អ្នកស្រុកក្រុមសហគមន៍ប្រជាតំបន់ព្រៃឡង់ដ៍ បានចោទប្រកាន់ថា តំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិអាជ្ញាប័ណ្ណ នៅក្នុងក្រុមហ៊ុន CRCK គឺជាអ្នកឃុបឃិតគ្នាជាមួយក្រុមហ៊ុនយួន ឱ្យមានការកាប់បំផ្លាញព្រៃឡង់ដ៍យ៉ាងរង្គាល អស់រយៈពេលជាយូរឆ្នាំតាំងពីក្រុមហ៊ុនយួន CRCK នេះបានទទួលអាជ្ញាប័ណ្ណព្រៃសម្បទានក្នុងតំបន់ព្រៃឡង់ដ៍ម្ល៉េះនេះ បើតាមការអះអាងរបស់អ្នកភូមិ ។
ដូចជា ពីតំបន់ភូមិស្រែវាលឃុំដងកាំបិត(ហ្ស៊ោនទំរីង)ស្រុកសណ្តាន់ ខេត្តកំពង់ធំ មកគឺក្រុមអ្នកឃ្លាំមើលព្រៃឈើ បានឱ្យដឹងថា គឺតំណាងក្រុមហ៊ុនដែលបានទទួលសិទ្ធិម៉ៅការបោសសំអាតព្រៃឈើក្នុង ក្រុមហ៊ុន CRCK នោះឈ្មោះ កែវ សារ៉ាន់ ឋានៈជាផ្កាយ៣ ក្រសួងការពារជាតិ ពេលនេះកំពុងរងជាប់ឈ្មោះ ជាអ្នកកាប់បំផ្លាញដែនព្រៃឡង់ ដ៍សំខាន់របស់ខេត្តកំពង់ធំ ហើយក្នុងនោះក៏មានការពាក់ព័ន្ធយ៉ាងខ្លាំងផងដែរ ទៅ នឹងលោក ហ៊ុន ណេង បងប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមហ៊ុនកៅស៊ូរបស់រដ្ឋយួន ត្រូវបានគេចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន កាប់ឈើខុសច្បាប់នៅក្នុង ខេត្តកំពង់ធំ និងត្រូវរិះគន់ចោទប្រកាន់ថា ជាខ្នងបង្អែកឱ្យ លោកផ្កាយ ៣ កែវ សារ៉ាន់ នោះ ។
បើយោងតាមឃ្លីបវីដេអូ និងរូបថតឯកសារ ដែលក្រុមអ្នកតស៊ូមតិបានរកឃើញឱ្យដឹងថា បានថតកាលពី ២ សប្តាហ៍ក្នុងខែមុនជាច្រើនរូបភាព និងថ្មីៗនេះទៀត បើទោះជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងការបែកធ្លាយ ឬការអាក់ខានតម្រូវការទិញព្រៃឈើឆ្លងដែនក៏ដោយ ក៏សកម្មភាពនោះគ្រាន់តែ រយាល ប្រហែលជា ១រយៈខ្លីប៉ុណ្ណោះ ។ ហើយពេលនេះ គឺសកម្មភៅពមុននៅតែបន្តកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃឡង់ដ៍ ឃើញកើតមានដដែល ។
យោងសកម្មភាព បានបង្ហាញពីរថយន្តដឹកឈើជាច្រើនដែលជារបស់ក្រុមហ៊ុន MDS Export and Import របស់ឈ្មួញឧកញ៉ា ទ្រី ភាព បានដឹកឈើពីព្រៃទៅរោងអារឈើនៅក្នុងគម្រោងអភិវឌ្ឍន៍កៅស៊ូ Chu Pah និងដីសម្បទានសង្គមកិច្ច ដែលក្រុមហ៊ុននេះបញ្ជាក់ថា ជាដីរបស់លោក ហ៊ុន ណេង ដែលបានស្នើសុំជាដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល។តាមគម្រោង Chu Pah ត្រូវបានប្រតិបត្តិការដោយក្រុមន CRCK II Kampong Thom ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Rubber Group មួយរបស់រដ្ឋយួន ។ពាក់ព័ន្ធនឹងការបែកធ្លាយចោទប្រកាន់លោក កែវ សារ៉ាន់ ផ្កាយ ៣ ក្រសួងការពារជាតិជាអ្នកឃុបឃិតបណ្តោយឱ្យ មានការកាប់បំផ្លាញព្រៃឡង់ដ៍នេះ ផ្ទុយទៅវិញលោក ហ៊ុន ណេង ត្រូវបានគេនាំពាក្យបដិសេធន៍ ។ ហើយគេមិន អាចធ្វើការផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទ ដែលគេថតឃ្លីប និងរូបភាពនោះទេ។ រីឯ លោក ហ៊ុន ណេង បាន បដិសេធការចោទប្រកាន់នេះកាលពីដើមខែហួសកន្លងមកនេះ។ដោយឡែក តាមលោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការ ការពារធនធានធម្មជាតិបានថ្លែងថា ក្រុមហ៊ុន សេង សារ៉ាវុធ ជាក្រុមហ៊ុនកាប់ឈើរបស់លោក សេង កុកឃាង ជាប្អូនលោកស្រី សេង គាង អតីតប្រពន្ធលោក ហ៊ុន ចូច ក្មួយលោក ហ៊ុន សែន បានកាន់អាជ្ញាប័ណ្ណដើម្បីធ្វើការផាត់ទាត់ឈើ CRCK នេះពីលោក កែវ សារ៉ាន់ ដែលជា តំណាងអ្នកចាត់ការ ឬម៉ៅការពីក្រុមហ៊ុនយួន CRCK ឱ្យទៅលោក សេង កុកឃាង ឬ តា៩៥ “ង៧០” ។
រីឯលោក កែវ សារ៉ាន់ ត្រូវបានផ្ទៃក្នុងឈ្មួញក្រុមហ៊ុនធំរកស៊ីឈើមួយសុំមិនចេញឈ្មោះថា ជាអ្នកចាំទទួលផលជាមួយ បណ្តាញរដ្ឋបាលព្រៃ ឈើមាននាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ ក្នុង១ម៉ែត្រគូប ចាប់ពី ៥-១០ដុល្លារ យ៉ាងត្រជាក់ចិត្តបំផុត ។
ក្រុមអ្នកស្រុកសណ្តាន់បានបន្ថែមថា រយៈពេលជាង ៣ឆ្នាំ កន្លងមកនេះក្រុមហ៊ុន CRCK បានសាងសង់រោង ម៉ាស៊ីនទុក អារឈើកាប់ចេញពីព្រៃឡង់ដ៍ចំនួនពីរកន្លែង នៅក្នុង ឃុំអូរងៀវ និង ឃុំមានរិទ្ធ ចំណែកឯក្រុមហ៊ុន សេង សារ៉ាវុធ ធ្វើប្រតិបត្តិការរោងម៉ាស៊ីនអារឈើនៅតំបន់នោះផងដែរ ដោយពុំមានច្បាប់ ឬបន្លំជាមួយ CRCK ដើម្បីជ្រកបន្លំក្នុងការនាំបទល្មើសព្រៃឈើចេញឱ្យស្របច្បាប់ ។
ទោះជាយ៉ាងណា ខណៈដែលព្រៃឈើល្អត្រូវបាត់បង់វិនាសហិនហោចអស់លោក សេង កុកឃាង បានបន្លាស់ទីប្រតិបត្តិការ របស់ខ្លួនទៅកាន់ភូមិស្ទឹងតូចមួយ ក្នុងឃុំមានរិទ្ធ ដែលលោក សាវុធ អះអាងថា លោក ហ៊ុន ណេង ជាអ្នកគ្រប់គ្រងដីនេះ ដែលទុក សម្រាប់ចែកឱ្យអតីតយោធិនពិការ។ ហើយបទល្មើសព្រៃឈើបានលួចកើតមានយ៉ាងពេញបន្ទុកករណីនោះ គេពុំដឹងថា ពាក់ព័ន្ធជាមួយលោក ហ៊ុន ណេង ឬអត់ ។
បញ្ហាខាងលើក្រុមហ៊ុន CRCK និងក្រុមហ៊ុន សេង សារ៉ាវុធ ឬក្រុមហ៊ុន កែវ សារ៉ាន់ ប្រយោលនោះបានជាប់ពាក់ ព័ន្ធក្នុងវិវាទជាមួយនឹងអ្នកស្រុកទាក់ទងនឹងសកម្មភាព កាប់ឈើព្រៃឡង់ដ៍ខុសច្បាប់អស់រយៈពេលជាច្រើនឆ្នាំ។
ដូចជា កាលពី ខែមីនា ឆ្នាំ២០១២ អ្នកភូមិជាង ២០០ នាក់ បានទៅឡោមព័ទ្ធនៅរោងអារឈើរបស់ក្រុមហ៊ុន សេង សារ៉ាវុធ ម្តងមកហើយ ដោយប៉ះទង្គិចជាមួយនឹងសន្តិសុខអស់នោះ។
ផ្ទុយទៅវិញក្រុមសហគមន៍បានងើបប្រឆាំងទៅ និងការកាប់ព្រៃឡង់ដ៍ខុសច្បាប់ឡើងរយៈពេល ៣ ថ្ងៃផ្ទួនៗគ្នា បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ក្រុមហ៊ុនកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ដែលបានរំលោភលើកិច្ចសន្យា នឹងត្រូវលុបចោលហើយ និងប្រែក្លាយទៅជាដីសម្បទានសង្គមកិច្ចវិញទាំងអស់។
ជុំវិញភាពមិនប្រក្រតីខាងលើវិញ លោក ជុំ យីម សកម្មជនសហគមន៍ព្រៃឡង់ដ៍ ដែលតែងតែដើរល្បាតប្រឆាំងការ កាប់ឈើបានថ្លែងថា ការឃុបឃិតរបស់ក្រុមហ៊ុនកាប់ឈើខុសច្បាប់ជាមួយនឹងមន្ត្រីមានអំណាច បានធ្វើឱ្យសកម្ម ភាពរបស់សហគមន៍ជួបការពិបាកនឹងការទប់ស្កាត់យ៉ាងខ្លាំង ។ ហើយបទល្មើសព្រៃឈើតំបន់នេះគ្រប់យ៉ាងរួមទាំងមន្ត្រី ជំនាញផងដែរ ដែលសុទ្ធតែមានចំណែកដឹងឮតែមិនទប់ស្កាត់ ។
លោកបានបន្តថាៈ «ព្រៃឡង់ មិនអាចវិលត្រឡប់ ទៅដូចដើមទេ ឬត្រូវបានអភិរក្សទេ ព្រោះអាជ្ញាធរបានរួមដៃជា មួយនឹងអ្នកកាប់ឈើដើម្បីធ្វើអាជីវកម្មនេះ» នេះយ៉ាងទ្រង់ទ្រាយធំតែម្តង ។ ហើយឯក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ គេមិន រំពឹងថា និងមានវិធានការក្តៅប៉ះបក្ខពួកគេបានទេ ក្រៅពីសង្ស័យថា មានចំណែកនៅពីក្រោយផងក៏អាចថាបាន ។
មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ក្រុមហ៊ុន CRCK បានធ្វើការបន្លាស់រោងម៉ាស៊ីនអារឈើរបស់គេទៅក្នុងដី សម្បទាន សង្គមកិច្ចមួយផ្សេងទៀត នៅក្នុង ឃុំមានរិទ្ធ។ ឥឡូវនេះ គេបានបង្កើនការកាប់ឈើ ព្រោះកន្លែងនោះក៏នៅទៀតជិតនិង ព្រៃឡង់ ផងដែរ។
លោក យីម បានអំពាវនាវដល់រដ្ឋាភិបាលឱ្យធ្វើអន្តរាគមន៍ និងចាត់វិធានការប្រឆាំងក្រុមហ៊ុនកាប់ឈើផងនោះ។ «ខ្ញុំសូមស្នើរដ្ឋាភិបាលសូមមេត្តាទទួលស្គាល់ការកាប់ឈើ អនាធិបតេយ្យនៅ ព្រៃឡង់ ផង។ សូមមេត្តា កុំស្តាប់មន្ត្រីរបស់លោកដែលតែងតែនិយាយកុហកថា គ្មានការកាប់ឈើខុសច្បាប់»នោះ គឺព្រៃឡង់ដ៍ ជិតរលាយអស់ហើយដោយសារ CRCK នោះ ។
លោកថាៈ «ព្រៃឡង់ ជាចំណុចសំខាន់នៃចលនាសហគមន៍ប្រឆាំងនឹងការកាប់ឈើខុសច្បាប់ ហើយវាកាន់តែដុនដាបឥឡូវនេះ។ មួយផ្នែកនេះដោយសារតែគ្មានការគាំទ្រគ្រប់គ្រាន់ពីអង្គការមិន មែនរដ្ឋាភិបាល និងម្ចាស់ជំនួយ និងការគាំទ្រនយោបាយនិងដោយសារតែមានភាពអនាធិបតេយ្យកាន់តែខ្លាំង ឡើង»។
ក្រុមសហគមន៍បានថ្កោលទោសបន្ថែមថាៈ «វាជាការបំផ្លាញព្រៃឡង់ដ៍ទាំងស្រុង។ ព្រៃអភិរក្សមិនត្រូវបានអភិរក្សទេ។ ហើយគឺជាក្រុមប្រជាសហគមន៍ ព្រៃឡង់ដ៍ ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពិចារណាពីផលការប៉ះ ពាល់ វិនាសព្រៃឡង់ដ៍នេះ ។ ដែលក្រុមមន្ត្រីកំពុងតែរួមគ្នាជាមួយឈ្មួញបំផ្លាញជាប្រព័ន្ធ ហើយ មិនគួរបើលោក អ៊ុក រ៉ាប៊ុន ធ្វើមិនដឹងមិនឮនោះទេ ។/
ដោយ ៖ ម្ចាស់ព្រៃឡង់ដ៍