នាយ​សង្កាត់​ជល​ផលប៉ោយ​ប៉ែត ​សី ​ស៊ីល័យ និងលី​ ហៅ​ខ្លា​ឃ្មុំ ប្រ​ឈ​មមុខ​ប្តឹងពី​ប្រជា​ពល​រដ្ឋពីប​ទរំលោភ​យក​ដីសា​ធា​រណៈ ​និង​បិទផ្លូវ​ដើរ !

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថា ពួក​គាត់​រស់នៅ​ក្នុងភូមិ​នេះ​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​ក្នុង​មួយ គ្រួសារ មាន​ដី​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​សាងសង់​លំនៅដ្ឋាន តាម​គ្រួសារ​នី​មួយៗ​។​

​ដូចជា ស្រាប់តែ​ថ្មីៗ​នេះ​ផ្លូវ​សម្រាប់​ដើរ​ឆ្លងកាត់​រាល់ថ្ងៃ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ក្នុង​ដី​៤០​ម៉ែត្រ មាន​ផ្លូវ​មួយ​ខ្សែ សាងសង់​ផ្ទះ​ទល់​គ្នា​មុខក្រោយ ដោយ​នៅក្នុង​ភូមិ​មាន​ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ និង​មាន​គម្រោង​ផ្លូវ ខ្វាត់ខ្វែង​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​តាមតែ​ទំនើងចិត្ត​។ ហើយ​បែរជា​ធ្វើ​របង​បិទផ្លូវ​ធ្លាប់​ដើរ​ជា​ប្រចាំ​រាល់ថ្ងៃ ហើយ​ដែល​ទីតាំង​បិទ​នោះ​រំលោភ​បិទ​ដោយ​អាង​អំណាច​ខ្លួន​ជា​នាយ​សង្កាត់​ជលផល​ក្រុង​ប៉ោយប៉ែ​ត​នោះ ។​

​បើ​តាម​ប្រជាពលរដ្ឋ​បញ្ជាក់ថា នៅតាម​ដី​ទ្បូ​ត៍​ផ្សេងៗ​មាន​ផ្លូវ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ ក្នុង​៤០​ម៉ែត្រ គឺ​មាន​ផ្លូវ​១​ខ្សែ ។ ប៉ុន្តែ​នៅ​ចំណុច​ក្រុមទី​៩ ក្នុង​ភូមិ​សាមគ្គី​មានជ័យ ដែល​ពួក​គាត់​រស់នៅ​ចំណុច​ផ្លូវលំ​២​ខ្សែ នៅ​ពី​ខាងជើង ឆៀង​ខាងលិច​ទល់មុខ​ផ្លូវ​បេតុង​១​ខ្សែ ជាប់​នឹង​សំណង់​ផ្ទះល្វែង​របស់​ក្រុមហ៊ុន ខេ​ធី​អេច នៃ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោន​វិញ គឺ​មាន​ផ្ទៃដី​ប្រមាណ​ជា​១០០​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សី ស៊ី​ល័យ ជា​នាយក​សង្កាត់រដ្ឋបាល ជលផល​។ ហើយ​មាន​កើតហេតុ​ស្រាប់តែ​ពួកគេ​បាន​ឃើញ​នាយ​សង្កាត់​ជលផល​ឈ្មោះ សី ស៊ី​ល័យ នេះ​បាន​ហៅ​មន្ត្រី ប៉ូលិស និង​អាជ្ញាធរ​ចុះមក​ធ្វើ​របង​បិទ​ផ្លូវ​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទាំង​ស្រុង​តែម្តង ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ក្រុម​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤ ក៏​បាន​ធ្វើ​ការតវ៉ា​ចោទប្រកាន់​មន្ត្រី ២​រូប គឺ​ឈ្មោះ សី ស៊ី​ល័យ ជា​នាយ​សង្កាត់​ជលផល​និង​ឈ្មោះ លី ហៅ​ខ្លាឃ្មុំ ពី​បទ​បិទ​ផ្លូវ​សាធារណៈ មិន​ឱ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់ ហើយ​ដែល​បញ្ហា​នេះ​មិន​គួរ​ក្រុម អាជ្ញាធរ​កាន់ជើង​ក្រុមមន្ត្រី​ខូច ហើយ​ជាន់ឈ្លី​កំណែទម្រង់​ភូមិ​-​ឃុំ​មាន​សុវត្ថិ​នោះទេ ។​

​ជា​ពិសេស​បញ្ហា​ខាងលើ​ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា មន្ត្រី​ទាំង​២​រូប​នេះ​ទៀត​ថា បាន​ប្រើ​អំណាច​បិទផ្លូវ​មិន​ឱ្យ​ពួក គាត់​ធ្វើ​ដំណើរ ហើយ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​ក៏​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ទ្បើយ​ដែល ទំនង​កើត មាន​អំពើ​ពុករលួយ​ជាមួយ​គ្នា​ឬ​អាចជា​ខ្នងបង្អែក​របស់ សី ស៊ី​ល័យ ក៏​អាច​ថា​បាន ព្រោះ​គេ​ឃើញ​ក្រុម អាជ្ញាធរ​ចុះ​ទៅ​ធ្វើ​របង​ឱ្យ​ជន​នោះ ។​

​ប្រភព​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​រដូវវស្សា​ផ្លូវលំ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​សភាព​ស្អិត ឬ​រអិល​ដូច​ខ្លាញ់ និង​ទឹក​លិច ហើយ​កន្លែង​ខ្លះ​មាន​ជង្ហុក​ជ្រៅៗ​ពិបាក​ធ្វើ​ដំណើរ​ចេញចូល ទើប​ពួកគាត់​នាំគ្នា​តវ៉ា​សុំ​បើកផ្លូវ​ឱ្យ​ជិត​មក​រក ផ្លូវ​បេតុង ដើម្បី​ងាយស្រួល​ធ្វើដំណើរ​។​

​ផ្ទុយទៅវិញ តែ​ការតវ៉ា​របស់​ពួកគាត់​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​បុគ្គល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល ចុះមក ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ​បើកផ្លូវ​បាន​ទ្បើយ ។ ហើយ​ថែមទាំង​យក​បង្គោល​ថ្មី​ទៅ​ធ្វើ​ជា​របង​បិទផ្លូវ​ទៀត ផង ។ ដោយឡែក ជុំវិញ​បញ្ហា​ខាងលើ លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​ទ្បើង​វិញ ជាបន្ទាន់ ព្រោះ​មន្ត្រី​ទាំង​ពីរ​រូប នោះ​កំពុងតែ​ប្រើ​អំណាច ពេល​រំលោភ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​ច្បាប់​ព្រៃ​ហើយ មិនតែប៉ុណ្ណោះ លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត ង៉ោ ម៉េង​ជ្រួន ហាក់ដូចជា ព្រងើយ​ចំពោះ​រឿងនេះ និង​គួរតែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត គិតគូរ​ការពារ ប្រយោជន៍​រួម​ឱ្យ​ប្រជាពលរដ្ឋ​ផង ព្រោះថា ការបិទផ្លូវ​ដើរ​ដូច​ខ្ទប់​រន្ធ​ច្រមុះ​អ៊ីចឹង​ដែរ និង​មិន​គួរ​ទៅ​ការពារ​ផល ប្រយោជណ៍​ឱ្យ​មន្ត្រី​ខិលខូច​ទាំង​ពីរ​នាក់​នោះ​ទេ ។ ព្រោះថា ភាគច្រើន​ឱ្យ​តែ​មន្ត្រី​មាន​អំណាច​មាន​លុយ គឺ​តែងតែ​ឈ្នះ ប្រជាពលរដ្ឋ​ជានិច្ច ។ មិន​ថា តែ​ប្រជាពលរដ្ឋ ម្ចាស់​ដី ឬ​អត់​នោះទេ ។ ផ្ទុយ​ទៅ​វិញ​តាម​ទម្លាប់​មន្ត្រី​ក្នុង​ក្រុង​ប៉ោយប៉ែត ឱ្យតែ​មាន​អំណាច និង​មាន​លុយ​នោះ​ទេ ជា​ខុស​ច្បាប់​ក៏​ក្លាយជា​ត្រូវ​ហើយ​មាន​អាជ្ញាធរ​ការពារ​ទៀតផង ។​/

ukrabun_seisilay-150x105