មេ​ព្រៃក​ន្ទូត​បើក​ដៃ​ឲ​ឈ្មូញ​ដឹ​កជ​ញ្ជូ​ន​ឈើ​ប្រ​ណីត​ទាំង​យប់​ទាំង​ថ្ងៃឆ្លងកាត់​មុខស្នាក់​ការរដ្ឋ​បាលព្រៃឈើ​កន្ទួត​ដោ​យ​សេ​រី

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​ថយ​ន្ត ​ទំនើប​ជាច្រើន​ប្រភេទ ដែល​ឈើ​ប្រណីត​ទាំងនោះ​មាន​ប្រភព​មកពី​ខេត្ត​ម​ណ្ឌ​គិរី ហើយ​ត្រូវបាន​គេ​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ខេត្តក្រចេះ​។ តាម​ប្រភពព័ត៌មាន​បាន​បន្ត​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន​គេ​ ដឹកជញ្ជូន​បន្ត​ចេញពី​ភូមិសាស្ត្រ​ទឹកដី​ខេត្តក្រចេះ តាមរយៈ​រថយន្ត​ទំនើបៗ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ឈ្មួញ​ធំ​ចាំ​ប្រមូល​ទិញយក​ទាំងអស់​នៅ​ទីនោះ​។​

ការសន្យា​របស់លោក ​ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ កាលពីពេល​ថ្មីៗ​នេះ ថា​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ សមត្ថកិច្ច​របស់ខ្លួន ត្រូវគេ​មើលឃើញ​ថា​​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បន្ទាប់ពី​ការសន្យា​មិនទាន់បាន​រួចពីមាត់​ស្រួលបួល​ផង បទ​ល្មើស​​ព្រៃ​នៅលើ​ទឹកដី​ខេត្តក្រចេះ ត្រូវគេ​មើលឃើញថា​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​អនាធិបតេយ្យ​។​

មន្ត្រី​យោធា​ខេត្ត​ម​ណ្ឌ​គិរី​ម្នាក់​ឈ្មោះ​ទេព ប្រុស ត្រូវគេ​ដឹងបាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ទាំ​អស់ និង​ជា​អ្នក​ចេញមុខ​សម្របសម្រួល​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅតាម​ដងផ្លូវ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​គេ​អាច​ប្រព្រឹត្តទៅបាន​រលូន​ល្អ​។ តាម​ប្រ​ភ​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ប្រណីត​ទាំងអស់​ភាគច្រើន​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​ក៏មាន​មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តក្រចេះ​ចេញមុខ​កាង​ដែរ ទើប​ក្រុម​ឈ្មួញ​ឈើ​ប្រណីត​ទាំងនោះ​អាចមាន​លទ្ធភាព​ ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​បាន​រលូន ​៕

878