ​ខេត្ត​ត្បូងឃ្មុំ ចំណែក​មន្ត្រី​គយ ដែលមាន​អតីតភាព​ការងារ រាប់សិប​ឆ្នាំ បែរជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​អគ្គនាយក​គយ មើលមិនឃើញ​។ មន្ត្រី​ក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ មួយចំនួន​បាន​រិះគន់ថា ការរៀបចំ​រចនាសម្ព័ន្ធ ស្ថាប័នគយ​ខេត្ត​ត្បូងឃ្មុំ ពោរពេញ​ទៅដោយ អំពើពុករលួយ​បក្ខពួកនិយម ​៕

ab178